Monday, September 10, 2012

រថយន្ដដឹកឥដ្ឋទម្ងន់ ៥តោន កិនស្ដ្រីម្នាក់ បែកក្បាលស្លាប់ នៅចាក់អង្រែលើ


Photo by DAP-NEWS-
រថន្តបង្ក ជារបស់ ក្រុមហ៊ុនម៉ៅ គឹមទៀន
ភ្នំពេញ ៖ ស្ដ្រីជាអាជីវករម្នាក់ បានបែក ក្បាលស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ស្ថិត នៅលើកំណាត់ផ្លូវជាតិលេខ២ ទល់មុខរោង ចក្រស័ង្កសី សង្កាត់ចាក់អង្រែលើ ខណ្ឌមាន ជ័យ បន្ទាប់ពីរថយន្ដ ទម្ងន់៥ តោនរបស់ក្រុម ហ៊ុន ម៉ោ គឹមទៀន មួយគ្រឿង បានកិននៅ ពេលបើកពីក្រោយជនរងគ្រោះនៅចំណុច កើតហេតុខាងលើ ខណៈដែលជនរងគ្រោះ កំពុងបើកម៉ូតូតែម្នាក់ឯងឆ្ពោះទៅផ្ទះរបស់ ខ្លួន នៅក្រុងតាខ្មៅ ។
គ្រោះថ្នាក់ចរាចរដែលគួរឱ្យរន្ធត់និង បណ្ដាលឱ្យជនរងគ្រោះបែកក្បាលធ្លាយខួរ ស្លាប់ភ្លាមៗ នៅក្រោមកង់រថយន្ដខាងលើ នេះ បានកើតឡើង កាលពីវេលា ម៉ោង៣និង ១៥នាទីរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០១២ ខណៈដែលជនរងគ្រោះកំពុងបើកម៉ូតូតែម្នាក់ ឯង ចុះពីលើស្ពានអាកាសក្បាលថ្នល់ ឆ្ពោះ ទៅផ្ទះរបស់ ខ្លួនស្ថិតនៅក្រុងតាខ្មៅ ។
យោងតាមសេចក្ដីរាយការណ៍ពីកន្លែង កើតហេតុបានឱ្យដឹងថា ជនរងគ្រោះដែល បានស្លាប់ក្រោមកង់រថយន្ដរបស់ក្រុមហ៊ុន ម៉ោ គឹមទៀន លើនេះ មានឈ្មោះរិន សុភា ភេទស្រី អាយុ៣០ឆ្នាំ ជាអាជីវករលក់ ដូរនៅផ្ទះ ស្ថិតនៅភូមិដើមមៀន សង្កាត់ តាខ្មៅ ក្រុងតាខ្មៅ ខេត្ដកណ្ដាល។ រីឯអ្នក បើករថយន្ដត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅ កន្លែងកើតហេតុមានឈ្មោះសៀង ផាត អាយុ ៤៧ឆ្នាំ រស់នៅក្នុងក្រុមហ៊ុន ស្ថិតនៅ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
ប្រភពព័ត៌មានបានបន្ដទៀតថា គ្រោះ ថ្នាក់ចរាចរខាងលើនេះ បានកើតឡើងខណៈ ដែលជនរងគ្រោះ កំពុងជិះម៉ូតូរបស់ខ្លួនម៉ាក វីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1G-5620 រីឯរថយន្ដទម្ងន់៥តោនខាងលើនេះ ម៉ាកហ៊ីណូ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ 3A-0798 ។
បើយោងតាមសេចក្ដីរាយការណ៍ពីកន្លែង កើតហេតុ នៅពេលជនរងគ្រោះកំពុងបើក និងជិះម៉ូតូតែម្នាក់ឯង ស្រាប់តែមានការប៉ះ ទង្គិចជាមួយ ម៉ូតូផ្សេង បណ្ដាល ឱ្យដួលពេល នោះរថយន្ដដែលកំពុងធ្វើដំណើរពីក្រោយ បានបុកបន្ថែមនិងកិនជនរងគ្រោះ បណ្ដាល បែកក្បាលស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ តែម្ដង ។
ក្រោយគ្រោះថ្នាក់ចរាចរទាំងសមត្ថកិច្ច មូលដ្ឋាននិងកម្លាំងនគរបាលចរាចរណ៍ជើង គោក បានចុះទៅពិនិត្យនិងវាស់វែងនៅ កន្លែងកើតហេតុ ហើយសពជនរងគ្រោះ ត្រូវបានប្រគល់ជូនដល់ក្រុមគ្រួសារ រីឯម៉ូតូ និងរថយន្ដយកទៅរក្សាទុកដើម្បីដោះស្រាយ បន្ដទៀត៕
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
www.dap-news.com
Photo by DAP-NEWS

Comments system

Disqus Shortname