ប៉េកាំងៈ ចិន និងអាមេរិក កាលពីថ្ងៃពុធ បានខ្វែងគំនិតគ្នាអំពីរបៀបបញ្ចប់ការបបង្ហូរឈាមនៅស៊ីរី និងកាត់បន្ថយភាពតានតឹងនៅសមុទ្រចិនខាងត្បូង និងបញ្ហាពិភពលោកជាច្រើនទៀតប៉ុន្តែ បានសង្កត់ធ្ងន់ពីក្តីសង្ឃឺមសម្រាប់ទំនាក់ទំនងរឹងមាំ ខណៈប្រទេស ទាំងពីរ ឈានទីរកការផ្ទេរអំណាចនយោបាយនៅក្នុងស្រុកដូចគ្នា។
រដ្ឋមន្រ្តីការបរទេស អាមេរិក លោកស្រីហ៊ីឡារី គ្លីនតុន និងសម ភាគីចិនលោក យ៉ាង ជាឈី បានប្តេជ្ញាពីសុឆន្ទៈ បន្ទាប់ពីកិច្ចចរចាដែលត្រូវបានផ្តើមដោយការរិះគន់ពីក្រុងប៉េកាំង ជុំវិញការអំពាវនាវពីលោកស្រីហ៊ីឡារីឲ្យមានដំណោះ ស្រាយពហុភាគីមួយចំពោះជម្លោះ ទឹកដីនៅសមុទ្រចិនខាងត្បូង និងសមុទ្រចិនខាងកើត។
លោកស្រីហ៊ីឡារី បានប្រាប់អ្នកយកព័ត៌មានថា ការមិនចុះសម្រុងគ្នាបែបនេះ មិនត្រូវរារាំងកិច្ចសហប្រតិបត្តិការទេ។
បន្ទាប់ពីការចរចាជាមួយលោក យ៉ាង នៅក្នុងមហាសាលប្រជាជន នៅក្រុងប៉េកាំង លោកស្រីបាន ថ្លែង ថា៖«ខ្ញុំមានមោទនភាពណាស់ចំពោះកម្លាំង និងភាពក្លៀវក្លាដែល យើង បានសាងក្នុងទំនាក់ទំនងរបស់យើង»។
លោកយ៉ាង ក៏បានបង្ហាញពីទំ នាក់ទំនងក្នុងផ្លូវវិជ្ជមាន ដោយនិយាយថា ភាគីទាំងពីរអាចធ្វើការ ជាមួយគ្នាឲ្យតែ«ការគោរពផល ប្រយោនជន៍សំខាន់ និងកង្វល់ធំរបស់គ្នាទៅវិញទៅមក។