-អាណាព្យាបាល សិស្សនៅវិទ្យាល័យ ជា ស៊ីម សាមគ្គី រិះគន់ការផាក ពិន័យរបស់ គ្រូ
យោងតាមពាក្យបណ្ដឹងរបស់សិស្សានុ សិស្សខាងលើនេះ បានឱ្យដឹងទៀតថា “យើង ខ្ញុំជាសិស្សទាំងអស់ បានសំណូមពរឱ្យលោក នាយក ដោះស្រាយចំនួនពីរលើករួចមក ហើយ ប៉ុន្ដែលោកនាយក មិនបានចាត់ វិធាន ការ ប្ដូរលោកគ្រូរូបនេះ តាមសំណូមពររបស់ យើងទាំងអស់នោះទេ”។
ទាក់ទិនការចោទប្រកាន់របស់សិស្សានុ សិស្សថ្នាក់វិទ្យាល័យនៃវិទ្យាល័យទួលទំពូង ខាងលើនេះ មជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិល មិនទាន់អាចស្វែងរកការបកស្រាយពីលោក គ្រូនាយក ឈ្មោះកុយ ស៊ីដា និង លោកគ្រូ បង្រៀនមុខវិទ្យាគីមី បាននៅឡើយទេ នា ព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១២ ខណៈដែល ប្រធាន មន្ទីរអប់រំ យុវជន និងកីឡារាជធានី ភ្នំពេញ លោក ជា ជាតិ ពេលទាក់ទងតាម ទូរស័ព្ទ ត្រូវបាន ស្ដ្រីម្នាក់លើក។
គួរបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ រាប់ ទាំងរាជធានី និងទូទាំងខេត្ដទាំងអស់ នៃ ប្រទេសកម្ពុជា លោកគ្រូ អ្នកគ្រូ ដែលបង្រៀន នៅថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យ ជា ពិសេសគ្រូបង្រៀនមុខវិទ្យា គណិត គីមី រូប ជីវវិទ្យា និងភាសាបរទេសជាដើម បានបើក គួរ បង្រៀនក្រៅម៉ៅ ដោយសារតែពួកគេ មិនអាច ទ្រទ្រង់ជីវភាពរស់ឱ្យបានស្រួល ដោយសារតែរបបគ្រូបង្រៀន មិនទាន់អាច បំពេញ សេចក្ដីត្រូវការ នៅឡើយ ខណៈដែល រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោល នយោបាយ ដំឡើងប្រាក់ខែ ចំនួន២០ភាគរយ ក្នុងរយៈពេលមួយឆ្នាំ ។ ហេតុដូច្នេះ ហើយ ការបង្រៀនក្រៅ ដែលហៅថា បង្រៀនគួរ នោះ បើសិស្សានុសិស្ស មានជីវភាពធូរធារ ពួកគេអាចចំណាយលុយរៀនគ្រប់មុខវិទ្យា ដែលសំខាន់ៗបាន ខណៈដែលសិស្សានុសិស្ស ដែលឪពុកម្ដាយរបស់ពួកគេ មានជីវភាពក្រ ខ្សត់នោះ គឺមិនអាចរៀន បានឡើយ បើសិន ការបង្រៀនគួរយកថ្លៃនោះ ។
គួរកត់សម្គាល់ថា ជម្លោះរវាងគ្រូនិង សិស្សក៏ត្រូវបានគេមើលឃើញកើតឡើងផង ដែរ រហូតដល់ថ្នាក់ លោកគ្រូ អ្នកគ្រូខ្លះបាន ទទួលការគំរាមកំហែងនិងលបវាយតាមផ្លូវ ពីសំណាក់កូនសិស្ស បន្ទាប់ពីពួក គេខឹងនិង ទង្វើមិនគប្បីរបស់លោកគ្រូ អ្នកគ្រូទាំងនោះ ប៉ុន្ដែនេះគ្រាន់តែជាករណីមួយផ្នែកតូចប៉ុណ្ណោះ ដែលកើតមានឡើង ខណៈដែលលោកគ្រូ អ្នកគ្រូជាច្រើន បានគោរពវិជ្ជាជីវៈរបស់ខ្លួន រីឯសិស្សានុសិស្ស គិតតែរៀនសូត្រនិងត្រង ត្រាប់ស្រូបយកចំណេះដឹង ពីគ្រូរបស់ពួកគេ ដែលជាម៉ែឪទី២នោះ ។ ដូច្នេះការតវ៉ានិង ការចោទប្រកាន់របស់ក្រុមសិស្សានុសិស្ស នៅវិទ្យាល័យទួលទំពូងខាងលើនេះ គួរតែ ថ្នាក់ដឹកនាំសាលា កោះប្រជុំរវាងលោកគ្រូ អ្នកគ្រូ ដើម្បីរកដំណោះស្រាយ ក្នុងការបញ្ចប់ ទង្វើបែបនេះ កុំទុកឱ្យកើតមានបន្ដទៀត។
រឿងដាច់ដោយឡែកមួយផ្សេងទៀត បានកើតឡើង នៅវិទ្យាល័យជាស៊ីមសាមគ្គី នោះ គឺអាណាព្យាបាល របស់សិស្សានុសិស្ស មួយ ដែលពួកគេមានជីវភាពខ្សត់ខ្សោយ បានផ្ញើលិខិតមួយច្បាប់ មកកាន់មជ្ឈ មណ្ឌល ព័ត៌មានដើមអម្ពិលឱ្យជួយយោគយល់នូវ បញ្ហាមួយចំនួន គឺទាក់ទិននឹងការផាកពិន័យ ផ្សេងៗ ។
នៅក្នុងលិខិតរបស់អាណាព្យាបាលសិស្សា នុសិស្សនៃវិទ្យាល័យជាស៊ីមសាមគ្គី នាថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ២០១២ បានបញ្ជាក់ថា គណៈគ្រប់គ្រងវិទ្យាល័យ ជាពិសេសលោក នាយករង ទទួលបន្ទុកវិន័យ និងសណ្ដាប់ធ្នាប់ បានផាកពិន័យពី១០០០រៀលទៅ២០០០ រៀល ចំពោះសិស្សានុសិស្សទាំងឡាយណា ដែលមិនបានប៉ាក់ឈ្មោះនៅជាប់ក្រណាត់អាវ តែម្ដង ។
នៅក្នុងលិខិតនោះបានបន្ដទៀតថា ការ ផាកពិន័យក៏បានកើតមានឡើង ចំពោះសិស្ស ដែលមកយឺតម៉ោង បន្ដិចបន្ដួច ដោយតម្រូវ ឱ្យបង់ពី១០០០រៀល ទៅ២០០០រៀល។
បើយោងតាមលិខិតដដែលនេះ ក្នុងនាម ជាមាតាបិតា និងអាណាព្យាបាលរបស់សិស្ស បានចាត់ទុកថា ការបង់ប្រាក់១០០០រៀល ទៅ២០០០រៀល វាមិនច្រើនទេ ចំពោះមាតា បិតា សិស្សដែលមានជីវភាពធូរធារ ប៉ុន្ដែវា មានការលំបាកណាស់ សម្រាប់ពួកគាត់ដែល មានជីវភាពខ្សត់ខ្សោយនោះ ។
ទាក់ទិនការលើកឡើងនិងការរិះគន់ របស់អាណាព្យាបាលសិស្សានុសិស្សមួយចំនួន តូចខាងលើនេះ មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិល មិនអាចស្វែងរកការអត្ថាធិប្បាយ ណាមួយពីគណៈគ្រប់គ្រង វិទ្យាល័យឬក៏ នាយករងទទួលបន្ទុកវិន័យនិងសណ្ដាប់ធ្នាប់ នោះឡើយ ៕
ភ្នំពេញ ៖ សិស្សានុសិស្ស ពីរថ្នាក់ នៃវិទ្យា ល័យទួលទំពូង ប្រមាណ១០០នាក់ បាននាំ គ្នាផ្ដិតមេដៃទៅ លើពាក្យបណ្ដឹងមួយច្បាប់ ផ្ញើទៅកាន់នាយកសាលា នឹងគ្រោងផ្ញើទៅ កាន់ក្រសួងអប់រំយុវជននិងកីឡា ដោយសិស្សា នុសិស្សខាងលើនេះ ទាមទារឱ្យផ្លាស់ប្ដូរគ្រូ បង្រៀនគីមីវិទ្យា ឈ្មោះសុង សារឿន ដោយ សារតែលោកគ្រូម្នាក់នេះ ត្រូវបានពួកគេ ចោទប្រកាន់ថា ធ្វើខុសវិជ្ជាជីវៈជាគ្រូបង្រៀន ដែលធ្វើឱ្យពួក គេទ្រាំមិនបាន។
សិស្សានុសិស្ស នៃវិទ្យាល័យទួលទំពូង បានសរសេរនៅក្នុងពាក្យបណ្ដឹងរបស់ខ្លួន ដោយរៀបរាប់នូវភាព មិនប្រក្រតីជាច្រើន របស់លោកគ្រូ សុង សារឿន ដែលបានធ្វើ និងប្រព្រឹត្ដមកលើពួកគេ។
នៅក្នុង ពាក្យបណ្ដឹងនោះ ពួកគេបានរៀប រាប់ថា ទី១ លោកគ្រូ សុង សារឿន បាន គំរាមកំហែង ដល់ពួក គេ ឱ្យបង់លុយមុនពេល កំណត់ក្រោមរូបភាពបង្រៀនគួរ ,ទី២ វាយ សិស្សទាំងសិស្សរៀនរដ្ឋ និងសិស្ស រៀនគួរ ទី៣ ប្រើពាក្យអសុរសមកលើសិស្ស ទី២ លោកគ្រូ សុង សារឿន បានធ្វើទង្វើបែបនេះ មិនត្រឹមតែ ជាមួយពួកគេ ជាសិស្សជំនាន់ថ្មី នេះឡើយ ប៉ុន្ដែបានធ្វើចំពោះសិស្សានុសិស្ស តាំងពីជំនាន់មុនផងដែរ ទី៥លោកគ្រូ បាន និយាយអួតក្អេងក្អាងនិងពាក្យមិនសមហេតុ ផលជាច្រើនមក លើពួកគេជាសិស្ស ទី៦ ប្រើអំណាចជាគ្រូ បង្រៀនមកកៀបសង្កត់ សិស្សទន់ខ្សោយនិងក្រីក្រ និងទី៧ សម្រង់ អវត្ដមាននៅពេល រៀនគួរ ។យោងតាមពាក្យបណ្ដឹងរបស់សិស្សានុ សិស្សខាងលើនេះ បានឱ្យដឹងទៀតថា “យើង ខ្ញុំជាសិស្សទាំងអស់ បានសំណូមពរឱ្យលោក នាយក ដោះស្រាយចំនួនពីរលើករួចមក ហើយ ប៉ុន្ដែលោកនាយក មិនបានចាត់ វិធាន ការ ប្ដូរលោកគ្រូរូបនេះ តាមសំណូមពររបស់ យើងទាំងអស់នោះទេ”។