Monday, September 10, 2012

រថយន្ត​ក្រុង​វែង​ជាង​គេ​ក្នុង​លោក​តម្លៃ​១០​លាន​ដុល្លារ


120906_22a
ក្រុង ប៊ែរឡាំងៈ បើ​យើង​មើល​ទៅ​ឃើញ​វា​ហាក់​ដូច​ជា​ការ​យក​រថយន្ត​ក្រុង​ជា​ច្រើន​មក​ដាក់​ បន្ត​គ្នា​អ៊ីចឹង។ នៅ​សប្តាហ៍​នេះ​គេ​ឃើញ​មាន​រថយន្ត​ក្រុង​មួយ​ប្រភេទ​ដែល​គេ​ហៅ​ថា AutoTram Extra Grand ត្រូវ​បាន​គេ​ដាក់​បង្ហាញ​នៅ​ប្រទេស​អាល្លឺម៉ង់។ នេះ​ជា​ប្រភេទ​រថយន្ត​ក្រុង​ដែល​វែង​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក។
រថយន្ត ​ត្រូវ​បាន​ក្រុម​ហ៊ុន​មួយ​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​ចរាចរណ៍​ និង​ប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ហ្វ្រូនហូហ្វឺរ របស់​អាល្លឺម៉ង់​បាន​ផលិត​ឡើង។ រថយន្ត​នេះ​មាន​ប្រវែង​៣០,៧​ម៉ែត្រ​មាន​ដៃ​ចង្កូត​បួន​ និង​អាច​ដាក់​អ្នក​ដំណើរ​បាន​រហូត​ដល់​២៥៦​នាក់​ឯ​ណោះ។
រថយន្ត​ដ៏​វែង មួយ​នេះ​ត្រូវ​បាន​គេ​យក​មក​បង្ហាញ​នៅ​ឯ​ភាគ​ខាង​កើត​នៃ​ទីក្រុង​ដ្រេសដិន ​នៅ​សប្តាហ៍​នេះ ខណៈ​វា​នឹង​ត្រូវ​គេ​អនុញ្ញាត​ឲ្យ​យក​មក​បម្រើ​សម្រាប់​សេវាកម្ម​ដឹក​ ជញ្ជូន​ក្នុង​ស្រុក​នា​ពេល​ឆាប់ៗ​នេះ។ ជា​មួយ​គ្នា​នោះ គេ​បាន​ដឹង​ថា អាជ្ញាធរ​ទីក្រុង​ប៉េកាំង និង​ស៊ាងហៃ បាន​បញ្ជា​ទិញ​វា​រួច​ហើយ​ដែរ ខណៈ​រថយន្ត​ក្រុង​មួយ​គ្រឿង​តម្លៃ​១០​លាន​ដុល្លារ។
នេះ​ក៏​ជា​ដំណឹង​ ល្អ​មួយ​សម្រាប់​អ្នក​បរិស្ថាន​និយម​ដែរ ក្នុង​ករណី​យន្ត​ការី​ខិតខំ​បង្កើត​ឲ្យ​មាន​រថយន្ត​ក្រុង​ដ៏​វែង​នេះ​បាន ដោយ​ប្រើ​ថាមពល​ចរន្ត​អគ្គិសនី​នោះ។
លោក ម៉ាទីស ក្លីងណឺ នាយក​វិទ្យាស្ថាន ​ខាង​លើ​បាន​និយាយ​ថា៖«នេះ​គឺជា​ការ​វិនិយោគ​មួយ​ដែល​បាន​ចំណាយ​ពេល​វេលា​ យ៉ាង​យូរ ហើយ​វា​ជា​ប្រភេទ​រថយន្ត​ប្រើ​ប្រព័ន្ធ​កុំព្យូទ័រ​ប្រកប​ដោយ​ប្រសិទ្ធភាព ខ្ពស់​ក្នុង​ការ​វិភាគ​រក​ទិន្ន​ន័យ​នៃ​គម្រោង​បង្កើត​វា​ឡើង»។
ប្រភេទ​ រថយន្ត​ក្រុង​ AutoTram ​នេះ​មិន​ត្រឹម​តែ​អាច​ចរាចរ​បាន​លើ​ផ្លូវ​ជាតិ​ដ៏​វែង​អន្លាយ​មួយ​មុខ​ ប៉ុណ្ណោះ​ទេ តែ​វា​ថែម​ទាំង​ចរា​ចរលើ​ផ្លូវ​ទំហំ​ត្រឹម​១២​ម៉ែត្រ​នៅ​ក្នុង​ក្រុង​បាន​ ទៀត​ផង។
វា​ហាក់​ដូច​ជា​បណ្តាញ​រថភ្លើង​ដឹក​អ្នក​ដំណើរ​មួយ​ខ្សែ​តូច​ អ៊ីចឹង។ រថយន្ត​ក្រុង​នេះ​បាន​កែច្នៃ​ឡើងដោយ​ប្រើ​ចរន្ត​អគ្គិសនី ដោយ​អាច​បញ្ចូល​ថ្ម​ពេល​អស់​ក៏​បាន។
ចំណែក​អ្នក​បើក​រថយន្ត​នេះ​វិញ​ មិន​ចាំបាច់​មាន​ប័ណ្ណ​បើក​បរ​អ្វី​ឲ្យ​ច្បាស់​លាស់​នោះ​ទេ ដោយ​សារ​តែ​វា​ត្រូវ​បាន​គេ​បង្កើត​ប្រព័ន្ធ​កុំព្យូទ័រ​ជាមួយ​នឹង​ដៃ​ ចង្កូត​របស់​វា​ស្រាប់​ផង​ដែរ។
ទោះ​វា​ជា​រថយន្ត​ក្រុង​ដ៏​វែង​ជាង​គេ​ នៅ​លើ​លោក​ក្តី តែ​គេ​ដឹង​ថា ​នឹង​មាន​ក្រុមហ៊ុន​ផលិត​រថយន្ត​ក្រុង​របស់​ចិន China's New Liner Series​ បង្កើត​រថយន្ត​ក្រុង​មាន​កន្លែង​អង្គុយ​ចំនួន​៣០០​កៅ​អី​ប្រវែង​២៥​ម៉ែត្រ​ ដែរ៕ PR(POSTKHMER)

Comments system

Disqus Shortname