ភ្នំពេញ:
ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ
កាលពីរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១២
បានសម្រេចឃុំខ្លួននារីវ័យក្មេងម្នាក់
ដែលបានអូសទាញក្មេងស្រីៗសិស្សសាលា ដើម្បីយកមកឱ្យតាតា
ឬអ្នកមានប្រាក់រួមភេទ ដាក់ពន្ធនាគារ ក្រោមការចោទប្រកាន់ពីបទ
សញ្ចារកម្មមានស្ថានទម្ងន់ទោសទាក់ទងនឹងចារី។
នារីរូបនេះ
ឈ្មោះ ឆន កន្និកា ហៅឆយ ហៅដា អាយុ ២៣ឆ្នាំ ជាជាងអ៊ុតសក់
ស្នាក់នៅផ្ទះជួលម្ដុំផែថ្ម តាមបណ្ដោយវិថីព្រះស៊ីសុវត្ថិ
សង្កាត់ស្រះចក ខណ្ឌដូនពេញ
ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស
និងការពារអនីតិជនរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី៦
ខែវិច្ឆិកា ឆ្នាំ២០១២ ក្នុងផ្ទះសំណាក់ "ស្រែយើង"
មានទីតាំងនៅទល់មុខវត្ដនាគវ័ន្ត ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ
ព្រមទាំងបាននាំខ្លួននារីសិស្សសាលាពីរនាក់ ដើម្បីមកសាកសួរ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា សមត្ថកិច្ចនគរបាល
បានស្រាវជ្រាវករណីនាំសិស្សសាលាឱ្យតាតារួមភេទនេះ អស់រយៈពេលជាង
៥ខែ មកហើយ ៗមកដល់ថ្ងៃកើតហេតុ នារីឈ្មោះ ឆន កន្និកា
បាននាំក្មេងស្រីសិស្សសាលាពីរនាក់ដែលជាមិត្តភក្តិ មកកាន់ផ្ទះសំណាក់
"ស្រែយើង" ដើម្បីឱ្យតាតា ឬអ្នកមានប្រាក់ រួមភេទ
ក៏ត្រូវសមត្ថកិច្ចព័ទ្ធឃាត់ខ្លួនតែម្តង។
ប្រភពដដែល
បានឱ្យដឹងទៀតថា ឈ្មោះ ឆន កន្និកា បាននិយាយណែនាំ
អូសទាញសិស្សសាលាណាដែលត្រូវការប្រាក់ ឱ្យទៅដេកជាមួយនឹងភ្ញៀវ
ដែលជាអ្នកមានប្រាក់ ក្នុងការរួមភេទមួយសិចតម្លៃពី ១០០ ដុល្លារ ទៅ ៣០០
ដុល្លារ ដោយនារីរូបនេះ បានធ្វើរបៀបនេះអស់រយៈពេលជាងមួយឆ្នាំមកហើយ៕
J