លោកអគ្គលេខាធិការ បានបញ្ជាក់ថា នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១២ គ.ជ.ប. បានសម្រេចជាគោលការណ៍ឲ្យលេខាធិការដ្ឋានរាជធានី-ខេត្តរៀបចំការបោះឆ្នោត រៀបចំ បង្កើតមជ្ឈមណ្ឌលស្វែងរកឈ្មោះអ្នកបោះឆ្នោត ក្នុងបញ្ជីបោះឆ្នោតតាមប្រព័ន្ធអ៊ីនធឺណែតៈ តាមគេហទំព័រ www.voterlist.org.kh ដើម្បីផុ្តល់ព័ត៌មានជូនអ្នកបោះឆ្នោត ។ ជាងនេះទៅ ទៀត គ.ជ.ប. ក៏បានធ្វើលិខិតមួយកាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១២ ផ្ញើជូនក្រសួងមហា ផ្ទៃ ដើម្បីសុំជួយអន្តរាគមន៍ដល់អភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត បង្កលក្ខណៈ ងាយស្រួលឲ្យសាលាឃុំ សង្កាត់ នៃរាជធានី-ខេត្តណា ដែលមានលទ្ធភាពនិងសមត្ថភាព អាចប្រើប្រាស់កុំព្យូទ័រជាមួយនឹងអ៊ីនធឺណែតបាន សំដៅពង្រឹងគុណភាពបញ្ជីបោះឆ្នោត និងបម្រើសេវាជូនប្រជាពលរដ្ឋក្នុងការស្វែងរកឈ្មោះ និងទិន្នន័យក្នុងពេលពិនិត្យបញ្ជី ឈ្មោះ និងចុះឈ្មោះបោះឆ្នោត ។
សូមជម្រាបជូនផងដែរ គ.ជ.ប. នឹងរៀបចំកិច្ចប្រជុំជាមួយតំណាងគណបក្សនយោ បាយ អង្គការក្រៅរដ្ឋាភិបាលនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១២ខាងមុខ ដើម្បី ផ្បព្វផ្សាយ អំពើការប្រព្រឹត្តិទៅនៃការ ពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ៕