រាជធានីភ្នំពេញ ៖
ពិធីករចាស់វស្សារបស់ស្ថានីយទូរទស្សន៍ CTN លោកអិុត សេដ្ឋា
បានអះអាងថា
លោកបានប្រកាសជាសាធារណៈតាមរយៈកញ្ចក់ទូរទស្សន៍កាលពីសប្តាហ៍
មុន ដើម្បីការពារខ្លួន
ខណៈដែលមានជនខិលខូចមួយចំនួនបានប្រើឈ្មោះលោកទៅបោកប្រាក់ពី
ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តមួយចំនួន ។
យ៉ាងណាមិញពិធីករដែលសម្បូរដោយសំនួនវោហាររូប
នេះបញ្ជាក់ថា
លោកមិនមានវិធានការតាមផ្លូវច្បាប់ណាមួយធ្វើឡើងជុំវិញបញ្ហា
នេះទេ ដោយសារតែប្រភពនៃរឿងរ៉ាវមួយនេះនៅមិនទាន់ច្បាស់នៅឡើយ ។
ថ្លែងប្រាប់កោះសន្តិភាពតាមទូរស័ព្ទនៅថ្ងៃទី
៧ វិច្ឆិកា ២០១២ នេះ លោកអិុត សេដ្ឋា បានឱ្យដឹងថា
តាមពិតរឿងរ៉ាវនេះបានកើតឡើងជាងមួយឆ្នាំមកហើយ តែលោកមិនដឹងថា
អ្នកដែលដើរបង្ខូចកេរ្តិ៍ឈ្មោះរបស់លោកនោះមានប្រភពមកពីណាឡើយ
គឺគ្រាន់តែដឹងតាមរយៈអ្នកស្គាល់គ្នាដែលគេបានទូរស័ព្ទមក
ប្រាប់ប៉ុណ្ណោះ ។ លោកបន្តថា ក្រោយពីពិនិត្យឃើញថា
សកម្មភាពទាំងនោះនៅតែបន្តកើតមាន
ទើបលោកបានសម្រេចចិត្តធ្វើការប្រកាសជាសាធារណៈ
ដើម្បីទុកជាការការពារខ្លួន
តែលោកនៅមិនទាន់មានវិធានការតាមផ្លូវច្បាប់នៅឡើយទេ ។
លោកអិុត សេដ្ឋា
បានអះអាងពីដើមរឿងដែលគេយកឈ្មោះរបស់លោកទៅប្រើ
ដើម្បីបោកប្រាស់ប្រជាពលរដ្ឋថា
ពួកជនខិលខូចទាំងនោះបានប្រើឈ្មោះរបស់លោកទូរស័ព្ទទៅកាន់
ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តមួយចំនួន ដោយប្រើរូបភាពថា
ត្រូវរង្វាន់នេះ ត្រូវរង្វាន់នោះ
ហើយឱ្យពួកគាត់បង់ប្រាក់មកឱ្យរូបលោកដើម្បីរត់ការជាថ្នូរនឹង
ការបើករង្វាន់ ។
ពេលខ្លះជនខិលខូចទាំងនោះបានបោកប្រាស់ប្រជាពលរដ្ឋម្នាក់ៗអស់
រាប់ម៉ឺនដុល្លារក៏មាន
ហើយសកម្មភាពនេះបានកើតឡើងនៅតាមខេត្តមួយចំនួនដូចជា
ខេត្តតាកែវ, ពោធិ៍សាត់ និងបាត់ដំបងជាដើម ។