ភ្នំពេញ ៖ បុរស-ស្ដ្រី២នាក់ដែលជិះរថយន្ដស៊េរីទំនើបតម្លៃខ្ពស់ តែមានចរិតមិនថ្លៃថ្នូរគ្រាន់តែបញ្ហាចរាចរបន្ដិចបន្ដួចមិនចេះអធ្យាស្រ័យឱ្យគ្នា បានដកកាំភ្លើងខ្លីបាញ់សម្លាប់ទៅលើរថយន្ដភាគីម្ខាងទៀត បណ្ដាលឱ្យធ្លាយកញ្ចក់និងដំបូល ដោយសារតែធ្វើចរាចរណ៍លើផ្លូវតូចចង្អៀត ហើយរថយន្ដទាំងសងខាងចង់ទៅមុនដូចគ្នា តែមិនយោគយល់អធ្យាស្រ័យគ្នាក៏កើតមាន អំពើហិង្សាដោយគ្រាប់កាំភ្លើង ។
ហេតុការណ៍បាញ់ខាងលើនេះបាន កើតឡើងកាលពីវេលាម៉ោង៧និង២០ នាទីយប់នៅផ្លូវលេខ៥៥ សង្កាត់ចតុមុខ ខណ្ឌ ដូនពេញក្បែរស្ថានទូតអាមេរិកចាស់ ។ សមត្ថកិច្ចបានឱ្យដឹងថារថយន្ដបង្កហេតុម៉ាកឡង់រ៉ូវែ ពណ៌ខ្មៅ ពាក់ ស្លាកលេខភ្នំពេញ 2U.0168 បើកបរពី ត្បូងទៅជើងក្នុងនោះមានបុរស ម្នាក់និងស្ដ្រីម្នាក់អង្គុយក្នុងរថយន្ដ ។ រីឯរថយន្ដជនរង គ្រោះដែលត្រូវខ្មាន់កាំភ្លើងបាញ់មកលើម៉ាកឡិចស៊ីស GS300 ពណ៌ខ្មៅ ពាក់ ស្លាកលេខភ្នំពេញ 2Q-3781 បើកបរ ដោយបុរស២នាក់ ទី១ឈ្មោះ ចាន់ ពិសិដ្ឋ ហៅស្នា អាយុ៣០ឆ្នាំ មុខរបរយោធា កងពលដឹកជញ្ចូនលេខ៩៩ ស្នាក់នៅផ្ទះ លេខ១៨Rផ្លូវលេខ២១សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមននិងត្រូវជាកូនរបស់លោក ជិន សារិន អភិបាលក្រុងព្រះសីហនុនិង លោកស្រី សុភក្ដ្រ ថាវី រដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភា និង អធិការកិច្ចរួមដំណើរដោយឈ្មោះសុង វុទ្ធី ហៅ លឹម ឆអ៊ុយ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៨១៣ សង្កាត់ផ្សារដើមថ្ដូវ ខណ្ឌចំការមន ។
តាមប្រភពពត៍មានពីសាក្សីដែរបានឃើញហេតុការណ៍ខាងលើនេះបានឱ្យដឹងថា មុនពេលកើតហេតុរថយន្ដឡង់រ៉ូវែ បើកតាមបណ្ដោយផ្លូវលេខ៥៥ក្នុងទិស ដៅពីត្បូងទៅជើង ។ ចំណែករថយន្ដរង គ្រោះបើកពីជើងមកត្បូងក្នុងទិសដៅ បញ្ច្រាសគ្នា លុះមកដល់ចំណុចកើត ហេតុរថយន្ដបង្កបានបើកភ្លើងហ្វាសុំផ្លូវ តែរថយន្ដជនរងគ្រោះមិនឱ្យទៅក៏បើក កៀកគ្នាធ្វើឱ្យជនសង្ស័យខឹងក៏ដកកាំភ្លើងខ្លីមិនស្គាល់ម៉ាកបាញ់ទៅលើរថយន្ដជន រងគ្រោះចំនួន៤គ្រាប់ធ្លាយកញ្ចក់ខាង ក្រោយនិងដំបូលតែមិនបណ្ដាលឱ្យត្រូវអ្នកជិះក្នុងរថយន្ដទេ គ្រាន់តែបន្សល់ សំបកកាទូស១គ្រាប់នៅកន្លែងកើតហេតុនិង១គ្រាប់ទៀតបៀមជាប់កញ្ចក់សំរាប់ មើលខាងក្រោយ ។ បន្ទាប់ពីរថយន្ដបង្ក បានធ្វើសកម្មភាពបាញ់ទៅលើភាគីរថយន្ដរងគ្រោះរួចហើយរថយន្ដនេះបាន បើកគេចខ្លួនបាត់តែម្ដង ។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ ចតុមុខនាំរថយន្ដនិងជនរងគ្រោះទៅសាកសួរ ចំណែកជនសង្ស័យនិងរថយន្ដសមត្ថ កិច្ចកំពុងស្វែងរកចាប់ខ្លួនបើទោះជាជនបង្កព្រហើនបាញ់រហូតដល់ចំនួន៤គ្រាប់ធ្វើឱ្យផ្អើលអ្នកដំណើរនិងបានព្យាយាម គេចខ្លួនក៏ដោយ ។
លោក ជួន ណារិន ប្រធានការិយា ល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ខណៈដែលសមត្ថកិច្ចបាន ដឹងពីស្លាកលេខរថយន្ដជនបង្ក ដូច្នេះ សមត្ថកិច្ចបានកំណត់មុខសញ្ញាដើម្បី ឈានទៅចាប់ខ្លួនដែលពេលនេះកំពុង តាមប្រមាញ់ ។
លោក ទូច ណារ៉ុថ ស្នងការនគរបាល រាជធានីភ្នំពេញបានឱ្យដឹងថា តាមការឆែកមើលពីអសយដ្ឋានរបស់ជនបង្ក តាមរយៈស្លាកលេខរថយន្ដនោះ គឺមាន អសយដ្ឋាននៅខណ្ឌពោធិ៍សែនជ័យដែល លោកស្នងការសុំលាក់ពីអសយដ្ឋានពិត ទាំងអស់សិន ជៀសវាងប៉ះពាល់ដល់ការ បំពេញការងារតាមចាប់ខ្លួនរបស់សមត្ថកិច្ច ។
មជ្ឈដ្ឋានរបស់ប្រជាពលរដ្ឋក៏ដូចជា អ្នកក្រុងភ្នំពេញមានជំនឿនិងទុកចិត្ដថា សមត្ថកិច្ចនិងស្វែងរកចាប់ខ្លួនជនបង្ក បាញ់បោះសេរីក្នុងគោលបំណងសម្លាប់ ទៅលើជនរងគ្រោះគ្រាន់តែករណីបញ្ហា ចរាចរបន្ដិចបន្ដួចនេះយកមកផ្ដន្ទាទោសឱ្យខាងតែបាន ។ បើទោះជាជនបង្កជា កូនថ្នាក់ដឹកនាំកម្រិតណាក៏ដោយ ពីព្រោះ ប្រជាពលរដ្ឋស្លូតត្រង់ចង់បានតែសុខ សន្ដិភាព សេចក្ដីសុខសាន្ដតែប៉ុណ្ណោះ ម្យ៉ាងវិញទៀតពពួកក្រុមមានរថយន្ដទំនើបៗក្នុងតម្លៃខ្ពស់និងមានចរិតសារជាតិ មិនថ្លៃថ្នូរបែបនេះ ពិតជាធ្វើឱ្យសង្គម ស្អប់ខ្ពើមដែលត្រូវឱ្យពួកគេដែលបាន ប្រព្រឹត្ដធ្វើឱ្យភ្ញាក់ផ្អើលកណ្ដាលក្រុងនិង ក្នុងចេតនាបាញ់សម្លាប់ទៅលើជនរង គ្រោះបែបនេះត្រូវប្រឈមនឹងការផ្ដន្ទាទោសដោយគ្មានការយោគយល់ ស្របពេលប្រទេសស្ថិតនៅក្រោមការគ្រប់គ្រងផ្លូវច្បាប់ ៕