រាជធានីភ្នំពេញ ៖
និស្សិតប្រុសម្នាក់ត្រូវបាននារីជាគូស្នេហ៍ចាក់មួយកាំបិតរង
របួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត
ខណៈដែលអ្នកទាំងពីរបាននាំគ្នាទៅរួមរ័កនៅក្នុងផ្ទះសំណាក់
ហើយនារីជាសង្សារបានឱ្យបុរសជាគូស្នេហ៍ប្រើស្រោមអនាម័យ
តែគេមិនព្រមនាងក៏ដកកាំបិតដែលដាក់នៅជាប់នឹងខ្លួនចាក់មួយ
កាំបិត បណ្តាលឱ្យហូរឈាមស្រោចខ្លួន
បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រសៀលថ្ងៃទី១ កក្កដា
២០១២ នៅផ្ទះសំណាក់មង្គលរតនៈ ក្នុងសង្កាត់ទួលសង្កែ
ខណ្ឌឫស្សីកែវ។
ប្រភពព័ត៌មានបានឱ្យដឹងថា
កាលពីកន្លងមកគូស្នេហ៍មួយគូនេះធ្លាប់បានរួមរ័កជាមួយគ្នា
ម្តងមកហើយ
ហើយខាងនារីជាគូស្នេហ៍បានសុំឱ្យបុរសជាសង្សារប្រើស្រោម
អនាម័យ តែគេមិនព្រម រហូតបង្ខំនាងរួមរ័កបានសម្រេច
លុះក្រោយមកនាងក៏ដាក់កាំបិតជាប់តាមខ្លួន ។ នារី
សង្សារដែលជាជនដៃដល់ឈ្មោះឡាំ ដាវ អាយុ១៧ឆ្នាំ
រស់នៅក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ
ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបានភ្លាមៗផងដែរ ។
ចំណែកបុរសរងគ្រោះឈ្មោះសាន់ សេងគីម ហៅសាល អាយុ២៥ឆ្នាំ
ជានិស្សិតឆ្នាំទី២ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ
និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ។