ភ្នំពេញៈ ស្របពេលដែលនៅតែប៉ុន្មានថ្ងៃទៀតរោងភាពយន្ត Legend
គម្រប់ខួបមួយឆ្នាំនោះ នៅថ្ងៃទី៧ ខែកក្កដា
ក្រុមហ៊ុននឹងរៀបចំកម្មវិធីមួយគឺការលក់សំបុត្រកុនរឿង TheAmazing
Spider-Man 3D ដើម្បីរៃអង្គាសប្រាក់ជួយដល់កុមារកំព្រា។
ដើម្បី ចូលរួមចំណែកក្នុងសង្គម ក្រុមហ៊ុន Westec Meida Limited បានសហការជាមួយនឹងរោងកុន Legend, Coca cola ដោយធ្វើការលក់សំបុត្រតម្លៃពិសេសសម្រាប់រឿងថ្មីមួយគឺរឿង The Amazing Spider-Man 3D ហើយប្រាក់ដែលទទួលបានពីការលក់សំបុត្រនេះនឹងបរិច្ចាគទៅឲ្យ អង្គការ CCF និងអង្គការ Asia's Hope ដែលក្មេងទាំងនោះ ជាក្មេងកំព្រាឪពុកម្តាយ ហើយក្មេងមួយចំនួនមានប្រភពមកពីកន្លែងរើសសំរាមនៅស្ទឹងមានជ័យ។
ការ ចាក់បញ្ចាំងរឿង The Amazing Spider-Man 3D នៅថ្ងៃនោះត្រូវបានគេដឹងថាមានលក្ខណៈពិសេសត្រង់ថា ក្រុមហ៊ុនបានទិញសិទ្ធិចាក់បញ្ចាំងរឿងមុនថ្ងៃកំណត់៥ថ្ងៃ ដើម្បីឲ្យចំថ្ងៃទី៧ ខែ កក្កដា ដែលជាថ្ងៃគម្រប់ខួបមួយឆ្នាំរបស់រោងភាពយន្ត Legend ចំណែកឯថ្ងៃដែលនឹងចាក់បញ្ចាំងរឿងនេះជាទូទៅគឺនៅថ្ងៃទី១២ ខែកក្កដា។
កញ្ញា ប៊ុន ចាន់ដារ៉ារ័ត្ន ប្រធានប្រតិបត្តិការទីផ្សារជាន់ខ្ពស់ប្រចាំក្រុមហ៊ុន Westec Media Limited បានឲ្យដឹងថា ដោយសារតែយើងធ្វើការលើបញ្ហាជួយក្មេងកំព្រានេះ ដូច្នេះតម្លៃសំបុត្រនៅក្នុងថ្ងៃនោះនឹងមានតម្លៃខ្ពស់ជាងថ្ងៃ ធម្មតាបន្តិច។ កញ្ញាបានបន្តថា សម្រាប់សំបុត្រកៅអីធម្មតាគឺ១០ដុល្លារ កៅអី VIP តម្លៃ១៥ដុល្លារ និងជាលក្ខណៈគ្រួសារក្នុងតម្លៃ៣៥ដុល្លារ។
ប្រធានទីផ្សាររូប នោះបានបន្ថែមថា សម្រាប់ការបញ្ចាំងពិសេសនេះគឺបញ្ចាំងតែមួយរោងប៉ុណ្ណោះ ដែលអាចដាក់ភ្ញៀវបាន ៣២០នាក់។
កញ្ញាបាននិយាយថា៖«ការលក់ សំបុត្រថ្លៃលើសពីថ្ងៃធម្មតានេះ គឺត្រង់ថា ថវិកាដែលប្រមូលបានពីការលក់សំបុត្រទំាងអស់នេះ ១០០ភាគរយគឺបរិច្ចាគទៅឲ្យកុមារកំព្រា អ៊ីចឹងហើយចំពោះអ្នកដែលបានចូលរួមទិញសំបុត្រគឺបានន័យថា អ្នកទំាងអស់គ្នាបានជួយសង្គមមួយផ្នែកដែរ ហើយសូមអំពាវនាវឲ្យអតិថិជនទាំងអស់គំាទ្រកម្មវិធីនេះទាំងអស់គ្នា»៕