ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង ៦និង៥០នាទី ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១២ ស្ថិតនៅក្នុងទីតាំង សាលាបង្រៀន ភាសាកូរ៉េជាន់ទី៣ ដែលមានទីតាំងនៅក្នុងបុរី លឹមឈាងហាក់ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីនគរបាលបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សំ វ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ ជាសិស្សរៀន ភាសាកូរ៉េ ដើម្បីទៅធ្វើជាពលករនៅប្រទេសកូរ៉េ ស្នាក់នៅក្នុងសាលាបណ្តុះបណ្តាល ភាសាកូរ៉េ ហើយមានស្រុក កំណើតនៅភូមិកោះចិន ឃុំកំពង់រាប ស្រុកកោះសុទិន ខេត្តកំពង់ចាម។
ប្រភពព័ត៌មានបានឲ្យដឹងទៀតថា មុនពេលកើតហេតុមិត្តភក្តិ របស់ជនរងគ្រោះបានទៅដាស់ ជនរងគ្រោះឲ្យទៅ រៀន ដោយស្រែកហៅមិនឮក៏ដើរចូលទៅ ស្រាប់តែប្រទះឃើញជនរងគ្រោះស្លាប់ បាត់ទៅហើយ ក៏ប្រាប់មកខាង ភាគីសាលារៀន ក៏កើតមានការភ្ញាក់ផ្អើលតែម្តងទៅ ពេលនោះនគរបាលមូលដ្ឋាន បានចុះទៅដល់កន្លែងកើត ហេតុភ្លាមៗ បន្ទាប់មកជំនាញចក្ខុខណ្ឌ និងក្រុងបាន ចុះទៅដល់ដើម្បីត្រួតពិនិត្យ និងធ្វើកោសល្យវិច័យលើសាក សព ប៉ុន្តែពេលនោះគេឃើញម្ចាស់ទីតាំង បែរជាបញ្ចេញអត្តចរិតក្រអើតក្រទមដាក់នគរបាល រហូតដល់មានការ ខ្វែងពាក្យខ្វែងសម្តីគ្នា ឡើងតឹងសរសៃកថែមទៀតផង ធ្វើឲ្យនគរដែលចុះទៅពិនិត្យ នោះមានការឈឺក្បាលយ៉ាង ខ្លាំងរហូតដល់បោកប្រាស់ទូរស័ព្ទដាក់នគរទៀត ប៉ុន្តែជំនាញចម្រុះទាំងអស់នាំគ្នា អត់ធ្មត់ពិនិត្យសាកសពរហូត ចប់ចុងចប់ដើម (ដោយលោកលើកឡើងថា លោកអាណិតដល់សាកសពដែលជាជនរងគ្រោះមិនដឹងអីទេ)។
អ្នកដែលទៅមើលហេតុការនៅទីនោះ និយាយថា មិនដឹងជាមានមូលហេតុអ្វីបានជាម្ចាស់សាលា បែរជាឈ្លោះ ទាស់ជាមួយអ្នកមកពិនិត្យ សាកសពនោះទៅវិញ មិនដឹងជាមានអាថ៌កំបាំងអ្វីផ្សេងនោះទេ ក្នុងករណីនេះ ឬមួយ ក៏មានរឿងអ្វីផ្សេងទៀតពាក់ព័ន្ធវែងឆ្ងាយ ទើបបានជាបញ្ចេញអត្តចរិតដូចនេះ។
បច្ចុប្បន្នសាកសពត្រូវប្រគល់ជូនទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕