Saturday, September 1, 2012

គ្រាន់តែនិទ្ទេស A បាក់ឌុបឆ្នាំនេះ ទទួលបាន ចំនួន១០៥នាក់

Photo by DAP-NEWS 















ភ្នំពេញ៖ មន្ត្រីអគ្គនាយកដ្ឋាន នៃក្រសួងអប់រំ យុវជននិងកីឡា បានឲ្យដឹងនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១២ថា លទ្ធផលប្រឡងបាក់ឌុបនឹងចេញផ្សាយនៅថ្ងៃទី០១នេះ ហើយចំពោះលទ្ធផល នៃការប្រឡងមធ្យមសិក្សា ទុតិយភូមិ នៅឆ្នាំ២០១២នេះ មានភាពល្អប្រសើរជាងឆ្នាំមុន ដោយសិស្សបានប្រឡងជាប់និទ្ទេស A មានរហូត ដល់ទៅ១០៥នាក់ ក្នុងចំណោមសិស្សប្រឡងជាប់ចំនួនជាង ៨៦,៤៨ភាគរយ ដែលស្មើនឹងចំនួនសិស្ស ៩៦០ ២៣នាក់។
លោក សម មុនីរ័ត្ន អគ្គនាយកដ្ឋានអប់រំ នៃក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់ឲ្យដឹងថា ចំពោះលទ្ធផល នៃ ការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១២នេះ ចំនួនសិស្សដែលបានប្រឡងជាប់ មានការកើនឡើងជាងឆ្នាំ មុនបន្តិចបន្តួច ដោយក្នុងឆ្នាំនេះសិស្សដែលបានប្រឡងជាប់មានចំនួន ៩៦០២៣នាក់នៅទូទាំងប្រទេស ស្មើនឹង ៨៦,៤៨ភាគរយ។ ក្នុងចំណោមសិស្សដែលបានប្រឡងជាប់នេះ គឺនៅរាជធានីភ្នំពេញ ជាប់ច្រើនជាងនៅតាម បណ្តាខេត្តនានា។
លោកបន្តថា «ក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិនេះដែរ សិស្សដែលបានជាប់និទ្ទេស A មានចំនួន១០៥នាក់ ក្នុងនោះរាជធានីភ្នំពេញច្រើនជាងគេ គឺចំនួន៥៨នាក់ និទ្ទេសBមានចំនួន ៣៥០៥នាក់»។
លោក សម មុនីរ័ត្ន បន្ថែមថា នៅពេលកន្លងមក លោក រ៉ុង ឈុន តែងតែលើកឡើងពីបញ្ហាមួយចំនួនទាក់ទងនឹង ការប្រឡង ប៉ុន្តែនេះគ្រាន់តែជាការលើកឡើង របស់ពួកគាត់ប៉ុណ្ណោះ ចំណែកក្រសួងអប់រំ បានធ្វើកិច្ចការងារ នេះ បានយ៉ាងល្អ ដោយមិនឃើញមានបញ្ហាអ្វីនោះទេ។
សូមបញ្ជាក់ថា ការប្រឡងបាក់ឌុបឆ្នាំនេះ មានបេក្ខជនចូលរួមប្រឡងចំនួន១១៤.១១៤នាក់ ក្នុងនោះ ក្រសួង បានបែងចែកមណ្ឌលប្រឡង នៅទូទាំងប្រទេសចំនួន ២៥៤មណ្ឌល ដែលមានបន្ទប់ប្រឡងចំនួន ៤.៦១២ បន្ទប់៕(DAPNEWS)
Photo by DAP-NEWS
Photo by DAP-NEWS

Comments system

Disqus Shortname