Saturday, August 4, 2012

ឃាត់ខ្លូនមេខ្យល់ ៤នាក់ បោកប្រាស់​​យកលុយ ពីពលករដែលចង់​ ទៅធ្វើការនៅកូរ៉េ

www.dap-news.comភ្នំពេញ ៖ កម្លាំងនគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការ ដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាល ខណ្ឌពោធិ៍សែនជ័យ កាលពីវេលា ម៉ោង ៩យប់ថ្ងៃទី០៣ ខែសីហា បានឃាត់ខ្លួនជនសង្ស័យ ៤នាក់ បន្ទាប់ពីពួកគេបានបោកប្រាស់ ប្រជាពលរដ្ឋមួយចំនួន ជាថ្នូរនឹងការធ្វើដំណើរទៅធ្វើការ នៅប្រទេសកូរ៉េខាងត្បូង។
ការឃាត់ខ្លួននេះ បានធ្វើឡើងនៅមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងភូមិក្បាលដំរី សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
មន្ត្រីនគរបាលបានឲ្យដឹងថា ជនសង្ស័យទី១ មានឈ្មោះ ឡុក ស៊ីដូ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ លក់ដូរ រស់នៅភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ទី២-ឈ្មោះ គុជ សុផា ភេទស្រី មុខរបរជាកម្មការិនីកាត់ដេរ ទី៣-ឈ្មោះ ពុត សុផល ភេទស្រី អាយុ២៦ឆ្នាំ មុខរបរជា កម្មការិនីកាត់ដេរ និងទី៤-ឈ្មោះ ម៉េង សាវុន ភេទស្រី អាយុ២៨ឆ្នាំ មុខរបរជា កម្មការិនីកាត់ដេរ ហើយជនទាំង ៣នាក់នេះ រស់នៅភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
បើយោងតាមមន្ត្រីនគរបាល ជនសង្ស័យចំនួន ៣នាក់ រួមមាន គុជ សុផា ពុត សុផល និងម៉េង សាវុន បានបោកលុយពីប្រជាពលរដ្ឋ ចន្លោះពី ១.៥០០ ទៅ ២.០០០ដុល្លារ ដោយធានាថា នឹងបានទៅធ្វើការ នៅប្រទេសកូរ៉េខាងត្បូង ហើយជនទាំង ៣នាក់នេះ បានយកលុយទៅឲ្យឈ្មោះ ឡុក ស៊ីដូ ។ ប៉ុន្តែឈ្មោះ ឡុក ស៊ីដូ នេះក៏បានយកលុយទាំងនេះទៅប្រគល់ឲ្យមេខ្លោងម្នាក់ទៀត ដែលសមត្ថកិច្ចកំពុងតាមប្រមាញ់ ។ បើទោះបីជនសង្ស័យទាំង ៤នាក់ ឆ្លើយថា ខ្លួនចាញ់បោកគេ ប៉ុន្តែសមត្ថកិច្ចបានចាប់ឃុំខ្លួនជាបណ្តោះអាសន្ន និងកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕
www.dap-news.com
www.dap-news.com
www.dap-news.com

Comments system

Disqus Shortname