រាជធានីភ្នំពេញ ៖ លក្ខណៈសម្បត្តិដ៏អស្ចារ្យរបស់
Galaxy Note II ស៊េរីទំនើប និងជា Smartphone ជំនាន់ចុងក្រោយបង្អស់របស់
Samsung ដែលជាកូនកាត់រវាង Smartphone និង Tablet
មិនត្រឹមតែទាក់ទាញបង្កៀកបង្ខិតមនុស្សសម័យថ្មីជាមួយនឹងបច្ចេក
វិទ្យាទំនើបៗ និងទាន់សម័យប៉ុណ្ណោះទេ
ប៉ុន្តែការកម្សាន្តឥតព្រំដែនដ៏សែនសម្បូរបែបមិនចេះជិនណាយ
ក៏ច្រើន មិនអាចកាត់ថ្លៃបានដែរ ។
គំនិតច្នៃប្រឌិតខ្ពស់របស់ Samsung ដែលបានបំពាក់ឱ្យ Note ជំនាន់ទី២នេះ ក៏បានទាក់ទាញសិល្បករ សិល្បការិនីល្បីៗមួយចំនួនទទូចចង់បាន Galaxy Note II មកកាន់ជាប់នឹងដៃគ្រប់ៗគ្នា ដើម្បីការកម្សាន្ត និងសម្រួលដល់ការងាររបស់ពួកគាត់ ។
គំនិតច្នៃប្រឌិតខ្ពស់របស់ Samsung ដែលបានបំពាក់ឱ្យ Note ជំនាន់ទី២នេះ ក៏បានទាក់ទាញសិល្បករ សិល្បការិនីល្បីៗមួយចំនួនទទូចចង់បាន Galaxy Note II មកកាន់ជាប់នឹងដៃគ្រប់ៗគ្នា ដើម្បីការកម្សាន្ត និងសម្រួលដល់ការងាររបស់ពួកគាត់ ។
តារាចម្រៀងល្បីឈ្មោះបោះសំឡេងកញ្ញា សុគន្ធ
នីសា ដែលបានទៅសម្តែងនៅប្រទេសកូរ៉េ
និងកំពុងសម្តែងប្រកបដោយភាពជោគជ័យយ៉ាងខ្លាំងនៅអាមេរិក
បានប្រាប់ភ្នាក់ងារសារព័ត៌មាន និងបញ្ជាក់លើ Facebook
របស់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់នាងថា
សព្វថ្ងៃនាងកំពុងតែប្រើប្រាស់ Galaxy SIII, Galaxy Note 10.1 និង
Galaxy Note II ដោយលើកពីគុណសម្បត្តិរបស់ទូរស័ព្ទស៊េរីថ្មីនេះ
ទៅលើការរចនារូបរាងស្តើងស្រាល អេក្រង់ធំ ភ្លឺច្បាស់
កាមេរ៉ាបំពាក់បច្ចេកវិទ្យាណែនាំរូបស្អាត ផ្ទេរឯកសារ តន្ត្រី
ចម្រៀង ខ្សែភាពយន្តលឿនបំផុត
និងងាយស្រួលក្នុងការធ្វើទំនាក់ទំនងជាមួយ Fan លើ Facebook
ជាពិសេសនាងពេញចិត្តយ៉ាងខ្លាំងលើ Note II
ដោយបំពាក់មុខងារយ៉ាងច្រើនដូចជា Air View
ម៉ាស៊ីនថតបំពាក់បច្ចេកវិទ្យាណែនាំរូបស្អាត អេក្រង់ 5.5” HD
Super AMOLED ដំណើរការពីរលើអេក្រង់តែមួយមុខងារកាត់ត
ឬកូពីងាយៗ រចនាបន្ថែម ឬគូររូបងាយ ។ Android 4.1 Jelly Bean 1.6 Ghz
Quad Core, 2GB RAM, ផ្ទេរឯកសារ រូបភាព ចម្រៀង តន្ត្រី
ខ្សែភាពយន្តយ៉ាងលឿនបំផុតដោយ S Beam ៕