Monday, September 3, 2012

រថយន្ដ​តាក់ស៊ី​បុក​សង្សារ​មួយគូ​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់​


ខេត្ដកណ្ដាល​ ៖​ យុវជន​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​​នៅ​នឹង​កន្លែង​កើតហេតុ​ និង​នារី​ជា​គូសង្សារ​បាន​រង​របួសធ្ងន់​ត្រូវ​បាន​ ដឹក​តាម​រថយន្ដ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​កាលពី​វេលា​ម៉ោង​៣​និង​៣០​រសៀល​នាទី​ ថ្ងៃ​ទី​១​ ខែកញ្ញា​ ឆ្នាំ​២០១២​ បន្ទាប់​ពី​អ្នក​ទាំង​២​ជិះ​ម៉ូតូឌុប​គ្នា​ត្រឡប់​មក​ពី​ ដើរ​កម្សាន្ដ​នៅ​រមណីយដ្ឋាន​ទន្លេបាទី​វិញ​ ហើយ​ត្រូវ​រថយន្ដ​ISUZU​ដឹក​អ្នកដំណើរ​បើក​បុក​ចំ​ពីមុខ​ពេញ​មួយ​ទំហឹង​នៅ​ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២​ ស្ថិត​ក្នុង​ ភូមិ​អ​ង្គុ​ញ​ ឃុំ​សៀមរាប​ ស្រុក​កណ្ដាល​ស្ទឹង​ ខេត្ដកណ្ដាល​ ។​ ក្រោយ​ពី​បើក​រថយន្ដ​បុក​ម៉ូតូ​បណ្ដាល​ឱ្យ​មាន​មនុស្ស​ ស្លាប់​ និង​រង​របួស​រួច​មក​ អ្នក​បើករថយន្ដ​មិន​បាន​ឈប់​ទទួលខុសត្រូវ​ទេ​ ហើយ​ថែម​ទាំង​បាន​បើក​រត់គេច​ទៅ​ ឈប់​ទុក​រថយន្ដ​ចោល​នៅ​ឯ​ស្រុក​បាទី​ ខេត្ដតាកែវ​ ។​
​មន្ដ្រី​នគរបាល​ចរាចរ​ស្រុក​កណ្ដាលស្ទឹង​បានឱ្យ​ដឹង​ថា​ យុវជន​រង​គ្រោះ​ដែល​ ត្រូវ​រថយន្ដ​បុក​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​ កើតហេតុ​នោះ​ឈ្មោះ​ នួន​ បូ​រ៉ា​ ភេទ​ ប្រុស​ អាយុ​១៩​ឆ្នាំ​ ជា​អ្នកបើកបរ​ម៉ូតូ​ ១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​ស៊េរី​ឆ្នាំ​២០០៨​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​កណ្ដាល​ 1J-​ 9368​ និង​គូសង្សារ​ដែល​រួម​ដំណើរ​ជា​ មួយ​មានឈ្មោះ​ ចម​ រស្មី​ អាយុ​១៧​ឆ្នាំ​ រង​របួសធ្ងន់​ អ្នក​ទាំង​២​មាន​ទីលំនៅ​ភូមិ​ សារិកាកែវ​ ឃុំ​សារិកាកែវ​ ស្រុក​ល្វ​ឯម​ ខេត្ដកណ្ដាល​ ។​
​មន្ដ្រី​នគរបាល​ដដែល​បាន​បន្ដ​ថា​ រថយន្ដ​បង្កហេតុ​ម៉ាក​ ISUZU​ មួយ​បាំង​កន្លះ​ ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ ង​-៩៨៥៣​ ភ​.​ព​២​ អ្នកបើកបរ​ មិន​ស្គាល់​អត្ដសញ្ញាណ​ ក្រោយ​ពេល​កើតហេតុ​បាន​បើករថយន្ដ​គេច​ទៅ​ចត​ ចោល​នៅ​ស្រុក​បាទី​ ខេត្ដតាកែវ​ ។​
​មន្ដ្រី​នគរបាល​ដដែល​បាន​បន្ដ​ទៀត​ថា​ នៅ​មុខ​ពេល​មាន​គ្រោះថ្នាក់​ចរាចរ​ នេះ​កើតឡើង​គេ​បានឃើញ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ បើកបរ​ដោយ​យុវជន​ ម្នាក់​ និង​មាន​នារី​ម្នាក់​រួម​ដំណើរ​ជាមួយ​ បាន​ជិះ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ (​ពី​ខេត្ដតាកែវ​ មក​ក្រុង​តា​ខ្មៅ​)​បើក​ដោយ​ល្បឿន​លឿន​។​ លុះ​បើក​មក​ដល់​ចំណុច​កើតហេតុ​ក៏​ មាន​រថយន្ដ​១​គ្រឿង​ម៉ាក​ ISUZU​ បើក​ ពី​ជើង​ទៅ​ត្បូង​ដោយ​ល្បឿន​លឿន​ មក​ ដល់​ដែរ​ហើយ​បាន​រេ​ចង្កូត​មក​បុក​ម៉ូតូ​ ឌ្រី​ម​នៅ​ខាងស្ដាំ​ដៃ​ចំ​ពីមុខ​ពេញ​មួយ​ទំហឹង​ លាន់​ដូច​រន្ទះ​ បណ្ដាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​ និង​អ្នក​រួម​ដំណើរ​ជាមួយ​ខ្ទាត​ពី​កន្លែង​ កើតហេតុ​ជា​ច្រើន​ម៉ែត្រ​ ។​ ក្នុង​នោះ​ឱ្យ​អ្នកបើកបរ​ម៉ូតូ​បោក​ក្បាល​នឹង​ផ្លូវជាតិ​ស្លាប់​មួយ​រំពេច​ រីឯ​អ្នក​រួម​ដំណើរ​ជាមួយ​ រង​របួស​យ៉ាងធ្ងន់ធ្ងរ​ ។​
​មន្ដ្រី​នគរបាល​បាន​បញ្ជាក់​ថា​ ក្រោយ​ពី​មាន​ហេតុការណ៍​កើតឡើង​បណ្ដាល​ឱ្យ​មាន​មនុស្ស​ស្លាប់​និង​រង​របួស​រួច​មក​ អ្នកបើកបរ​រថយន្ដ​បង្ករ​ហេតុ​មិន​បាន​ឈប់​មើល​ទេ​ ដោយ​បន្ថែម​ល្បឿន​បើក​រថយន្ដ​គេច​ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២​ រត់គេច​សំដៅ​ទៅ​ស្រុក​បាទី​ ។​ បន្ទាប់​ពី​កើតហេតុ​រួច​មក​ជន​រង​គ្រោះ​ត្រូវ​បាន​ ដឹក​តាម​រថយន្ដ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ហើយ​សាកសព​ជន​រង​គ្រោះ​សមត្ថ​កិច្ច​បាន​ទាក់ទង​ទៅ​ក្រុម​គ្រួសារ​ ​ដើម្បី​ មក​ទទួលយក​ធ្វើបុណ្យ​ ។​
​ម៉ូតូ​និង​រថយន្ដ​ត្រូវ​សមត្ថកិច្ច​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​កណ្ដាលស្ទឹង​ចាត់ការ​តាម​នីតិវិធី​ ។​ ចំពោះ​ករណី​នេះ​នគរបាល​ចរាចរ​អះអាង​ថា​ កើតឡើង​ ដោយ​ការ​បើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ ៕(NOKORWAT)

Comments system

Disqus Shortname