Sunday, September 9, 2012

ញ៉ាំ​ពង​ក្រហម​​អស់​ចង់​ដោះ​ដៃ​ ៥​ថ្ងៃ​ក្រោយ​​​នាង​ប្តឹង​សមត្ថ​កិច្ចចាប់​ខ្លួន​


ខេត្ត​បាត់​ដំបង ៖ បុរសម្នាក់​ត្រូវសមត្ថ​កិច្ច​ឃាត់​ខ្លួន​កសាង​សំណុំរឿង​បញ្ជូន​ទៅតុលា​ការ​កាល​ពីព្រឹក​ថ្ងៃទី​៩ កញ្ញា តាម​បណ្តឹង​​របស់​នាង​ក្រមុំ​​ម្នាក់​​ប្តឹង​ចោទថា ជន​នេះ​បាន​ព្យាយាម​​ដោះ​ដៃ​មិន​ទទួលខុសត្រូវ​ ក្រោយ​ពី​ចាប់​បង្ខំ​រួម​មេត្រី​ជា​មួយ​​នាង​រួច កាល​ពី​យប់​ថ្ងៃអាទិត្យ ​ចុង​សប្តាហ៍​​មុន​នៅ​ក្រោម​ផ្ទះ​របស់នាង ស្ថិត​ក្នុង​ក្រុង​បាត់​ដំបង ខណៈ​​នាង​នៅ​ផ្ទះ​ម្នាក់​​​ឯង ។
​មន្ត្រី​នគរបាល​ព្រហ្ម​ទណ្ឌ​កម្រិតធ្ងន់​​បាន​​ឱ្យ​ដឹង​ថា ជនត្រូវ​ចោទ​ឈ្មោះ​ម៉ូច ​សាម៉ុល ​អាយុ​២៦​ឆ្នាំ នៅភូមិ​ស្វាយ​ជ្រុំ ឃុំ​អូរ​ដំបង​២ ស្រុក​សង្កែ ។ ឯ​នាង​ក្រមុំ​​រងគ្រោះ​អាយុ២០​ឆ្នាំ ​។ សមត្ថ​កិច្ច​បញ្ជាក់ថា ​នារី​រងគ្រោះ​បាន​អះ​អាង​ថា បុរសរូប​​នេះ​បាន​ចាប់​រំលោភ​នាង​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃទី​២ កញ្ញា នៅ​លើ​គ្រែ​ក្រោម​ផ្ទះរបស់​​នាង ក្នុងគ្រា​ដែល​នាង​​នៅ​ផ្ទះ​ជា​មួយ​ក្មួយ​​ប្រុស​ម្នាក់​​នា​យប់​នោះ ។ សមត្ថ​កិច្ច​បន្ថែម​ថា នាង​​សម្រេច​មក​ប្តឹង​ចោទ​​ជន​​សង្ស័យ​នោះ​​ក្រោយ​ពី​ជន​នេះ​បដិ​សេធ​មិន​ទទួល​ខុស​ត្រូវ និង​ព្យា​យាម​​គេច​វេស បន្ទាប់​ពី​រួម​មេត្រី​ជា​មួ​យ​នាង​រួច ។ ទោះ​បី​បែប​ណា​បន្ទាប់​​​ពី​ទទួល​​បណ្តឹង​សមត្ថ​កិច្ច​ក៏​បាន​​ឃាត់​ខ្លួន​​បុរស​នេះ​នៅ​រសៀល​ថ្ងៃទី​៧ កញ្ញា តែ​ម្តង​ទៅ ។

Comments system

Disqus Shortname