ភ្នំពេញៈ បច្ចេកវិទ្យាចុងក្រោយ ២ប្រភេទ របស់ក្រុមហ៊ុន Samsung នាពេលនេះ បានមកដល់ ប្រទេស កម្ពុជាហើយ ដើម្បីបម្រើ សេចក្តីត្រូវការ របស់អតិថិជន ក្នុងយុគសម័យ ដ៏ទំនើប នោះគឺ Samsung Galaxy Note 10.1 និង Samsung Galaxy Tab2 ។
ផលិតផលទាំង២ប្រភេទនេះ Samsung Galaxy Note 10.1 និង Samsung Galaxy Tab2 ដែលមាន Galaxy Tab2 (7.0) និង Galaxy Tab2 (10.1) ត្រូវបាន សម្ពោធចេញលក់ នៅក្នុងហាងទំនើប Samsung KLD សាខាផ្សារថ្មី កាលពីព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១២ ដោយក្រុមហ៊ុន Thai Samsung Electronics ប្រចាំតំបន់ឥណ្ឌូចិន ។
លោក ហ្គីហាន់ លី នាយកសាខាក្រុមហ៊ុន Thai Samsung Electronics ប្រចាំតំបន់ឥណ្ឌូចិន Galaxy Note 10.1 និង Galaxy Tab2 (7.0 និង10.1) ត្រូវបានច្នៃប្រឌិតឡើង ទៅតាមក្តីស្រម៉ៃរបស់មនុស្ស ហើយចំពោះ Galaxy Tab2 (7.0) អាចប្រើជាទូរស័ព្ទក៏បាន និង Tablet ក៏បាន ។
លោកបន្ថែមថា ជាមួយនឹង Galaxy Note 10.1 ជាទូរស័ព្ទ ដែលមានអេក្រង់ទំហំ ១០.១អ៊ីញ ត្រូវបានបង្កើតឡើង ដោយផ្តល់ជូន ដល់អ្នកប្រើប្រាស់ ទទួលបានបទពិសោធន៍ ជាមួយនឹង Content ដ៏សម្បូរបែប មាន សមត្ថភាព ទំនាក់ទំនងប្រសើរជាងមុន ដូចជា Precise S-pen, Multi Screen និង Adobe Photoshop Touch ដែលសាកសមសម្រាប់ ពាណិជ្ជករ និងឧស្សាហកម្មច្នៃប្រឌិត ។ Galaxy Note 10.1នេះ ជាការច្របាច់បញ្ចូលគ្នា រវាងបច្ចេកវិទ្យា២ នោះគឺ Galaxy Note និង ទូរស័ព្ទ Samsung Galaxy S III រួមបន្ថែមលក្ខណៈពិសេសៗជាច្រើនទៀត ដូចជា ChatOn សម្រាប់ធ្វើការសន្ទនា លឿនជាងបណ្តាញ ទំនាក់ទំនង សង្គមជាច្រើន ជាមួយនឹង RAM ត្រូវបានពង្រីកដល់ទៅ 2GB, CPU ល្បឿន Qua-core 1.4 GHz កាមេរ៉ាចំនួន២(មុខ1.9MP &ក្រោយ 5MP) ដែលបំពាក់ដោយ ប្រព័ន្ធ ដំណើរការ កំពុងពេញនិយមនៅលើពិភពលោកនោះ Android 4.0.3 ផងដែរ ។
លោកបន្ថែមថា “ដោយទទួលបាន ជោគជ័យ ចំពោះGalaxy Note ទើបជំរុញឱ្យ Samsung បន្តអភិវឌ្ឍន៍ Tablet ជំនាន់ ចុងក្រោយ ត្រកូល Note របស់ខ្លួន ឱ្យមានអេក្រង់កាន់តែធំជាងមុន រហូតដល់១០.១អ៊ីញ រីឯមុខងារ ដាក់ស៊ីម ហៅចេញ-ចូល នៅដដែល” ៕