ក្រុង ឡុងដ៍ៈ ក្រុមហ៊ុនផលិតទូរស័ព្ទដ៏ល្បីម៉ាក Nokia របស់ប្រទេសហ្វាំងឡង់បានបង្ហាញនូវបច្ចេកវិទ្យាថ្មីមួយទៀតដែល មានសណ្ឋានដូចជាកុំព្យូទ័រ Windows 8។ វាត្រូវបានដាក់បង្ហាញកាលពីថ្ងៃពុធកន្លងមកនេះនៅឯកន្លែងតាំង លក់កម្មវិធីម៉ៃក្រូសូហ្វ និងទូរស័ព្ទ Nokia នៅក្នុងទីក្រុងញូវយ៉កសហរដ្ឋអាមេរិកនោះ។
បច្ចេកវិទ្យាថ្មី នេះត្រូវបានក្រុមហ៊ុនបញ្ជាក់ប្រាប់ថា វាជាទូរស័ព្ទម៉ាក Lumia 920 ដែលជាបច្ចេកវិទ្យាជំនាន់ក្រោយរបស់ទូរស័ព្ទម៉ាក Lumia 820។ ទូរស័ព្ទមួយប្រភេទនេះគេអាចប្រើប្រព័ន្ធបញ្ចូលថ្ម ឬសាកថ្មមិនមានខ្សែបាន។
ទោះបីជាម៉ាកទូរស័ព្ទស៊េរីថ្មីនេះ មានគុណសម្បត្តិពិសេសបែបនេះក្តីក៏អតិថិជនតម្រូវឲ្យទិញនូវគ្រឿង ប្រើប្រាស់ បណ្តាញផ្សេងទៀតដែលពាក់ព័ន្ធនឹងវាដែរដូចបានឃើញនៅក្នុងរូបនេះ អ៊ីចឹង។
យោងតាមរូបភាពដែលបានបង្ហោះតាមប្រព័ន្ធធ្វីតធឺ របស់ @evleaks នោះ Lumia 920 គឺជាប្រភេទទូរស័ព្ទមានឧបករណ៍បញ្ចូលថ្មដ៏ចម្លែក និងទំនើបពិសេសមែន។
មិនតែប៉ុណ្ណោះគឺដូចជាលោកអ្នកបានឃើញនៅ ក្នុងរូបភាពស្រាប់ហើយ គឺវាជាប្រភេទទូរស័ព្ទប្រើប្រព័ន្ធ smartphones ដោយប្រព័ន្ធថាមពល Qi ឥតខ្សែ។ នោះជាសមត្ថភាពពិសេសរបស់វាក្នុងការបញ្ចូលថ្មតែម្តង។
ទូរស័ព្ទប្រភេទ Lumia 920 នឹងប្រើនូវប្រព័ន្ធថាមពលទំហំ 1.5 GHzdual-core processor និងទំហំផ្ទុកអង្គចងចាំទំហំ 32GB ដែលមានកម្លាំងម៉ាស៊ីន 1GB RAM ។ វាមានទំហំប្រមាណជា ៤ ទៅ៥អ៊ីញ៕ (POSTKHMER)