Monday, September 3, 2012

ស្រ្តីវ័យ ចំណាស់ម្នាក់ ត្រូវឃាតក មិនស្គាល់ អត្តសញ្ញាណ អារកសម្លាប់

www.dap-news.com
ភ្នំពេញៈ ស្រ្តីវ័យចំណាស់ម្នាក់ ជាស្រ្តីមេម៉ាយ រស់នៅជាមួយកូនប្រុសម្នាក់ ត្រូវបានឃាតកមិនស្គាល់អត្តសញ្ញាណ ចូលធ្វើសកម្មភាព វ៉ៃបែកមុខបែកមាត់រួចអារកសម្លាប់នៅក្នុងបន្ទប់ដេក ខណៈកូនប្រុសមិននៅផ្ទះ ហើយត្រូវបានគេប្រទះឃើញ កាលពីវេលាម៉ោង១និង៣០នាទី រសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១២ ស្ថិត នៅក្នុងផ្ទះរបស់ជនរងគ្រោះ ភូមិស្វាយពងអង្រ្កង ឃុំកោះអន្លង់ចិន ស្រុកស្អាង ខេត្តកណ្តាល។
បើតាមកូនប្រសា របស់ជនរងគ្រោះ ឈ្មោះ ថាច វណ្ណា បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ងួន ឃីម ភេទស្រី អាយុ ៥៦ឆ្នាំ មានមុខរបរ ជាអ្នកធ្វើស្រែចំការ រស់នៅក្នុងភូមិ ឃុំកើតហេតុ ជាស្រ្តីមេម៉ាយ រស់នៅជាមួយកូនប្រុសម្នាក់ ឈ្មោះ ឃី ឌីណា ភេទប្រុស អាយុ ២៦ឆ្នាំ មានមុខរបរ ជាអ្នកធ្វើស្រែជាមួយម្តាយ។
លោកបានបន្តទៀតថា កាលពីវេលា ម៉ោង១០និង០០នាទី យប់ថ្ងៃកើតហេតុ គាត់បានទូរស័ព្ទមកម្តាយ រយៈពេលជាង ១ម៉ោង ហើយមិនអស់ចិត្ត គាត់ក៏ចុច ទូរស័ព្ទបន្ថែម ប្រហែល៦នាទីជាងទៀត ហើយពេលនោះ គាត់បានសួរសុខទុក្ខម្តាយ និងសួររកប្អូនថ្លៃដែរ តែគាត់បានឆ្លើយថា ប្អូនថ្លៃមិននៅ ក្រោយមកក៏លា ម្តាយ ដើម្បីឲ្យម្តាយក្មេកសម្រាន្ត ហើយការទូរស័ព្ទមកនេះ គឺដោយសារតែគាត់ព្រួយបារម្ភ និងម្តាយក្មេក ដែលរស់នៅតែម្នាក់ឯង ណាមួយម្តាយរបស់គាត់ ទើបតែប្រមូល ផលដំណាំរួចថ្មីៗ តែគាត់ពុំដឹងថា ប្រមូលបានប៉ុន្មាននោះទេ ។
លោក ថាច វណ្ណា បានឲ្យដឹងថា ករណីខាងលើនេះ គឺជាករណីប្លន់ម្តាយរបស់គាត់ពេញតួ មិនមែនជារឿងគំនុំនោះទេ ពីព្រោះម្តាយរបស់គាត់ នៅក្នុងភូមិនេះ គឺជា មនុស្សល្អណាស់ ពុំដែលមានល្អក់កករ ជាមួយអ្នកណានោះទេ ហើយម្យ៉ាងវិញទៀត នៅតំបន់នេះបច្ចុប្បន្ន គឺគ្រឿងញៀនពេញបន្ទុកតែម្តង ដូច្នេះ ធ្វើឲ្យតំបន់នេះក្លាយ ជាតំបន់អសន្តិសុខ នៅក្នុងមូលដ្ឋានយ៉ាងខ្លាំង ។
បន្ទាប់ពីកើតហេតុ គេឃើញកម្លាំងនគរបាល ចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ធ្វើការស្រាវជ្រាវ និងធ្វើ កោសល្យវិច្ឆ័យលើសព និងកំពុងតែដុតដៃដុតជើង ក្នុងការ ស៊ើបអង្កត ដើម្បីស្វែងរកមុខសញ្ញា ចាប់យកមកផ្តន្ទាទោស ទៅតាមផ្លូវច្បាប់ ។ ទោះបីជាយ៉ាងណា ក៏ពុំទាន់មានប្រភពណាមួយ អាចបញ្ជាក់ថា ជាករណីប្លន់ ឬគំនុំ នោះទេ៕
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com

Comments system

Disqus Shortname