មនុស្ស២៧នាក់បានស្លាប់
និងជាង៨០នាក់ទៀតរងរបួសនៅក្នុងឧបទ្ទវហេតុរថភ្លើងផ្ទុក
ប្រេងធ្លាក់ផ្លូវបង្កឱ្យផ្ទុះនិងឆាបឆេះ កាលពីថ្ងៃទី៩
វិច្ឆិកា
ខណៈពេលចេញដំណើរពីទីក្រុងម៉ាន់ដាឡេឆ្ពោះទៅក្រុងមីដជីណា
នៅក្នុងរដ្ឋកាឈីន ភាគខាងជើងប្រទេសមីយ៉ាន់ម៉ា
។កាលពីថ្ងៃទី១០ វិច្ឆិកា
កន្លងមកទីភ្នាក់ងារព័ត៌មានទីក្រុងរ៉ង់ហ្គូន
ប្រទេសមីយ៉ាន់ម៉ា ផ្សាយឱ្យដឹងថា
យ៉ាងហោចណាស់មានអ្នកស្លាប់២៧នាក់ និងរបួសជាង៨០នាក់
នៅក្នុងហេតុការណ៍រថភ្លើងក្រឡាប់ធ្លាក់ផ្លូវនៅភាគខាងជើង
ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃសុក្រ ទី៩ វិច្ឆិកា
បណ្តាលឱ្យផ្ទុះបង្កជាអណ្តាតភ្លើងឆាបឆេះប្រជាពលរដ្ឋដែលទៅដង
ប្រេងស្លាប់និងរបួសជាច្រើននាក់ ។
ប្រភពពីវេបសាយរបស់ក្រសួងសារព័ត៌មាន
មីយ៉ាន់ម៉ាបញ្ជាក់ថា
រថភ្លើងផ្ទុកប្រេងបានធ្លាក់ផ្លូវក្រឡាប់ធ្វើឱ្យប្រេង
ក្នុងស៊ីទែនហូរចេញ
ខណៈនោះមានប្រជាជនជាច្រើនទៅដួសប្រេងបានផ្ទុះឆេះសម្លាប់
មនុស្ស២៧នាក់ និងជាង៨០នាក់ទៀតរងរបួស
កាលពីព្រឹកថ្ងៃទី៩ វិច្ឆិកា នៅក្នុងទីក្រុងកានបាលូ
ភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ជាប់ព្រំដែនប្រទេសឥណ្ឌា ។
ទាក់ទិននឹងបទដ្ឋានសុវត្ថិភាព
និងសន្តិសុខរបស់ប្រទេសមីយ៉ាន់ម៉ាឃើញថា
ជាទូទៅមានកម្រិតទាបព្រោះមីយ៉ាន់ម៉ាទើបរួចផុតពីការគ្រប់
គ្រងរបស់រដ្ឋាភិបាលយោធាផ្តាច់ការធ្វើដំណើរឆ្ពោះទៅ
រដ្ឋាភិបាលប្រជាធិបតេយ្យ
ខណៈពេលប្រព័ន្ធនៃការដឹកជញ្ជូនតាមរថភ្លើងស្ថិតក្នុង
សភាពអន់ថយ និងខ្វះខាតកំណែទម្រង់សម្រាប់ការអភិវឌ្ឍន៍ ។
ចំណែកករណីមួយទៀត
ប្រភពព័ត៌មានពីខេត្តឡាំភូន ប្រទេសថៃផ្សាយថា
មានឧប្បត្តិហេតុរថយន្តដឹកប្រេងចំណុះ៤០.០០០លីត្របាន
ក្រឡាប់នៅលើផ្លូវចំណោតឃុនតាល
ត្រង់គីឡូម៉ែត្រទី៤១ក្នុងខេត្តឡាំភូន ឆ្ពោះទៅខេត្តឈៀងម៉ៃ
បណ្តាលឱ្យអ្នកបើកបរម្នាក់ត្រូវភ្លើងឆេះស្លាប់គឺឈ្មោះ
រុងរឿង យ៉ុងយឺន អាយុ៣៦ឆ្នាំ ជាអ្នកស្រុកនៅខេត្តអ៊ូដនថានី
ដោយជនរងគ្រោះបានខ្ទាតឆ្ងាយពីរថយន្តប្រហែល២០ម៉ែត្រដោយ
ភ្លើងឆេះពេញខ្លួន ។ ក្រោយពីលោកសាលឆាវ៉ា ស៊ូជាវ៉ា
សមត្ថកិច្ចផ្នែកស៊ើបអង្កេតនៃប៉ូលិសស្រុកម៉េថា
ខេត្តឡាំភូនទទួលបានរបាយការណ៍ពីគ្រោះថ្នាក់ខាងលើក៏
សហការជាមួយអង្គភាពពាក់ព័ន្ធចូលទៅពន្លត់អគ្គិភ័យដោយមាន
ឡានទឹកចំនួន៧គ្រឿង
និងឧស្ម័នពន្លត់ដោយចំណាយពេលជាងមួយម៉ោងទើបគ្រប់គ្រង
ស្ថានភាពបាន។ រថយន្តដឹកប្រេងបានឆេះខូចខាតទាំងស្រុង ។
តាមការត្រួតពិនិត្យដំណាក់កាលដំបូងបានឱ្យ
ដឹងថា
មុនពេលកើតហេតុលោករុងរឿងបើករថយន្តផ្ទុកប្រេងខាងលើចេញ
ពីក្រុមហ៊ុនប្រេងស្រ៊ីផ្លាង ខេត្តអ៊ូដនថានី
ក្នុងទិសដៅឆ្ពោះទៅស្ថានីយប្រេងមួយកន្លែងក្នុងស្រុកសារ៉ាភី
ខេត្តឈៀងម៉ៃ ។
ខណៈពេលកំពុងបើកបរទៅដល់ចំណុចកើតហេតុជាផ្លូវកោងចុះ
ចំណោតតួរថយន្តផ្នែកស៊ីទែនសាំង
បានរបូតចេញពីគន្លឹះសណ្តោង
បណ្តាលឱ្យក្រឡាប់នៅលើផ្លូវបង្កជាអគ្គិភ័យឆាបឆេះ
និងមានកម្លាំងផ្ទុះធ្វើឱ្យលោករុងរឿងខ្ទាតចេញពីរថយន្ត
ស្លាប់មួយរំពេច ៕