ខេត្តសៀមរាប ៖ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីកិច្ចពិគ្រោះយោបល់រវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ជាមួយតំណាងរដ្ឋមន្ត្រីសេដ្ឋកិច្ចសហរដ្ឋអាមេរិក នៅសណ្ឋាគារអប្សារាអង្គររីស្សត នៅក្រុងសៀមរាប ក្រោមអធិបតី លោកទេស រដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងពាណិជ្ជ កម្មកម្ពុជា និងលោក Ron Kirk តំណាងរដ្ឋមន្ត្រី ពាណិជ្ជកម្មសហរដ្ឋអាមេរិក កាលពីព្រឹក ថ្ងៃទី៣០ សីហា ឆ្នាំ២០១២ បានឲ្យដឹងថា តាមទិន្នន័យរបស់សហរដ្ឋអាមេរិក បានបង្ហាញ ថា ទំនិញពាណិជ្ជកម្មសរុបរវាងអាស៊ាន និងសហរដ្ឋអាមេរិកក្នុងឆ្នាំ២០១១ កើនឡើង ៩.២% គឺកើនពី១៧៨ពាន់លានដុល្លារអាមេរិក ទៅ១៩៤លានដុល្លារអាមេរិក លើសពីឆ្នាំ មុន ។ ទំនិញពាណិជ្ជកម្មអាស៊ាននាំចូលទៅសហរដ្ឋអាមេរិក បានកើនឡើងជិត៨.៦% គឺ ៧៦,៤ពាន់លានដុល្លារអាមេរិក ក្នុងខណៈដែលទំនិញពាណិជ្ជកម្មអាស៊ាន នាំចេញទៅ សហរដ្ឋអាមេរិកបានកើនឡើង ៩.៨% គឺ កើន១១៨.២ពាន់លានដុល្លារអាមេរិកក្នុង ឆ្នាំ២០១១ ។
នៅក្នុងកិច្ចពិគ្រោះយោបល់នោះ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានទាំងអស់ បានធ្វើការកត់ សំគាល់អំពីទំនាក់ទំនងលើការផ្លាស់ប្តូរផ្នែកវិស័យពាណិជ្ជកម្មរវាង អាស៊ាន និងសហរដ្ឋអា មេរិក មានភាពរឹងមាំ និងរីកចំរើន ។
ដោយឡែកនៅក្នុងកិច្ចប្រជុំកំពូល អាជីវកម្មធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិកលើកទី១ ដែលរៀបចំឡើងនៅសណ្ឋាគារមេឌីយ៉ាណអង្គរ នាព្រឹកថ្ងៃនោះដែរ លោកអគ្គលេខាធិការ អាស៊ាន ស៊ូរិន្ទ ពិតស៊ូវណ្ណ ( Surin Pitsuwan ) មានប្រសាសន៍ថា អាស៊ានទាំងអស់ពិត ជាបានដឹងយ៉ាងច្បាស់ហើយថា ប្រសិនបើអាស៊ានមិនបានត្រៀមខ្លួន ដោយប្រុងប្រ យ័ត្ន និងបើមិនមានភាពវៃឆ្លាត ព្រមទាំងមិនបានគិតគូរជ្រើសរើសភាពជាដៃគូ សម្រាប់រៀបចំ អនាគតរបស់ខ្លូននោះ ប្រទេសក្នុងតំបន់អាស៊ាន ទំនងនឹងស្ថិតនៅក្នុងភាពភយន្តរាយ ដូច្នេះសហរដ្ឋអាមេរិក គឺជាដៃគូមួយដ៏ល្អសម្រាប់ បណ្ដាប្រទេសក្នុងតំបន់អាស៊ាន ។
លោក ដេវិត ខារិន តំណាងលោក Ron Kirk ទីប្រឹក្សាជាន់ខ្ពស់ផ្នែកពាណិជ្ជកម្ម របស់ប្រធានាធិបតីសហរដ្ឋអាមេរិក បានអះអាងបញ្ជាក់ជារួមថា កិច្ចប្រជុំអាជីវកម្មធុរកិច្ច អាស៊ានលើកទី១ ខ្ញុំជឿជាក់ថាអាមេរិកបានអាមេរិក បានស្គាល់ក្រុងសៀមរាប-អង្គរ របស់ កម្ពុជា ជាបន្តបន្ទាប់ទាំងពីទស្សវត្យឆ្នាំ១៩៦០ ហើយក្នុងនោះពួកគេ ក៏បានស្គាល់ប្រទេស នៅអាស៊ី-អាគ្នេយ៍ផងដែរ ។ ហើយការទំនាក់ទំនង និងការនាំទំនិញចេញ ចូល ក៏ចាប់ ផ្ដើមមាន និងមានការកើនឡើងរាប់កោដិដុល្លារ ដែលជាផ្លែផ្កាគួរជាទីពេញចិត្ត យើងរួមគ្នាក្នុងការជំរុញនូវកំណើនសេដ្ឋកិច្ចវិនិយោគ និងពង្រីកទីផ្សារឲ្យបានទូលំទូលាយឡើងរវាង អាស៊ាន និងអាមេរិក ៕