អ្នកវិទ្យាសាស្ត្រអាមេរិក បានព្យាការណ៍ថា
ចក្រវាលទាំងមូលនឹងជួបភាពងងឹតរយៈពេល៣ថ្ងៃជាប់ៗគ្នាចាប់
ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ធ្នូ ឆ្នាំ២០១២ ខាងមុខ
ដោយសារតែខណៈនោះព្រះអាទិត្យ និងភពផែនដីធ្វើដំណើរគោចរស្របគ្នា
ហើយពេលនោះ
មនុស្សលោកនឹងជួបពិភពថ្មីមួយគួរឱ្យចម្លែករកអ្វីពិពណ៌នាមិន
បាន គឺផែនដីត្រូវបាំងបាត់ពន្លឺព្រះអាទិត្យនេះឯង ។
ពួកតារាវិទូនៃស្ថាប័នណាសា សហរដ្ឋអាេមរិក
បានបង្ហាញថា ខណៈដែលឈានដល់ការបាំងបាត់រស្មីព្រះអាទិត្យ
គឺផែនដីបានចាប់ផ្តើមរំកិលចេញពីទីតាំងតារាវិថីទី៣
នាពេលបច្ចុប្បន្នទៅរកទីតាំងសូន្យ
បន្ទាប់មកនឹងរំកិលទៅរកទីតាំងតារាវិថីទី៤
ដែលនោះមិនមែនជាទីបញ្ចប់របស់ផែនដីនោះទេ ។
មនុស្សលោកនឹងជួបភាពរំជួលអារម្មណ៍សង្វេគ ឬសប្បាយ
អំឡុងពេលនៃការផ្លាស់ប្តូរភាពមហាចម្លែកនេះ
ព្រោះចក្រវាលទាំងមូលនឹងប្រឈមនឹងការផ្លាស់ប្តូរធំមួយ
ហើយយើងនឹងបានឃើញនូវពិភពលោកថ្មី សន្លាងមួយមិនធ្លាប់កើតមានពីមុនមក
គឺមនុស្សលោកជួបភាពងងឹតរយៈពេល៣ថ្ងៃ ។
អ្នកវិទ្យាសាស្ត្រព្យាករណ៍ថា
ភាពងងឹតនោះនឹងមានរយៈពេល៣ថ្ងៃជាប់គ្នា ចាប់ពីថ្ងៃទី២៣
ដល់ថ្ងៃទី២៥ ធ្នូ ២០១២ ។ អំឡុងពេលនោះអ្វីដែលសំខាន់
គឺមនុស្សម្នាត្រូវនៅឱ្យស្ងៀមជួបជុំគ្នាបងប្អូន គូសង្សារ
ប្តីប្រពន្ធ សាច់ញាតិត្រូវអោបគ្នា ទៅវិញ ទៅមក
ដើម្បីបង្កើនភាពកក់ក្តៅ សមាធិ
បន់ស្រន់ឱ្យពិភពចក្រវាលជួបប្រទះនូវអ្វីដែលល្អសម្រាប់អព្ភូតហេតុ
ដែលមិនធ្លាប់មាននេះ និងត្រូវសម្រាក និងគេងរយៈពេល៣ថ្ងៃជាប់ៗគ្នា ។
អ្នកដែលនៅរស់រានមានជីវិត
នឹងបានប្រឈមនឹងពិភពលោកថ្មីមួយដែលបង្កឱ្យមានភាពរំជួលក្នុង
អារម្មណ៍ ។
សម្រាប់អ្នកដែលមិនបានត្រៀមខ្លួនអាចនឹងមានការភ័យខ្លាច
តក់ស្លុត ធ្ងន់ធ្ងរ ព្រោះតែភាពមហា
ចម្លែកនេះ ។ ចូរនាំគ្នាសប្បាយឡើង រីករាយ កុំមានក្តីព្រួយបារម្ភ ឬក្តុកក្តួលរន្ធត់នៅពេលកើតមានអព្ភូតហេតុនោះ ។
ចម្លែកនេះ ។ ចូរនាំគ្នាសប្បាយឡើង រីករាយ កុំមានក្តីព្រួយបារម្ភ ឬក្តុកក្តួលរន្ធត់នៅពេលកើតមានអព្ភូតហេតុនោះ ។
មានការជជែកគ្នាយ៉ាងច្រើនទាក់ទង
នឹងអព្ភូតហេតុធម្មជាតិ ដែលកើតមាននៅក្នុងឆ្នាំ២០១២ នេះ
ប៉ុន្តែមានមនុស្សជាច្រើនមិនជឿលើរឿងនេះទេ
ហើយមិនចង់និយាយដល់រឿងនោះឡើយ ព្រោះខ្លាចកើតមានការភ័យខ្លាច
និងតក់ស្លុត ។ ទោះបីវាពិត ឬមិនពិតក៏ដោយយកល្អនាំគ្នាត្រៀមខ្លួន
ហើយអ្វីដែលប្រសើរបំផុត សូមកុំធ្វើដំណើរអំឡុងខែធ្នូនាឆ្នាំនេះ ៕