គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅទីក្រុងNingbo
ភាគឦសាន ខេត្តស៊ីជាំង ប្រទេសចិន បង្កឡើងដោយបុរសជិះកង់ម្នាក់
បានជិះកង់យ៉ាងលឿនឆ្លងកាត់ភ្លើងស្តុបពណ៌ក្រហម
ត្រូវរថយន្តបុកពេញមួយទំហឹង ។
ប៉ុន្តែអ្វីដែលមិននឹកស្មានដល់គឺបុរសជិះកង់នោះមិនត្រឹមតែគ្មាន
គ្រោះថ្នាក់ដល់អាយុជីវិតប៉ុណ្ណោះទេ
ថែមទាំងមានរបួសបន្តិចបន្តួចផងដែរ ។
ចាត់ទុកថាជាសំណាងមួយក្នុង១ម៉ឺនគ្រោះថា្នក់។
នេះបើយោងតាមប្រភពគេហទំព័រchariweb ចេញផ្សាយថ្ងៃទី៣០ សីហា
ឆ្នាំ២០១២ ។
ប៉ូលិសចរាចរណ៍បានឱ្យដឹងថា
អ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងអស់ត្រូវតែគោរពភ្លើងសញ្ញាចរាចរណ៍
«ពេលភ្លើងក្រហម ត្រូវឈប់ ! ភ្លើងខៀវ ត្រូវធ្វើដំណើរ និងភ្លើងលឿង
ត្រូវប្រុងប្រយ័ត្ន »។ កុំយកជីវិតរបស់លោកអ្នកមកលេងសើចឱ្យសោះ ៕