ភ្នំពេញ ៖ នៅវេលាម៉ោងប្រហែល ៧និង២០នាទី យប់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១២ មានករណីប្លន់ ប្រដាប់អាវុធមួយបាន កើតឡើង នៅផ្សារសាំហាន់ ស្ថិតក្នុងសង្កាត់ ទួលសង្កែ ខណ្ឌឫស្សីកែវ ដោយក្រុមចោរបានវាយទូមាស ប្លន់យកគ្រឿងអលង្ការ សម្រាប់លក់ឲ្យក្រុមកម្មកររោងចក្រ ដែលនៅក្បែរនោះ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមចោរប្លន់ប្រដាប់អាវុធទាំងនោះ មានគ្នា ៤នាក់ ជិះម៉ូតូស៊េរីទំនើបចំនួន ២គ្រឿង បានវាយទូមាសនៅផ្សារសាំហាន់ នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ប៉ុន្តែក្រុមចោរមិនបានផ្ទុះអាវុធ នាំឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចនោះទេ ។
ប្រភពបានបន្តថា ក្រោយពីក្រុមចោរបានវាយទូដាក់គ្រឿងអលង្ការ ហើយប្រមូលយកទៅអស់មួយចំនួន ដោយសុវត្ថិភាព។
យោងតាមប្រភពព័ត៌មានបានបន្តទៀតថា ដោយម្ចាស់តូបលក់គ្រឿងអលង្ការ គឺមិនបានចូលរួមសហការ ជាមួយសមត្ថកិច្ចនោះទេ ជាហេតុធ្វើឲ្យមានការ យឺតយ៉ាវក្នុងប្រតិបត្តិការបង្ក្រាបក្រុមចោរទាំងនេះ៕(Photo: KPTNew)