Monday, September 10, 2012

ពល​រដ្ឋ​អាល្លឺ​ម៉ង់​រាប់រយ​នាក់​តវ៉ាប្រឆាំង​នឹង​វិធាន​ការ​នៃថវិកា​សង្គ្រោះ​


GERMANY_B
ក្រុង​កាល់​ស្រ៊ូហេ: ក្រុម​អ្នកតវ៉ា​រាប់​រយ​នាក់​បាន​នាំគ្នា​ដើរ​ក្បួន​ទៅ​កាន់​តុលាការ​កំពូល​អាល្លឺ​ម៉ង់​នៅ​ក្នុងក្រុង​កាល់​ស៊្រូហេ​ កាល​ពី​ថ្ងៃ​សៅរ៍ដោយ​​​​ជំរុញឲ្យ​តុលាការ​​ទាត់​ចោល​មូល​និធិ​សង្គ្រោះ​ថ្មី​របស់​តំបន់​ចាយ​ប្រាក់​អឺរ៉ូ​​ក្នុង​ការ​សម្រេច​ដែលគេ​រង់​ចាំ​យ៉ាង​អន្ទះ​សា​របស់​ខ្លួន​នៅ​សប្ដាហ៍​នេះ​ និង​សម្ដែង​ពី​ការលំបាក​​កើន​ឡើង​ជា​មួយ​នឹង​កញ្ចប់​ថវិកា​សង្គ្រោះនេះ។
​អ្នក​តវ៉ា​ប្រមាណ​៧០០​នាក់​ដែល​ កំពុង​ស្រែក​ព្រម​ៗគ្នាថា«យើង​គឺ ជាមនុស្ស»​ ​បាន​នាំ​តវ៉ា​តាម​ដង​ផ្លូវ​ដោយ​អំពាវនាវ​ឲ្យ​​តុលាការ​ធម្ម-នុញ្ញ​អាល្លឺ​ម៉ង់​ទទួល​ស្គាល់​ថា យន្ត​ ការ​ស្ថិរ​ភាព​អឺរ៉ូប(ESM)​ប៉ះ​ពាល់​ដល់អធិប​តេយ្យ​ភាព​ថវិកា​សភា។
អ្នក​តវ៉ា់​ លោក​ហ្វីលីព ផូរ៉េប បាន​​និយាយ​ថា៖«យន្ត​ការ​នេះ​មិន​ត្រូវ​គ្នានឹង​ទស្សន​ប្រជា​ធិបតេយ្យ​ សេរីភាពនិង​អធិបតេយ្យ​​ភាព​»។
អ្នក​ជាច្រើន​ទៀត​ បាន​គ្រវី​បដា​សរសេរ​ថា «មឺ​កែល! អ្នក​ណានឹង ចំណាយ​​រឿង​នេះ» «បញ្ឈប់​ យន្ត​កា​​រESM»និង​«បញ្ឈប់​អតិផរណា និង​សហ​ភាពបំណុល»​ ដោយ​​ឆ្លុះ​បញ្ចាំង​ពីការលំបាក​​កើន​ឡើង​​នៅ​អាល្លឺ​ម៉ង់​ជា​មួយ​នឹង​ថវិកា​សង្គ្រោះ​និង​វិធាន​ការ​វិបត្តិ​របស់​អឺរ៉ុប។

Comments system

Disqus Shortname