លោកអូបាម៉ា និងលោកស្រីគ្លីនតុន នឹងមកដល់កម្ពុជា នៅថ្ងៃទី១៩ វិច្ឆិកា ២០១២
©Reuters
សេចក្តីរាយការណ៍របស់ ប៉ែន បូណា ពីភ្នំពេញ
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងភ្នំពេញ
បានជូនដំណឹងអំពីការមកដល់របស់មន្ត្រីជាន់ខ្ពស់អាមេរិក៣នាក់ក្នុង
ទឹកដីកម្ពុជានៅក្នុងសប្តាហ៍ខាងមុខនេះ។ លោកប្រធានាធិបតី បារ៉ាក់
អូបាម៉ា អមដំណើរដោយរដ្ឋមន្ត្រីការបរទេស លោកស្រី ហ៊ីឡារីគ្លិនតុន
នឹងមកដល់កម្ពុជានៅថ្ងៃទី១៩
វិច្ឆិកាដើម្បីចូលរួមកិច្ចប្រជុំកំពូលរវាងអាស៊ាន និងសហរដ្ឋអាមេរិក
និងកិច្ចប្រជុំអាស៊ីបូព៌ាដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ និងទី២០
វិច្ឆិកា នៅទីក្រុងភ្នំពេញ។ មុននឹងមកដល់កម្ពុជា លោកអូបាម៉ា
និងលោកស្រីគ្លីនតុន ក៏បានទៅបំពេញទស្សនកិច្ចនៅប្រទេសថៃ
និងប្រទេសមីយ៉ាន់ម៉ា ផងដែរ។
ដោយឡែក រដ្ឋមន្ត្រីការពារជាតិអាមេរិក លោកLeon Panettaក៏នឹងមកដល់កម្ពុជាដែរ។ លោកគ្រោងនឹងជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិអាស៊ានទាំង១០ នៅក្នុងក្របខ័ណ្ឌកិច្ចប្រជុំចង្អៀតមួយនៅក្នុងខេត្តសៀមរាបនៅ ថ្ងៃទី១៦វិច្ឆិកា។ លោក Leon Panettaគ្រោងនឹងថ្លែងអំពីសារៈសំខាន់នៃការឯកភាពអាស៊ាន សម្រាប់ជាប្រយោជន៍ដល់ស្ថិរភាពតំបន់ ក៏ដូចជាបង្ហាញពីការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះ កិច្ចសហប្រតិបត្តិការវិស័យការពារជាតិជាមួយបណ្តាប្រទេសសមាជិក អាស៊ាន។
វត្តមានរបស់មេដឹកនាំសំខាន់ៗទាំង៣របស់អាមេរិកនៅកម្ពុជាបានកើតឡើង ខណៈដែលប្រទេសកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន លើកទី ២១និងកិច្ចប្រជុំកំពូលពាក់ព័ន្ធផ្សេងទៀត ដែលចាប់ផ្តើមពីថ្ងៃទី១៥ដល់២០ វិច្ឆិកានេះ។ មេដឹកនាំកំពូលៗមកពីបណ្តាប្រទេសជាច្រើននៃពិភពលោកដូចជាចិន ជប៉ុន កូរ៉េ រុស្ស៊ី និងសហរដ្ឋអាមេរិក ជាដើមនឹងមកចូលរួមកិច្ចប្រជុំទាំងនោះ។
នៅក្នុងសារលិខិតអបអរសាទរចំពោះការជាប់ឆ្នោតជាថ្មីរបស់លោកអូបាម៉ា កាលពីថ្ងៃទី៧វិច្ឆិកា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា លោករង់ចាំស្វាគមន៍ការមកដល់របស់លោកអូបាម៉ា។ ប្រមុខរដ្ឋាភិបាលកម្ពុជាសង្ឃឹមថា ចំណងទាក់ទងរវាងកម្ពុជានិងសហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់លោក អូបាម៉ា នឹងកាន់តែរីកចម្រើនថែមទៀត។
វត្តមានរបស់មេដឹកនាំកំពូលៗអាមេរិកនៅកម្ពុជា ក៏ជាឱកាសដែលគណបក្សប្រឆាំងសង្ឃឹមថានឹងនាំមកនូវការប្រែប្រួលនយោបាយ នៅក្នុងប្រទេសផងដែរ។ លោកសម រង្ស៊ី មេដឹកនាំបក្សប្រឆាំងបានអំពាវនាវឲ្យប្រធានាធិបតីអាមេរិកប្រើឥទ្ធិពល របស់ខ្លួនក្នុងការជួយសម្រួលដល់ការវិលត្រឡប់របស់លោក ដើម្បីអាចចូលរួមបោះឆ្នោតឆ្នាំ ២០១៣ ។ ប៉ុន្តែ នៅមិនទាន់មានសញ្ញាណាមួយដែលបញ្ជាក់ថា បញ្ហានេះនឹងត្រូវលើកយកមកពិភាក្សានោះទេ៕