Sunday, November 11, 2012

ទិនហ្វី ប្ដឹងទាមទារសំណងពីនាង Zhang Yuqi មិនបានសម្រេច!

តុលាការសៀងហៃ បានលើកបណ្ដឹងរបស់អតីតតារាកប្លែងទិនហ្វីលោក Stephen Chow ទុកឥត
ចាត់ការ។ Stephen Chow បានប្ដឹងតារាចម្រៀងនាង Zhang Yuqi ទាមទារសំណង ១៤ លានយ័ន្ត
ចំពោះការរំលោភកុងត្រាដែលចុះកុងត្រាច្រៀងជាមួយក្រុមហ៊ុនខ្លួនហើយបែជាទៅច្រៀងអោយ
ក្រុមហ៊ុនដទៃហើយយកបទចម្រៀងដែលខ្លួនតែង ទៅច្រៀងទៀតផង។

តែមូលហេតុដែលតុលាការបានលើកបណ្ដឹងឥតចាត់ការព្រោះតែកាលពីប៉ុន្មានខែមុននេះ Stephen
បានប្ដឹងនាង Zhang ម្ដងរួចមកហើយពីបទរំលោភកុងត្រា ដោយបានប្ដឹងនៅហុងកុង ហើយបានឈ្នះ
សំណង ៣ លានដុល្លាហុងកុង តែក្រោយមកលោកបានរកឃើញថាតារាចម្រៀងស្រី នេះបានយក
បទចម្រៀងរបស់ផលិតកម្មរបស់លោក ទៅច្រៀងអោយផលិតកម្មផ្សេងទើបលោកប្ដឹងទាមទារ ១៣
លាន យ័ន្ត នៅសៀងហៃ។

តែយ៉ាងណាតុលាកាសៀងហៃ បានសំអាងសាលក្រមរបស់តុលាការហុងកុង ក៏សម្រេចមិនកាត់ក្ដី
រឿងនេះឡើយ ហេតុនេះហើយនាង Zhang មិនត្រូវបានពិន័យជាប្រាក់ ១៣ លានយ័ន្តនោះទេ៕

Comments system

Disqus Shortname