Friday, September 7, 2012

ស្ថាបនិក thepiratebay.se ត្រូវបានចាប់ខ្លួន និងនិរទេសចេញពី កម្ពុជា

កាលពីដើមខែកញ្ញាកន្លងមកនេះ Gottfrid Svartholm Warg ជាស្ថាបនិកគេហទំព័រដែលផ្ដល់ file
torrent គេហទំព័រ 
thepiratebay.se ត្រូវបានចាប់ខ្លួននៅ Appartment ដែលខ្លួនបានជួលក្នុងតម្លៃ
៧៥០$ ក្នុងមួយខែមានទីតាំងនៅលើ Cadillac Bar ដែលមានទីតាំងនៅមាត់ទន្លេរ។
បុរសជនជាតិស៊ុយអ៊ែត រូបនេះត្រូវបានចាប់ខ្លួនតាមសំណើររបស់រដ្ឋាភិបាល ស៊ុយអ៊ែត ដោយ
គាត់បានល្មើសទៅនឹងបទល្មើសពាក់ព័ន្ធនឹងព័ត៌មានវិទ្យា និងកម្មសិទ្ធិបញ្ញា ដែលបានដាក់អោយ
មានការទាញយកដោយសេរីនូវ ខ្សែភាពយន្ត ឯកសារ និងអ្វីៗជាច្រើនទៀតដែលគេទុកសម្រាប់
ធ្វើអាជីវកម្ម តាមរយៈគេហទំព័រ thepiratebay.se។

ព័ត៌មាននេះបានបង្ករអោយមានភាពចលាចលដល់អ្នកប្រើប្រាស់ Internet ជាច្រើន ព្រោះស្ថាប
និកគេហទំព័រ thepiratebay នេះបានមកស្នាក់នៅកម្ពុជាជាង ៤ ឆ្នាំមកហើយ ហើយលោកក៏ធ្លាប់
ជាបុគ្គលិក IT ម្នាក់នៅក្នុងក្រុមហ៊ុន Arocore ដែលជាក្រុមហ៊ុន បង្ហោះគេហទំព័រធំមួយដែរ។

លោក សុខ ផល អគ្គ​ស្នងការ​រង​នគរបាល​ជាតិ​បាន​ថ្លែង​ថា បន្ទាប់​ពី​ជួប​ជាមួយ​នឹង​អាជ្ញាធរ​ស៊ុយ
អែត​កាល​ពី​ម្សិលមិញ កម្ពុជា​បាន​យល់​ព្រម​និរទេស​លោក Svartholm Warg អាយុ ២៧ ឆ្នាំ ដែល
​នគរបាល​កម្ពុជា​បាន​ចាប់​ខ្លួន​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន ហើយ​ជន​នេះ​នឹង​ប្រឈម​ទោស​ជាប់​
ពន្ធនាគារ​ពេញ​មួយ​ឆ្នាំ​ពី​បទរំលោភ ទៅ​លើ​ច្បាប់​កម្មសិទ្ធិ​បញ្ញា​របស់​ព្រះរាជា​ណាចក្រ​កម្ពុជា។

លោក សុខ ផល បាន​បន្ត​ថា យើង​នឹង​និរទេស​គាត់ យោង​តាម​ច្បាប់​អន្តោប្រវេសន៍​របស់​យើង​។
លោក​បាន​បន្ថែម​ថាឯកឧត្តម ស ខេង រដ្ឋ​មន្រ្តី​ក្រសួង​មហា​ផ្ទៃ ​នឹង​ចុះ​ហត្ថលេខា​លើ​លិខិត​របស់
​អគ្គ​ស្នងការ​នគរបាល​ជាតិ​ដែល​ស្នើ​ សុំ​ធ្វើ​ការ​និរទេស​នេះ៕

Comments system

Disqus Shortname