Sunday, September 9, 2012

ចោរ​ប្រដាប់​អាវុធ​មួយ​ក្រុម​ចូល​ប្លន់​ផ្ទះ​អ្នកលក់​ចាប់ហួយ​នៅ​ភូមិ​អូ​រអិល​រត់គេច​ខ្លួន​ដោយ​សុវត្ថិភាព​


ខេត្ត​ប៉ៃលិន​ ៖ ចោរ​មួយ​ក្រុម​មាន​គ្នា​៣​នាក់​ប្រដាប់​ដោយ​កាំភ្លើងខ្លី​៣​ដើម ​បាន​ធ្វើ​សកម្មភាព​ចូល​ប្លន់​ផ្ទះ​លក់​ចាប់ហួយ​នៅ​ភូមិ​អូរ​រអិល​ យក​គ្រឿងអលង្ការ​និង​ លុយ​មួយ​ចំនួន​ សរុប​អស់​ជាង​៥​លាន​រៀល​ គេចខ្លួន​បាត់​ដោយ​សុ​វត្ថិភាព​ ។​
​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៩​ និង​២០​នាទី​យប់​ថ្ងៃ​ទី​៨​ ខែកញ្ញា​ ឆ្នាំ​២០១២​ នៅផ្ទះ​ប្រជាពលរដ្ឋ​មួយ​កន្លែង​ត្រង់​ចំណុច​ខាងលិច​ខ្លោងទ្វារ​ចូល​សាលា​បឋម​សិក្សា​អូរ​រអិល​ ចំងាយ​ប្រហែល​៥០​ម៉ែត្រ​ ក្នុងភូមិ​អូ​រអិល​ ឃុំ​ស្ទឹង​កាច់​ ស្រុក​សាលា​ក្រៅ​ ខេត្ត​ប៉ៃលិន​ ។​
​លោក​ ឆ​ម​ វ៉ា​ន់​ធី​ នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​នៃ​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន​បាន​ឲ្យ​ដឹង​ ថា​ម្ចាស់ផ្ទះ​រង​គ្រោះ​ដែល​ត្រូវ​ក្រុម​ចោរប្លន់​ឈ្មោះ​ រីក​ នឿ​ន​ អាយុ​ ៦៥​ ឆ្នាំ​ និង​ប្រពន្ធ​ឈ្មោះ​ ដឿ​ក​ ណ​ន​ អាយុ​ ៥១​ ឆ្នាំ​មានមុខ​របរ​លក់​ចាប់ហួយ​មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ ។
លោក​បាន​បន្ត​ថា​ក្នុង​ហេតុការណ៍​ប្លន់​នេះ​មិន​បណ្តាល​ឲ្យ​មាន​អ្នក​រង​បួស​ទេ​គ្រាន់តែ​បាត់បង់​ទ្រព្យសម្បត្តិ​មួយ​ចំនួន​សរុប​ជា​ទឹកប្រាក់​អស់​ប្រហែល​ជាង​០៥​លាន​រៀល​ក្នុង​នោះ​មាន​ខ្សែដៃ​ប្លា​ក​ទី​ន​១​ខ្សែ​ទម្ងន់​៤​ជី​,​ ក្រវិល​មាស​១​គូ​ទម្ងន់​២​ជី​ ខ្សែ​ក​ប្លា​ក​ទី​ន​២​ខ្សែ​ទម្ងន់​៧​ជី​ ចិញ្ចៀន​ន​ប្លា​ក​ទី​ន​១​វង់​ទម្ងន់​៣​ជី​ លុយ​បាត​៥០០​បាត​កាត់​ទូរស័ព្ទ​១៨​ដុល្លារ​ ទូរស័ព្ទ​ដៃ​១​គ្រឿង​ និង​លុយ​ខ្មែរ​មួយ​ចំនួន​ទៀត​ នៅ​ក្នុង​កន្ត្រក​ដាក់​លុយ​ដែល​គាត់​លក់​បាន​ក្នុង​មួយ​ថ្ងៃ​មិនដឹង​ប៉ុន្មាន​ទេ​ ព្រោះ​មិន​ទាន់​បាន​រាប់​ ។​
បើ​តាម​សម្តី​របស់​ស្រី្ត​ឈ្មោះ​ ដឿ​ក​ ណ​ន​ ជា​ម្ចាស់ផ្ទះ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គាត់​នៅ​ក្នុងផ្ទះ​ ជាមួយ​កូនស្រី​គាត់​ឈ្មោះ​ ដេ​ង​ សំណាង​ អាយុ​១៩​ឆ្នាំ​ ពេល​នោះ​ស្រាប់តែ​មាន​យុវជន​៣​នាក់​ដើរ​ចូល​មក​ ក្នុងផ្ទះ​គាត់​ ដោយ​២​នាក់​មាន​ពាក់​ម៉ាស​បិទមុខ​ជិត​ ម្នាក់​ទៀត​អត់​មាន​ពាក់​ទេ​ ពេល​ចូល​មក​ដល់​ពួក​គេ​ទាំង​ បាន​យក​កាំភ្លើងខ្លី​ពី​ចង្កេះ​ភ្ជង់​គាត់​ ហើយ​សំឡុត​គាត់​ថា​ឲ្យ​យក​លុយ​និង​គ្រឿងអលង្ការ​ទាំងអស់​ឲ្យ​ ពួក​គេ​ ។​ពេល​នោះ​មាន​គ្នា​វា​ម្នាក់​ជា​អ្នក​ដើរ​ប្រមូល​លុយ​ក្នុង​កន្ត្រក​និង​កាត​ទូរស័ព្ទ​ ហើយ​ម្នាក់​ដែល​ភ្ជង់​គាត់​ ក៏​ចាប់​ដោះ​ចិ​ញ្ជៀ​ន​ ក្រវិល​ ខ្សែដៃ​ ខ្សែ​ក​ពី​ខ្លួន​របស់​គាត់​ ចំណែក​គ្នា​វា​ម្នាក់​ទៀត​បាន​ទៅ​បណ្តាច់​ខ្សែ​ទូរស័ព្ទ​ នៅ​លើ​តុ​ និង​យក​ទូរស័ព្ទ​ដៃ​កូនស្រី​គាត់​ដើម្បី​កុំ​ឲ្យ​តេ​ទៅ​ប្តឹង​សមត្ថកិច្ច​ ពេល​កូនស្រី​គាត់​មិន​ព្រម​ឲ្យ​ វា​ក៏​ចាប់​ ដៃ​កូនស្រី​គាត់​ចេញ​មុខ​ផ្ទះ​ទាត់​បី​ជើង​ចូល​ក្រោម​តុ​ ថា​កុំ​ឲ្យ​ស្រែក​នៅ​ឲ្យ​ស្ងៀម​ ។​
​ស្ត្រី​ជា​ម្ចាស់ផ្ទះ​បាន​បន្ត​ទៀត​ថា​ក្រោយ​ពេល​ពួក​វាយ​កបាន​ទ្រព្យសម្បត្តិ​និង​លុយ​មួយ​ចំនួន​នេះ​ហើយ​ ពួក​វា​ក៏​រត់​ចេញពីផ្ទះ​គាត់​ឡើង​មក​លើ​ថ្នល់ជាតិ​ ពេល​នោះ​ក្មួយ​ប្រុស​គាត់​ឈ្មោះ​ អ៊ឹម​ ប្រុស​ ក៏​មក​ដល់​ហើយ​បាន​យក​កាំ​បិទ​ខ្វែវ​ ដេញ​តាម​ពីក្រោយ​ ពេល​នោះ​ក៏​ឃើញ​ពួក​វា​កំពុង​រៀប​ឡើង​ជិះ​ម៉ូតូ​ ដែល​ពួក​វា​បាន​ទុក​ចោល​នៅ​ខាងកើត​ផ្ទះ​ គាត់​ប្រហែលជា​ ៥០​ ម៉ែត្រ​ ។​ពេល​នោះ​ក្មួយ​គាត់​ក៏​ស្រែ​កថា​ ចោរ​ ចោរ​ រត់​ទៅ​សំដៅ​ពួក​វា​ស្រាប់តែ​ពួក​ វា​បាន​បាញ់​មួយ​គ្រាប់​ហើយ​ក៏​ឡើង​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​តែ​ម្តង​ ។​
​លោក​ ឆ​ម​ វ៉ា​ន់​ធី​ បាន​បញ្ជាក់​ថា​ពេល​នេះ​សមត្ថកិច្ច​ប៉ូលិស​កំពុងធ្វើការ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ជនល្មើស​ ៕

Comments system

Disqus Shortname