Friday, July 6, 2012

បើកយុទ្ធនាការ​ ពង្រឹងច្បាប់ចរាចរ នៅជាយដែន ប៉ោយប៉ែត និងជម្រុញឲ្យពលរដ្ឋទៅបង់ពន្ធ

www.dap-news.com
បន្ទាយមានជ័យ៖ អធិការនគរបាល ក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំង បើកយុទ្ធនាការ ពង្រឹងច្បាប់ចរាចរ ផ្លូវគោកដោយ ឃាត់ម៉ូតូអត់ មួក កញ្ចក់ និងជម្រុញ ឲ្យពលរដ្ឋទៅ បង់ពន្ធយានជំនិះ របស់ខ្លួនឲ្យបានគ្រប់ៗគ្នា កាលពីរសៀលថ្ងៃទី04 ខែកក្កដា ឆ្នាំ2012 ។
លោក អ៊ុំ សុផល អធិការនគរបាល ក្រុងប៉ោយប៉ែត បានឲ្យដឹង នៅ ថ្ងៃទី05 ខែកក្កដាឆ្នាំ២០១២ ថា ប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ច ឃាត់បានម៉ូតូ អត់មួក កញ្ចក់ និងអត់ពន្ធ ចំនួន29គ្រឿង ក្នុងនោះរួមមាន ម៉ូតូម៉ាក ស្មាស់ គ្លីក អ៊ែប្លែត ស្កុបពី ហ្វីណូ វ៉េវ និងហុងដាឌ្រីម។
លោក អ៊ុំ សុផល បានបន្តថា ចំពោះថ្ងៃនេះ សមត្ថកិច្ចបានហៅ ម្ចាស់ម៉ូតូទាំងនោះមកអប់រំ ឲ្យយល់ច្បាស់ពីច្បាប់ចរាចរណ៍ ដើម្បី បងប្អូនទាំងនោះ វិលត្រលប់ទៅវិញ ត្រូវបើកបរ ចេះពាក់មួយ ដាក់កញ្ចក់ និងគោរព ច្បាប់ចរាចរណ៍ បានគ្រប់ៗគ្នា។ ម៉្យាងវិញទៀត ការធ្វើបែបនេះ គឺជាការចូលរួម កាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍បានមួយ កម្រិតធំផងដែរ។
លោក អ៊ុំ សុផល បានបញ្ជាក់បន្ថែមថា ក្រៅពីពង្រឹងច្បាប់ ចរាចរណ៍ពេលថ្ងៃ ដើម្បីអនុវត្តន៍ តាមគោលការណ៍ ភូមិឃុំមានសុវត្ថិភាព នៅពេលរាត្រីកម្លាំង របស់លោកក៏បានពង្រឹងការ ការពារសន្តិសុខជូនដោយ ឃាត់ម៉ូតូ និងយានជំនិះគ្រប់ប្រភេទ ឆែករកអាវុធជាតិផ្ទុះទៀតផង៕
www.dap-news.com

www.dap-news.com

www.dap-news.com

Comments system

Disqus Shortname