Friday, September 7, 2012

ប៊ីល គ្លីនតុន ជឿជាក់ បារ៉ាក់ អូបាម៉ា អស់ពីបេះដូង

DAP-News

ឆាឡុតតេ៖ អតីតប្រធានាធិបតីអាមេរិកលោក ប៊ីល គ្លីនតុន បានប្រាប់ទៅពលរដ្ឋអាមេរិក នៅថ្ងៃពុធថា លោក ជឿជាក់ ១០០ភាគរយ ថា លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា អាច សង្គ្រោះសេដ្ឋកិច្ចអាមេរិក ក្រោយពេលប្រទេសនេះរង នូវបញ្ហាសេដ្ឋកិច្ចអស់រយៈពេលជាងបួនឆ្នាំ តាមរយៈការបោះឆ្នោតជាថ្មីម្តងទៀតនេះ។
យោងតាមគេហទំព័រ Channel News Asia បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែកញ្ញា ឆ្នាំ២០១២នេះថា អតីតប្រធានាធិបតីពីរអាណត្តិ មកពីគណបក្សប្រជាធិបតេយ្យ ដែលមាន ប្រជាប្រិយភាពខ្លំាងអស់រយៈពេល ១២ឆ្នាំរូបនេះ គឺមិនបានអល់អែក និងស្ទាក់ស្ទើរអ្វីនោះទេ ពាក់ព័ន្ធទៅនឹងការគំាទ្ររបស់លោក ចំពោះ អូបាម៉ា។
លោក គ្លីនតុនបាននិយាយនៅក្នុងសន្និបាតជាតិប្រជាធិបតេយ្យថា «គ្មានប្រធានាធិបតី គ្មានប្រធានាធិបតី មិនមែនរូបខ្ញុំ ឬក៏នរណាម្នាក់នោះទេ គ្មាននរណាម្នាក់ អាចជួសជុលបានទំាងស្រុង នូវការខូចខាតទំាងអស់នោះទេ ហើយលោកអូបាម៉ា បានរកឃើញទាក់ទងនឹងបញ្ហា ដែលបានកើតឡើងក្នុងរយៈពេលបួនឆ្នាំនេះ»។
លោកបន្តថា «លោកអូបាម៉ា បានផ្អែកលើមូលដ្ឋានគ្រឹះសម្រាប់ ជោគជ័យសេដ្ឋកិច្ចទំនើបថ្មីៗ ដែលនេះជាការរីកចម្រើនដ៏មុតស្រួចមួយ ហើយប្រសិនបើអ្នក ធ្លាប់ត្រូវការប្រធានាធិបតី រូបនេះបន្តទៀត អ្នកនឹងមានអារម្មណ៍ទាក់ទិននឹង ប្រជាប្រិយភាពរបស់លោក»។
គួរបញ្ជាក់ផងដែរថា លោក គ្លីនតុន ធ្លាប់ជាប់ជាប្រធានាធិបតីអាមេរិក ចាប់ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០១ ដែលបានប្រាប់ថា បេក្ខភាពលោក មីដ រ៉ូមនី មិនមានអ្វីប្រសើរជាងលោក អូបាម៉ា ដែលបានធ្វើក្នុងរយៈពេលបួនឆ្នាំនេះទេ៕

Comments system

Disqus Shortname