Saturday, November 10, 2012

កីឡាករ​​​កម្ពុជា​​3​រូប​​​​ស្វា​គមន៍​​​ជើង​ខ្លាំង​​​​ឆ្លង​ដែន​​​មក​ពី​​ថៃ​ និង​​​ប្រេ​សីុលនៅ​លើ​សង្វៀន​​​​ស្តាត​ចាស់​​​​ថ្ងៃ​សៅរ៍​​​សប្តាហ៍​នេះ​

រាជ​​ធានីភ្នំពេញ​ ៖​ ​ថ្ងៃ​សៅរ៍​​​ ទី​​១០ វិច្ឆិកា ​នេះ​​ នៅ​លើ​សង្វៀន​​​​ប្រដាល់​​​​ស្តាត​ចាស់​​​​របស់​ស្ថានីយ​​​ទូរ​ទស្សន៍​​​​កង ​យោធ​​ពល​​​​​ខេម​រ​ភូមិន្ទ​​​ប៉ុស្តិ៍​លេខ​​​​៥​ កីឡា​ករ​​​​​កម្ពុជា​ចំនួន​​​​៣​រូប​​​​នឹង​​ជួប​​​​​ប្រកួត​ជា​មួយ​​​​​ កីឡា​ករ​​​​​បរ​ទេស​​​​ ដែល​សុទ្ធ​​​​តែ​ជា​​ជើង​​ខ្លាំង​មក​ពី​​​ប្រទេស​ថៃ​​ និង​ប្រេសីុល​​ ។​ គូ​ប្រកួត​​​​អន្ត​រ​ជាតិ​​​​​​​ទាំង​​​​៣​គូ​នោះ​​​ គឺ ​​​កីឡាករ​​​ជ័យ​ កុសល​​ មក​ពី​ក្លិប​​​​កង​រាជ​​អាវុធ​​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ ​ត្រូវ​បា​ន​ផ្គូ​ផ្គង​​​​ឱ្យ​ជួប​ប្រកួត​​ជា​មួយ​​​​​កីឡា​ករ​​​​ប្រេស៊ីល Jas Mendona ក្នុង​ប្រភេទ​ទម្ងន់​​៦៩​គីឡូ​ក្រាម​ ​កីឡា​ករ​​ពេជ្រ សីហា​​ មក​ពី​​សមា​គម​កីឡា​ប្រដាល់​​​​​​ក្រសួង​​​​ការ​ពារ​​​ជាតិ​​​​ ប្រកួត​ជាមួយ​​​​កីឡាករ​​​​ថៃ​ Darathang ​ក្នុងប្រភេទ​ទម្ងន់​​​​​៦៧​គីឡូ​ក្រាម​​​ និង​កីឡា​ករ​​​ផល​ សូ​ផាត​​ មក​ពី​ក្លិប​​​​​​កង​​​រាជ​អាវុធ​​ហត្ថ​រាជ​ធានី​ភ្នំពេញ​​​ ប្រកួត​ជាមួយ​​​កីឡា​ករ​ថៃ​ Nam Yapa ក្នុង​ប្រភេទ​ទម្ងន់​​​៦៥​គីឡូ​ក្រាម​ ។​
​ជ័យ​ កុសល​ ​​អ្ន​ក​ណា​​ក៏​ស្គាល់​​​ដែរ​​គេ​ជា​​​​អ្នក​ប្រដាល់​​​​​ចាស់​វស្សា​​​​​ មួយ​​រូប​​​​​​មាន​កេ​រិ៍​្ត​​ឈ្មោះ​​​​​ល្បី​​​ល្បាញ​​​​​បំផុត​​​ និង​​​ធ្លាប់​​​​​​ឆ្លង​កាត់​​​ការ​ប្រកួត​​​​​​រាប់​រយ​​​​ដង​​ឯណោះ​​​ ។​​ ​បច្ចុ​ប្បន្ន​​បើ​ទោះ​​​​ជា​​​គេ​​​មាន​​​វ័យ​រាង​​ជ្រេ​បន្តិ​ច​​​​ទៅ​ហើយ ​ក្តី​​​ តែ​កម្លាំង​​​​ និង​ល្បិច​​ប្រយុទ្ធ​​​នៅ​​​ខ្លាំង​​​​ដដែល​​​​​​​មិន​​ថម​ថយ​​​​ទៅ​តាម​វ័យ ​​​ឡើយ​​​ ។ ស្នៀត​​​​កណ្តាប់​​ដៃ​​របស់​​​​គេ​អាច​​​​វាយ​ចេញ​​​​បាន​ត្រង់​ល្អ​​​ ហើយ​មាន​ទម្ងន់​​​​​ទៀត​​ រី​ឯ​​ស្នៀត​​ជើង​ពេល​​​​ទាត់​ចេញ​​​​ម្តងៗ​​​​បង្ក​​​គ្រោះ​​​​ថ្នាក់​​​​ ខ្លាំង​​ណាស់ ។ ចំណែក​​​​កីឡា​ករ​ប្រេសីុល Jos Mendona វិញ​ មាន​​ប្រវត្តិ​​​​ប្រកួត​​​​​មិន​ធម្ម​​តា​​​​​ទេ​​ គឺ​ប្រកួត​​​​​​បាន​​​៥១​ដង​​​ ឈ្នះ​​​៣៤​​​ដង​​ ចាញ់​​​​៥​ដង​​ ​ស្មើ​​១២​ដង​​​ និង​ធ្លាប់​​​ផ្តួល​គូ​ប្រកួត​ឱ្យ​សន្លប់​​​បាន​ចំនួន​​១០​ដង​​​​ ។ ទោះ​​បី​​ជា​យ៉ាង​នេះ​​​​ក្តី ក៏​គេ​​​​មិន​ទាន់​​​​ដឹង​ថា កីឡា​ករ​​​ប្រេសីុ​​ល​​រូប​​នេះ​​​អាច​​​តស៊ូ​​​ជា​មួយ​ជ័យ កុសល​​​ បាន​ឬ​អត់​​​នោះ​ដែរ ។​​​
​ពេជ្រ សី​ហា​ អ្នក​ណា​​​មិន​ល្បី​ថា​​​​គេ​មាន​ស្នៀត​​​កែង និង​ជង្គង់​​​ល្អ​​​​​​​​​​នោះ​ ។ ស្នៀត​កែង​​​​ និង​ជង្គង់​​​​របស់គេ​​​​អាច​វាយ​​​​​ចំ​គោល​​​ដៅ​​បាន​ល្អ​​​​​ ទោះ​​បី​ជា​កម្លាំង​​​​​ស៊ុហ្វ​​​រាង​ខ្សោយ​បន្តិច​​​​​ តែ​ចិត្ត​វិញ​​​​​សឿង​​​​​បំផុត​​​​ និង​មាន​​​ប្រវត្តិ​ប្រ​កួត​​​​​​មិន​តិច​​ជាង​​​​១០០​​ដង​​​​ឡើយ​ ។ ចំណែក​​​​ឯ​កីឡា​ករ​​ថៃ Dara thang វិញ​ មា​ន​ប្រវត្តិ​​​ប្រកួត​​​៣​៥​ដង​​​​ ក្នុង​នោះ​ឈ្នះ​​​​​​២៦​ដង​​ ចាញ់​​៧​ដង​​​ ស្មើ​​២​ដង​​​ និង​​​ធ្លាប់​​​​​​វាយ​គូ​​​​​​ប្រកួត​​​​ឱ្យ​​​សន្លប់​​​រហូត​​​ដល់​១២​​ដង ​ ។​ផល សូ​​ផាត ​​​ជា​កំពូល​​​​អ្នក​​​​លេង​​​ស្នៀត​​​​កណ្តាប់​​ដៃ​​​​​ ព្រោះ​គេ​​​ធ្លាប់​​​​ធ្វើ​ជា​​​កីឡា​​ករ​​ប្រដាល់​​​​សាកល​​អាជីព​​​​ ។ ចំណែក​​​ស្នៀត​​កែង​​ និង​​​​​​ជង្គង​់​​​ក៏​អាច​​​​ប្រើការ​បាន​​​​ដែរ​ បើ​គូ​​​​ប្រកួត​​​ហ៊ាន​​​តែ​ប្រហែស​​ច្បាស់​​ជា​​​​​ប្រហោង​​មិន​ខាន ។​​
ចំណែក​​​កីឡា​ករ​​ថៃ​​ Nam Yapa វិញ​​​​​​អាច​​​​ចាត់​ទុក​ថា ​ជា​ជើង​ខ្លាំង​​​​​មួ​យ​រូប​ដែរ​​​​ ព្រោះ​ក្នុង​​​​ប្រវត្តិ​ប្រកួត​​​​​៣៥​ដង​​ ឈ្នះ​​​២៥​ដង​​ ​ចាញ់​​​៨​ដង​​ ស្មើ​​២​ដង​​​ និង​​​ផ្តួល​គូ​ប្រកួត​​​​​​ឱ្យ​សន្លប់​​​​​​ចំនួន​​​៩​ដង​​ ​ដូច្នេះ​ចាំ​មើល​​​​​​​គូ​នេះ​​​​អ្នក​ណា​ខ្លាំង​​​ជាង​​អ្នក​ណា​​ ។ ​ក្រៅ​ពី​​​គូ​​អន្ត​រ​ជាតិ​​​​​​ចំនួន​​៣​គូ​​នេះ​ទៅ​​​ នៅ​មាន​​ការ​ប្រកួត​​​​រវាង​​កីឡា​ករ​​​​ក្នុង​ស្រុក​​​​ជា​ច្រើន​គូ​​​ទៀត​ ​ដែល​​​ត្រូវ​ឡើង​​មក​​​​សម្តែង​​​​​ប្ញទ្ធិ​ដាក់​គ្នា​​​​ជូន​ទស្សនិក​ជន​​ ​បាន​ទស្សន​ា​​កម្សាន្ត​​​​នៅ​ថ្ងៃ​ចុង​​សប្តាហ៍​​នេះ​ផង​ដែរ​ ៕​  (KOH)  

Comments system

Disqus Shortname