ខេត្ដបន្ទាយមានជ័យ ៖ នៅក្នុងចន្លោះពេលតែ១ម៉ោងប៉ុណ្ណោះបាញ់បានឆក់ យកជីវិតមនុស្ស៣នាក់នៅឃុំប៉ោយចារ និងឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្ដបន្ទាយ មានជ័យ គ្រាដែលជនរងគ្រោះកំពុងជម្រះស្មៅដំឡូងក្នុងចម្ការ និងឃ្វាលគោ ។ ករណីរន្ទះបាញ់ផ្ដាច់ជីវិតមនុស្ស៣នាក់បានកើតឡើងនៅរសៀលថ្ងៃទី៤ ខែ កញ្ញា ឆ្នាំ២០១២ ខណៈមានភ្លៀងមួយមេយ៉ាងធំ លាយឡំខ្យល់ និងរន្ទះ ។
មន្ដ្រីនគរបាលស្រុកភ្នំស្រុកឱ្យដឹងថា បុរសម្នាក់ឈ្មោះ តាន់ ព្រិក អាយុ២៨ឆ្នាំ រស់នៅភូមិប៉ោយស្នួល ឃុំប៉ោយចារ ស្រុកភ្នំស្រុក ត្រូវរន្ទះបាញ់សម្លាប់នៅ វេលាម៉ោង២រសៀលថ្ងៃខាងលើ ពេល ដែលជនរងគ្រោះកំពុងឃ្វាលគោនៅ វាលស្រែខាងលិចភូមិបណ្ដាលឱ្យស្លាប់ ភ្លាមៗ ។ មន្ដ្រីដដែលបានបន្ដថា រំលង តែមួយម៉ោងប៉ុណ្ណោះ គឺនៅវេលាម៉ោង៣ថ្ងៃដដែល បន្ទាប់ពីរន្ទះបាញ់សម្លាប់បុរសខាងលើរន្ទះក៏បានបាញ់សម្លាប់មនុស្ស ២នាក់ទៀតនៅចំណុចភូមិស្វាយស ឃុំពន្លៃ ស្រុកភ្នំស្រុក ពេលដែលជនរង គ្រោះទាំង២នាក់កំពុងជម្រះស្មៅដំឡូង នៅក្នុងចម្ការ ។
ប្រភពបានបន្ដថា ជនរងគ្រោះទាំង២ កំពុងជម្រះស្មៅដំឡូងនៅចម្ការជាប់ព្រំ គ្នា ហើយក៏ត្រូវរន្ទះបាញ់ឱ្យស្លាប់ព្រមៗ គ្នាដែរ ។ ជនរងគ្រោះទី១-ឈ្មោះ ពិ គឹម នឹត ភេទប្រុស អាយុ៣៨ឆ្នាំ និងជនរង គ្រោះម្នាក់ទៀតឈ្មោះ ដាម បូរី ភេទស្រី អាយុ២៨ឆ្នាំ អ្នកទាំង២រស់នៅភូមិ ស្វាយស ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្ដបន្ទាយមានជ័យ ។
គួរបញ្ជាក់ថា ចាប់តាំងពីដើមរដូវ វស្សារហូតមកទល់នឹងខែកញ្ញានេះ រន្ទះ បាញ់បានសម្លាប់មនុស្សជាច្រើននាក់ និងបានបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋជាច្រើនខ្នងផងដែរគ្រាដែលភ្លៀងធ្លាក់ ហើយមានលាយឡំនឹងខ្យល់ព្យុះបោកបក់ខ្លាំង ៕