ភ្នំពេញៈ បុរសជនជាតិចិនបើករថយន្តកាមរីឆ្លាម
ទៅបុករថយន្តកាមរីគូថហើម ពេញទំហឹងនៅចំណុច ផ្លូវលេខ ១១៣ កែងផ្លូវលេខ៣១០
ក្នុងសង្កាត់បឹងកេងកងទី ២ ខណ្ឌចំការមន កាលពីយប់ថ្ងៃទី១០ ខែ វិច្ឆិកា
ឆ្នាំ២០១២ បោះលុយ ១.៣០០ដុល្លារ ជាការបញ្ចប់រឿង។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តបង្កហេតុម៉ាកកាមរីឆ្លាម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2N-3451 បើកបរដោយជនជាតិចិន និងរថយន្តរងគ្រោះម៉ាកកាមរីគូថហើម ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2B-4192 រួមដំណើរដោយបុរសពីរនាក់។
ប្រភពដដែលបានបន្តថា មុនពេលកើតហេតុគេបានឃើញរថយន្តបង្កហេតុរបស់ជនជាតិចិន បានបើកបរ ក្នុងទិសដៅពីត្បូងទៅជើង តាមបណ្តោយផ្លូវលេខ១១៣ ក្នុងល្បឿនយ៉ាងលឿន ពេលជិះមកដល់ចំណុច ផ្លូវកែងលេខ៣១០ ដោយសារតែរថយន្តបង្កមិនបានបន្ថយល្បឿន ក៏បានជ្រុលទៅបុកចំពាក់កណ្តាលរថ យន្តកាមរីគូថហើម ដែលកំពុងបើកបរតាមបណ្តោយផ្លូវលេខ ៣១០ ក្នុងទិសដៅពីកើតទៅលិច បណ្តាល ឲ្យរថយន្តទាំងពីរគ្រឿងគៀបជាប់គ្នាតែម្តង សំណាងល្អ មិនមានអ្នករងរបួសក្នុងហេតុការណ៍នេះ គ្រាន់តែ បណ្តាលឲ្យរថយន្តត្រូវរងការខូចខាតតែប៉ុណ្តោះ ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះមកអន្តរាគមន៍សម្របសម្រួលរវាងភាគីទាំង ដោយភាគីរថយន្តបង្ក ហេតុ បានសងសំណងជូនភាគីរងគ្រោះចំនួន ១.៣០០ ដុល្លារ ជាការបញ្ចប់រឿង ដោយមិនចង់ឲ្យមាន រឿងវែងឆ្ងាយ៕