Sunday, November 11, 2012

ក្មេង​ទំនើង​ជាប់​អន្ទាក់​ប៉េ​អឹម​ទាំង​កណ្តាល​អធ្រាត្រ​

ខេត្ត​ព្រះ​វិហារ​ ៖ កាលពីវេ​លា​ម៉ោង​១២​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​៩ វិច្ឆិកា ២០១២ ​សមត្ថកិច្ច​កង​រាជ​អាវុធ​ហេត្ថ​ខេត្ត​បាន​ធ្វើ​ការ​បង្ក្រាប​ករណី​ក្មេង​ ទំនើង​ទាំង​កណ្តាល​អធ្រាត្រ​ និង​​ឃាត់​ខ្លួន​២​នាក់​នៅ​ចំណុច​ផ្សារ​ចាស់ ស្ថិត​ក្នុង​ភូមិ​ថ្មី សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះ​វិហារ ពី​បទ​អុក​ឡុក និង​បង្ក​ហិង្សា​លើ​អ្នកដទៃ ប៉ុន្តែ​​មិន​បង្ក​ឱ្យ​​មាន​របួសស្នាម​ឡើយ ក្នុង​នោះ​១-​ឈ្មោះ វ៉ាញ វិចិត្រ​ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​សិស្ស​ រស់​នៅ​ភូមិ​ថ្មី សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះ​វិហារ​ ២-​ឈ្មោះ សន ចាន់​ឌី ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ ជា​សិស្ស​ រស់​នៅ​ភូមិ​ភារ​កិច្ច​ សង្កាត់​ប៉ាល​ហាល ក្រុង​ព្រះ​វិហារ​ ​ខេត្ត​ព្រះ​វិហារ​ ។ ​
នៅ​ព្រឹក​ថ្ងៃ​ទី​១០ វិច្ឆិ​កា ​សមត្ថកិច្ច​​កង​រាជ​អាវុធ​ហត្ថ​​ក៏​បាន​ធ្វើ​ការ​អប់​រំ​ ណែ​នាំ ​និង​ចុះ​កិច្ច​សន្យា​ឱ្យ​ឪពុក​ម្តាយ​មក​ទទួល​យកទៅអប់​រំ​នៅ​លំនៅ​ឋាន​វិញ ។ ​គួរ​រំលឹក​ផង​ដែរ​​ តាម​សមត្ថកិច្ច​​កងអាវុធ​ហត្ថ​​ឱ្យ​ដឹង​ថា ​ក្មេង​ទំនើង​​ខាង​លើ​ត្រូវ​បាន​សមត្ថកិច្ច​​កង​រាជ​អាវុធ​ហត្ថ​​ខេត្ត​ធ្វើ ​ការ​ឃាត់​ខ្លួន​ជា​ច្រើន​​ដង និង​​អប់​រំ​ជា​ច្រើន​លើក​ណាស់​មក​ហើយ​នៅ​តែមិន​រៀង​​ចាល ។

Comments system

Disqus Shortname