Friday, September 7, 2012

ចាប់ឃាតក ដែលសម្លាប់ ស្រ្តីមេម៉ាយ នៅឃុំកោះអន្លង់ចិន

Photo by DAP-NEWS
 ឃាតកម្មផ្តើមចេញ អត់លុយទិញ គ្រឿងញៀនជក់
កណ្តាលៈ កម្លាំងនគរបាលស្រុកស្អាង ខេត្តកណ្តាល ក្រោយពីការស្រាវជ្រាវ និងស៊ើបអង្កេតតាមជំនាញរបស់ ខ្លួន រួចមកនោះ បានឈានទៅដល់ការចាប់ខ្លួនឃាតក កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១២ ដែលបានសម្លាប់ស្រ្តី មេម៉ាយម្នាក់ នៅភូមិស្វាយពុំត្រង់ ឃុំកោះអន្លង់ចិន ស្រុកស្អាង ខេត្តកណ្តាល ដើម្បីប្លន់យកទ្រព្យសម្បត្តិមួយ ចំនួន។ ឃាតកម្មអារកសម្លាប់ស្រ្តីមេម៉ាយរូបនេះ គឺផ្តើមចេញពីបញ្ហាគ្រឿងញៀន ដែលឃាតកពុំមានលុយទៅ ទិញគ្រឿងញៀនជក់ ក៏បែកគំនិតធ្វើសកម្មភាពលួច ហើយឈានទៅដល់ការសម្លាប់ស្រ្តីរងគ្រោះតែម្តង។
អធិការនគរបាលស្រុកស្អាង លោក សេង សុជាតិ បានប្រាប់ក្រុមអ្នកកាសែតនៅព្រឹកថ្ងៃទី៦ ខែកញ្ញា នេះថា ជន សង្ស័យរូបនេះ មានឈ្មោះ ប៉ក់ ចំរើន ហៅត្រឡាច អាយុ ២០ឆ្នាំ មុខរបរមិនពិតប្រាកដ និងរស់នៅក្នុងភូមិឃុំ កើតហេតុខាងលើន។
អធិការនគរបាលរូបនេះ បានបន្តថា ដោយសារតែគ្មានលុយជក់គ្រឿងញៀន ជនសង្ស័យបានធ្វើដំណើរទៅផ្ទះ ស្រី្តរងគ្រោះ ឈ្មោះ ងួន វួចឃីម អាយុ ៥៦ឆ្នាំ ប៉ងលួចទូរស័ព្ទ និងលុយ។ ប៉ុន្តែនៅពេលជនរងគ្រោះដឹង ក៏មាន ការប្រតាយប្រតប់គ្នា ហើយនៅពេលនោះ ជនសង្ស័យបានវាយជន រងគ្រោះនឹងដំបងរហូតដល់សន្លប់។ ក្រោយ មកជនសង្ស័យបានយកកាំបិតបុ័ងតោកាប់ចំបំពង់ក និងលើរាងកាយជនរងគ្រោះរហូតដល់ស្លាប់តែម្តង។ ពេល ធ្វើសកម្មភាពរួចហើយ ជនសង្ស័យ បានរត់គេខ្លួនទៅខេត្តកំពង់ស្ពឺ។
អធិការរូបនេះ បន្តថា ដោយមានកិច្ចសហការពីសមត្ថកិច្ចខេត្តកំពង់ស្ពឺ ទើបកម្លាំងនគរបាលរបស់លោក ដឹកនាំដោយលោក លន ចាន់ថា អធិការរងនគរបាល ទទួលផែនព្រហ្មទណ្ឌ ឈានដល់ ចាប់ខ្លួនឃាតករូបនេះ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការតែម្តង៕
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS

Comments system

Disqus Shortname