Bloomberg West បានចុះផ្សាយនៅលើ Twitter ថា ក្រុមហ៊ុន Facebook និង HTC
បានសហការគ្នាម្ដងទៀត ទៅលើការផលិតនូវ Facebook Phone
ដោយប្រើប្រាស់នូវប្រព័ន្ធដំណើរការ Android OS។
ប្រភពដដែលបានបន្តទៀតថា Faceook phone ថ្មីនេះ នឹងត្រូវបង្ហាញវត្តមាន
នៅពាក់កណ្ដាលឆ្នាំ ២០១៣។ បើទោះជាយ៉ាងនេះក្ដី ក៏គេនៅមិនប្រាកដជា
ព័ត៌មាននេះ អាចជាការពិត ឬមួយយ៉ាងនោះទេ ព្រោះថា នៅមុននេះ
ក៏មានព័ត៌មានស្រដៀង នេះចុះផ្សាយជាច្រើន ហើយសុទ្ធសឹងតែជា
ប្រភពដែលច្បាស់ការ ប៉ុន្តែនៅទីបំផុតវាគ្រាន់
តែជាពាក្យចចាមអារាមដដែល។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Facebook និង HTC
បានធ្វើការសហការគ្នាទៅលើ ស្មាតហ្វូនមួយដែលមានឈ្មោះថា HTC ChaCha
ដែលត្រូវបានដាក់បង្ហាញ កាលពីខែកុម្ភៈឆ្នាំ ២០១១ ហើយចេញលក់
នៅក្នុងខែមិថុនា នាឆ្នាំដដែល៕