ខេត្ដតាកែវ ៖ អាជ្ញាធរខេត្ដតាកែវ ជា ពិសេសស្នងការនគរបាលខេត្ដកំពុងជួយ ក្រូម៉េសំណុំរឿងក្រុមអ្នកធំដឹកនាំកម្មវិធីផឹកស៊ីដោយលោកឡាយ វណ្ណៈ អភិបាល រងខេត្ដតាកែវ និងត្រូវជាកូនប្រសាលោកស៊ូ ភិរិន្ទ អតីតអភិបាលខេត្ដតាកែវដែល បច្ចុប្បន្នជាអភិបាលខេត្ដសៀមរាប ក្នុង ករណីផឹកស៊ីច្រៀងខារ៉ាអូខេ អួតកាំភ្លើងថ្លៃ ក៏បណ្ដាលផ្ទុះអាវុធកាលពីយប់ថ្ងៃទី៣ ខែកញ្ញា កន្លងទៅ។
យ៉ាងនេះក្ដី ក្រសួងមហាផ្ទៃត្រូវបាន ប្រភពដកស្រង់អះអាងថា កំពុងតែស៊ើប អង្កេតរឿងនេះ។ ដូច្នេះ បើទោះបីជាម្ចាស់ ហាងដែលរងរបួសមិនដាក់ពាក្យបណ្ដឹង ក៏ក្រសួងមហាផ្ទៃអាចនឹងអញ្ជើញក្រុម អ្នកផឹកស៊ីសំញែងកាំភ្លើងនោះមកសួរនាំ រកហេតុផលឱ្យច្បាស់លាស់។ ជាងនេះ ទៅទៀតអាចនឹងប៉ះពាល់ដល់មុខតំណែង លោកអភិបាលរងខេត្ដតាកែវនោះទៀតផង។
មកដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១២ សមត្ថកិច្ចខេត្ដតាកែវនៅតែអះអាងថាកំពុងបន្ដស្រាវជ្រាវនិងសាកសួរសាក្សី ដើម្បីស្វែងរកការពិតក្នុងករណីផ្ទុះអាវុធ ដែលបណ្ដាលឱ្យម្ចាស់ហាងខារ៉ាអូខេរស្មី អង្គររបួសជើងកាលពីយប់ថ្ងៃទី៣ ខែ កញ្ញា ឆ្នាំ២០១២ នៅពេលដែលករណី នេះត្រូវបានគេសង្ស័យថាបង្កឡើងដោយ លោកអភិបាលរងខេត្ដ ឡាយ វណ្ណៈ និងមិត្ដភក្ដិ ដែលចូលផឹកស៊ីច្រៀង កម្សាន្ដលេងនៅក្នុងហាងខារ៉ាអូខេរស្មី អង្គរ ទីរួមខេត្ដតាកែវ។ ប៉ុន្ដែបើតាម ប្រភពអះអាងថា គ្មានការស្រាវជ្រាវអ្វី ទៀតទេ ពីព្រោះអ្នកបង្កហេតុជាអ្នកធំ នៅខេត្ដនោះទៅហើយ។
យោងតាមប្រភពព័ត៌មានពីកន្លែង កើតហេតុបានឱ្យដឹងថា នៅថ្ងៃទី៣ ខែ កញ្ញា ឆ្នាំ២០១២វេលាម៉ោង១១យប់ មានករណីផ្ទុះអាវុធមួយបានកើតឡើង នៅក្នុងហាងខារ៉ាអូខេរស្មីអង្គរបណ្ដាលឱ្យ ម្ចាស់ហាងនេះឈ្មោះ មាស សុថន រង របួសជើង ហើយត្រូវដឹកមកសង្គ្រោះ នៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ។ ប្រភពដដែលបានឱ្យដឹងទៀតថា ករណី ផ្ទុះអាវុធនេះ គឺកើតចេញពីតុផឹកស៊ីរបស់ លោកអភិបាលរងខេត្ដតាកែវ ឡាយ វណ្ណៈ ដែលបានមកផឹកស៊ីជាមួយក្រុមអាជ្ញាធរ ខេត្ដរួមទាំងមន្ដ្រីតុលាការផងនោះ ។ ករណីនេះ ក៏ត្រូវបានគេសង្ស័យដែរថា លោកអភិបាលរង ឡាយ វណ្ណៈ គឺជាអ្នក បាញ់បណ្ដាលឱ្យម្ចាស់ហាងខារ៉ាអូខេរស្មី អង្គររងរបួស ។ លោក ឡាយ វណ្ណៈ អភិបាលរងខេត្ដតាកែវនិងជាកូនប្រសា អភិបាលខេត្ដសៀមរាបគឺ ស៊ូ ភិរិន្ទ។
តែទោះយ៉ាងណា លោក ឡាយ វណ្ណៈ អភិបាលរងខេត្ដតាកែវធ្លាប់បានបដិសេធ ថា លោកមិនមែនជាអ្នកបាញ់ទៅលើ ម្ចាស់ហាងខារ៉ាអូខេរស្មីអង្គរ មាស សុថន នោះទេ ហើយករណីនេះកើតឡើងដោយ សារមិត្ដភក្ដិរបស់លោកម្នាក់មកពីរាជ ធានីភ្នំពេញ បានដកកាំភ្លើងខ្លីដែល ទើបទិញមកអាម៉េហើយរៀលកៃផ្ទុះខ្ទាត ទៅត្រូវជើងម្ចាស់ហាងខារ៉ាអូខេតែម្ដង។
កាសែតនគរវត្ដមិនអាចសុំការអត្ថា ធិប្បាយជុំវិញករណីខាងលើនេះពីលោក អ៊ុក សំណាង ស្នងការនគរបាលខេត្ដតាកែវ បានទេ ដោយសារតែទូរស័ព្ទរបស់លោក ចុចចូលតែគ្មានអ្នកទទួល ហើយបន្ទាប់ មកមិនអាចទំនាក់ទំនងបាន ។ ប៉ុន្ដែបើ តាមការស្រង់សម្ដីរបស់វិទ្យុក្នុងស្រុក មួយបានឱ្យដឹងថា សមត្ថកិច្ចកំពុងសាក សួរទៅលើសាក្សីជាច្រើនរូបដែលបានដឹង ពីហេតុការណ៍ករណីនេះ ។
លោកឧត្ដមសេនីយ៍ ខៀវ សុភគ៌ អ្នកនាំពាក្យក្រសួងមហាផ្ទៃមានប្រសាសន៍ ឱ្យដឹងដែរថា ករណីខាងលើនេះ សមត្ថ កិច្ចក្រសួងមហាផ្ទៃកំពុងតែចាត់ចែង តាមច្បាប់ ។
ជុំវិញករណីខាងលើនេះមន្ដ្រីអង្គការ សង្គមស៊ីវិលមួយចំនួនបានលើកឡើង ប្រហាក់ប្រហែលគ្នាថា ជនរងគ្រោះហាក់ មានបំណងលាក់បាំងដោយមិនហ៊ានសហ ការជាមួយមន្ដ្រីមានសមត្ថកិច្ចក៏ដូចជា មន្ដ្រីអង្គការសង្គមស៊ីវិល ដើម្បីស្វែងរក ការពិតដែលបង្កឱ្យផ្ទុះអាវុធនេះ ។ មន្ដ្រី អង្គការសង្គមស៊ីវិលទាំងនោះបានលើក ឡើងទៀតថា ករណីនេះអាចបង្កើតនិទណ្ឌ ភាពនៅក្នុងប្រទេសកម្ពុជាដោយបង្វែរ បទល្មើសពីធ្ងន់មកស្រាល ហើយតែងតែ កើតមានឡើងចំពោះអ្នកមានអំណាច និងមានទ្រព្យសម្បត្ដិ ។
គួរបញ្ជាក់ថា នៅយប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១២មានករណីផ្ទុះអាវុធមួយបាន កើតឡើងនៅក្នុងហាងខារ៉ាអូខេរស្មីអង្គរ ស្ថិតនៅភូមិស្នោ ក្រុងដូនកែវ ខេត្ដតាកែវ បណ្ដាលឱ្យម្ចាស់ហាងខារ៉ាអូខេខាងលើ នេះរងរបួសជើង ។ ករណីផ្ទុះអាវុធនេះ ត្រូវបានប្រភពព័ត៌មានពីបុគ្គលិកក្នុង ហាងខារ៉ាអូខេរស្មីអង្គរបង្ហើបឱ្យដឹងថា កើតចេញពីតុផឹកស៊ីរបស់លោកអភិបាល រងខេត្ដ ឡាយ វណ្ណៈ រួមជាមួយមិត្ដភក្ដិ និងមន្ដ្រីតុលាការក្នុងខេត្ដ ។ខណៈករណី នេះក៏ត្រូវបានបុគ្គលិកក្នុងហាងខារ៉ាអូខេ នេះ ឱ្យដឹងដែរថា គឺលោក ឡាយ វណ្ណៈ អភិបាលរងខេត្ដតាកែវជាអ្នកបង្កឡើង៕