Monday, July 2, 2012

ម្តាយចិត្តឃោរឃៅ សម្លាប់កូន ដោយបោះចុះពីជាន់ទី ១៥(Vedio inside)

ស្រ្តីជាម្តាយម្នាក់ត្រូវបានចាប់ខ្លួន ក្រោយពីរូបគេបានសម្លាប់កូនប្រុសរបស់ខ្លួនដល់
ទៅ ២
នាក់ ដោយបានបោះពួកគេចុះមកដី ពីជាន់ទី ១៥ ពីព្រោះតែរូបនាងមានអា
រម្មណ៏ថានឿយ
ហត់ជាមួយពួកគេ។
បើតាមប្រភពពត៌មានបានអោយដឹងថា ស្រ្តីជាម្តាយរូបនោះមានឈ្មោះថា Galina Ryabkova
វ័យ ៣០ ឆ្នាំ គ្មានរំជួលចិត្តអ្វីនោះទេ  ដែលបានថតដោយប្រព័ន្ធកាម៉េរ៉ាឃ្លាំមើល របស់អាគារ
ស្នាក់នៅមួយនៅក្នុងទីក្រុង  Moscow  ប្រទេសរុស្ស៊ី  ក្រោយពីបានកើតឡើងនូវរឿងដ៏មិនគួរ
អោយជឿនោះ។

              ស្រ្តីជាម្តាយ ត្រូវបានចាប់ខ្លួន ក្រោយពីកើតមានអំពើឃាតកម្ម
ទន្ទឹមនិងពេលនេះដែរ សារពត៌មាន RT បានបញ្ជាក់ថា ក្រោយពីបានចាប់ខ្លួន ស្រ្តីជាម្តាយរូប
នេះ បានសារភាពថា  រូបគេពិតជាបានសម្លាប់កូនប្រុសទាំងពីរនោះមែន  ដោយនាងមានការ
នឿយហត់ជាមួយនិងពួកគេខ្លាំងពេក។
ស្រ្តីជាម្តាយរូបនេះក៏បានបញ្ជាក់បន្ថែមថា    នាងមានស្វាមីជាអ្នកជំនួញ  ហើយប្តីរបស់នាងក៏
ចេញទៅធ្វើការបាត់ហើយ  គួរបញ្ជាក់ផងដែរថា  គ្រួសាររបស់នាង   សព្វថ្ងៃរស់នៅជាន់ទី ៨
ហើយត្រូវបានគេជឿថានាងបាននាំកូននាងឡើងដល់ជាន់ទី ១៥ ទើបសំរេចចិត្តបោះពួកគេចុះ
មកកាលពីថ្ងៃអាទិត្យ។

                  ស្រ្តីជាម្តាយ ឈរជជែកជាមួយអ្នកជិតខាង ក្រោយពីកើតហេតុ
លើសពីនេះទៅទៀត  បើយោងតាមសម្តីសាក្សី    ដែលជាអ្នកជិតខាងរបស់នាងសូមមិនប្រាប់
ឈ្មោះ  បាននិយាយថា​ ៖ ពួកគេបានដឹងរឿងនេះ ភ្លាមៗនោះ  ពួកគេក៏រត់ទៅចុះមើល  ក្មេងៗ
ទាំងពីរនោះដែលបានដេកស្លាប់នៅពីមុខច្រកចូលអាគារ។ ពួកយើងបានសួរនាងថា ក្មេងទាំង
ពីរនាក់ជាកូនរបស់នាងឬ?  ស្រ្តីជាម្តាយបានឆ្លើយ ដោយគ្មានអារម្មណ៏ក្នុងខ្លួនថា៖ មែនហើយ
ពួកគេជាកូនខ្ញុំ ហើយខ្ញុំបានបោះពួកវាចុះមក។
ក្រោយមកក្រុមមន្រ្តីប៉ូលីសក៏បានចុះធ្វើអន្តាគមន៏    ដោយបានចាប់ឃាត់ខ្លួនស្រ្តីជាម្តាយ  និង
ធ្វើការស៊ីបអង្កេតទាក់ទងនិងរឿងឃាតកម្មមួយនេះ ។ បើតាមសម្តីរបស់ប៉ូលីសម្នាក់បានអោយ
ដឹងថាស្រីជាម្តាយរូបនេះ  បានប៉ុនប៉ងធ្វើអត្តឃាតកាលពីកន្លងទៅ តែមិនបានសំរេច ដែលត្រូវ
បានគេអះអាងថា​ ប្រហែលជាស្វាមីរបស់នាងក្បត់ចិត្ត។
ជាចុងក្រោយ    ស្រីជាម្តាយរូបនេះក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យប្រសៃប្រសាទ  ដើម្បីធ្វើការ
តាមដាន និងឃ្លាំមើលថាតើ និងមានរឿងអ្វីកើតឡើងជាបន្តទៀត  ។ ដើម្បីអោយជ្រាបកាន់តែ
ច្បាស់សូមតាមដានទស្សនាវីដេអូ  ខាងក្រោយ  ដែលបានថតបានមុនពេលកើត  និង ក្រោយ
ពេលកើតមានរឿងឃាតកម្មនេះ ៖

Comments system

Disqus Shortname