ភ្នំពេញ: ស្រីម្នាក់ ត្រូវបានឃាតក វាយសម្លាប់ ដួលផ្កាប់មុខ ដោយគ្មាននរណាម្នាក់ស្គាល់ឈ្មោះទេ។ សាកសពស្ត្រីនោះ ត្រូវបានក្មេងប្រុសម្នាក់ ប្រទះឃើញនៅក្នុងព្រៃក្បែរចិញ្ចើមថ្នល់ ត្រង់ច្រកចូលទៅស្ថានីយទូរទស្សន៍បាយ័ន ស្ថិតនៅក្នុ្ងភូមិបឹងឈូក សង្កាត់និរោធន៍ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ក្មេងប្រុសម្នាក់បានចូលទៅបត់ជើង ក្នុងព្រៃ ត្រង់កន្លែងកើតហេតុខាងលើ ក៏ប្រទះឃើញសាកសពស្ត្រីម្នាក់ មានអាយុប្រហែលជា ៣០ឆ្នាំ ស្លៀកខោជើងវែង ពណ៌ខ្មៅ ពាក់អាវដៃពីជាន់ គឺអាវដៃខ្លី ពណ៌លឿងលាយផ្កា និងអាវមួយទៀត ពណ៌ខ្មៅការ៉ូ។ សាកសពនោះ ស្លាប់ ដោយត្រូវគេចងស្លាបសេក ហើយក្បាលរុំស្បោងខ្មៅ គ្របជិត។
ភ្លាមៗនោះ ក្មេងប្រុស ដែលបានឃើញសាកសព ក៏បាននរត់ទៅរាយការណ៍ប្រាប់កងប្រជាការពារមូលដ្ឋាន ឲ្យមកជួយពិនិត្យមើល នៅកន្លែងកើតហេតុ ទើបធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ។
ជុំវិញករណីឃាតកម្មខាងលើនេះ គេមិនទាន់ស្គាល់អត្តសញ្ញាណឃាតកនៅឡើយទេ។ រីឯសមត្ថកិច្ច ក៏បានស្រាវជ្រាវ និងពិនិត្យសាកសព៕