អំពើហិង្សាបានផ្ទុះឡើងនៅពេលកុម្មង់ដូប៉ូលិសប៉ុនប៉ងធ្វើការឆែកឆេរមួយនៅក្នុងគុក។
មានរបាយការណ៍អំពីការបាញ់កាំភ្លើងនិងពួកអ្នកទោសបានដណ្តើមយកបាន អាវុធ។ទាហានត្រូវបានហៅមកជួយនិងបណ្តាផ្លូវជុំវិញគុកត្រូវបាន បិទ។
មានអ្នកទោសដល់ទៅ៤.០០០នាក់នៅក្នុងគុកដែលធ្លាប់ កើតមានអំពើហិង្សាកាលពីមុន។កាលពីខែមករា អ្នកទោស២៥នាក់និងឆ្មាំគុក៤នាក់បានរងរបួសនៅពេលការប៉ះទង្គិចបាន ផ្ទុះឡើង និងកាលពីឆ្នាំ២០១០ ប៉ូលិសនិងឆ្មាំគុកជាង៥០នាក់បានរងរបួសក្នុងអំឡុងការឆ្មក់ចូល រឹបអូសទូរស័ព្ទដៃនៅតាមបន្ទប់ឃុំឃាំង។
មានអ្នកទោសរាប់រយ នាក់ដែលរង់ចាំការប្រហារជីវិតនៅទីនោះ ដោយពួកគេត្រូវបានដាក់ខ្នោះក្នុងអំឡុងពេលចុះឆែកឆេរនៅពេលពីរបី ថ្ងៃបន្ទាប់ពីរដ្ឋាភិបាលបាននិយាយថាការប្រហារជីវិតដោយព្យួរកនឹង បន្តឡើងវិញក្រោយពីការផ្អាកអស់៣៦ឆ្នាំ។
នាយកមន្ទីរពេទ្យ នៅក្រុងកូឡុំបូបាននិយាយថា មនុស្ស១៣នាក់ ដែលមានអ្នកទោសយ៉ាងតិច១១នាក់ត្រូវបានសម្លាប់ក្នុងអំពើហិង្សា ចុងក្រោយនេះ។អ្នកខ្លះត្រូវបានសម្លាប់ក្នុងពេលព្យាយាមរត់គេចតាម យានកង់បីមួយ។មនុស្សរបួស៣២នាក់ដែលរួមមាននាយប៉ូលិសជាន់ខ្ពស់ ម្នាក់ផងក៏ត្រូវបាននាំមកកាន់មន្ទីរពេទ្យ៕ S