Friday, July 6, 2012

ការិយាល័យព័ត៌មាន​​រដ្ឋាភិបាល​ លែង​​ត្រូវ​ការ​​ទៀត​ហើយ​​នៅ​តៃវ៉ាន់

តៃវ៉ាន់​បាន​ដក​ចេញ​ច្បាប់​អាជ្ញាសឹកកាលពីជាង​២០​​ឆ្នាំ​មុន​ ​ដើម្បី​បង្កើត​ឲ្យ​មាន​លទ្ធិ​ប្រជាធិបតេយ្យ។ ប៉ុន្តែ​សញ្ញា​មួយរបស់​អតីតកាល​​ផ្តាច់ការ ទើប​តែ​​សាបរលាប​ទៅ​​ក្នុង​ប្រវត្តិសាស្រ្ត​ កាលពី​​សប្តាហ៍​នេះ​តែ​ប៉ុណ្ណោះ។ ​
ការិយាល័យ​​ព័ត៌មាន​​រដ្ឋាភិបាល​ (Government Information Office) ដែល​ត្រូវ​បាន​បង្កើត​ឡើងនៅ​​ក្នុង​ប្រទេស​ចិន ​មុនពេល​​​គណបក្សជាតិនិយម (Nationalist Party) ​បាន​​ភៀស​ខ្លួន​ទៅ​តៃវ៉ាន់​ បាន​បំបែក​​ (disbanded) ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​២០​ឧសភា ​ខណៈ​ដែលលោក​​ប្រធានាធិបតី ម៉ា យីង​ជឺ (​Ma Ying-jeou) ​ចាប់​ផ្តើម​​​អណត្តិ​ទី​ពីរ​របស់លោក​។ ក្រុម​​មន្រ្តី​និយាយ​ថា​ ពួក​គេ​បំបាត់ចោលនាយកដ្ឋាន​នេះ​ ដើម្បី​បង្កើន​ប្រសិទ្ធភាពរដ្ឋាភិបាល​​និង​ធ្វើ​តាម​ប្រទេស​ជិត​ខាង​ដែល​ ពុំធ្លាប់​​មាន​ទី​ភ្នាក់ងារ​បែបនោះ។​
Standing in front of a portrait of the founding father of The Republic of China, Dr. Sun Yat-sen, Taiwan's President Ma Ying-jeou delivers a speech to government officials and foreign dignitaries duri
AP
ឈរ ​នៅ​នឹង​មុខ​រូបថត​មេដឹកនាំ​ស្ថាបនិកនៃ​ប្រជាមានិតចិន លោក​បណ្ឌិត ស៊ុន យ៉ាត់សេន ប្រធានាធិបតី​តៃវ៉ាន់ Ma Ying-jeou ថ្លែង​សន្ទរកថាទៅកាន់​មន្រ្តីរដ្ឋាភិបាលនិង​ភ្ញៀវកិត្តយស​អន្តរជាតិក្នុង​ ពិធី​ចូលកាន់​ដំណែងនៅ​ឯអាគារ​ប្រធានាធិបតី​ក្នុង​រដ្ឋធានី​តៃប៉ិ តៃវ៉ាន់ នៅ​ថ្ងៃទី២០ ឧសភា ២០១២។
ក្រុម​អ្នក​វិភាគ​នយោបាយ​នៅ​តៃវ៉ាន់ថ្លែង​​ថា ​តួនាទីជាគន្លឹះ​​របស់នាយកដ្ឋាន​​នេះ​កាលពី​​អតីតកាល​ ​ហួសសម័យជាយូរយាណាស់មក​ហើយ​។ តួនាទីទាំងនោះ ​រាប់​បញ្ចូល​ទាំង​ការ​ត្រួតពិនិត្យ​​ព័ត៌មាន​​ក្នុង​ស្រុក​ ដោយ​ប្រាប់​ក្រុម​​អ្នកសារព័ត៌មានអំពី​​អ្វី​ដែល​ត្រូវ​​សសេរ​ ព្រម​ទាំង​ការ​​ជ្រើសរើស​ការផ្សាយ​ភាពយន្ត​គាំទ្រ​សង្គម​តៃវ៉ាន់ សម្រាប់​ទស្សនិកជន​តៃវ៉ាន់។ ទី​ភ្នាក់ងារដូចគ្នានេះ​ដែរ ​​ធ្លាប់​បាន​ធ្វើ​អោយ​រំជើបរជួល​នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៧០​ ដោយ​អំពាវ​នាវ​ទៅកាន់​ពិភពលោកឲ្យ​ធ្វើការ​គាំទ្រ​ ដោយ​សារតែ​ការ​រីកចម្រើន​យ៉ាង​ឆាប់​រហ័សរបស់​​ប្រទេស​​ចិន​ បាន​ធ្វើ​ឲ្យ​​​តៃវ៉ាន់​ស្ថិត​ក្នុង​ភាព​ឯកោ​ខាង​​ការទូត​។
លោក​ ដានីញែល​ ហ័ង (Daniel Huang) អតីត​​អ្នក​តាក់​តែង​ច្បាប់​​និង​​ធ្លាប់​ជា​មន្រ្តី​មួយ​រូប​នៅ​ក្នុង​​ ការិយាល័យ​ព័ត៌មាន​រដ្ឋាភិបាល​ បាន​និយាយ​ថា ​លទ្ធិ​ប្រជាធិបតេយ្យ​បាន​កាត់​បន្ថយ​សារៈសំខាន់​របស់​ទី​ភ្នាក់ងារ​នេះ​។
លោក​ថ្លែង​ទៀត​​ថា ចាប់​​តាំង​ពី​តៃវ៉ាន់ ​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​បោះ​ឆ្នោតតាម​បែ​បលទ្ធិ​​ប្រជាធិបតេយ្យ​មក​ ក្រុម​អ្នកសារព័ត៌មាន​ក្នុង​ស្រុក អាច​ចូល​​ទៅ​ជួប​ប្រធានាធិបតី​ដោយ​ផ្ទាល់​តែម្តង​ ដោយ​មិនចាំ​បាច់​ឆ្លងកាត់​​ការិយាល័យ​ព័ត៌មាន​រដ្ឋាភិបាល​ ដើម្បី​ស្នើ​សុំរដ្ឋាភិបាល​ឲ្យ​​​ពន្យល់​អំពី​គោលនយោបាយ​ក្នុងស្រុកឡើយ។ ​លោក​ហ័ង​ បានឲ្យ​ដឹង​ទៀត​​ថា ​ដោយសារ​តែ​ច្បាប់​អាជ្ញាសឹក​ត្រូវ​បាន​ដក​ចេញ​ហើយ​លទ្ធិប្រជាធិបតេយ្យ​បាន​ ចាប់​ផ្តើម​អនុវត្ត​​ តួនាទី​របស់​ការិយាល័យ​​ព័ត៌មាន​ក្នុង​ស្រុក ​កាន់​តែថមថយ​​បនិ្តច​ម្តងៗ។
គណបក្ស​ជាតិ​និយម​បាន​គ្រប់​គ្រង​តៃវ៉ាន់​ ដោយ​ប្រើ​កណ្តាប់​ដៃ​​​ផ្តាច់​ការ​​ ចាប់​តាំងពី​​ការបង្កើត​​រដ្ឋាភិបាលរបស់​ពួកគេ កាល​ពី​ឆ្នាំ​១៩៤៩​មកម្ល៉េះ​ ដោយ​មាន​ចេតនា​ចង់​​ទាមទារ​ទឹកដី​ចិន​ដី​គោកមកវិញ បន្ទាប់​ពីទឹកដីនេះ​​បាត់​បង់​ទៅ​ក្នុង​ក្រុម​​កុម្មុយនីស្ត​របស់​លោក ម៉ៅ សេទុង (Mao Zedong)។
​ក្នុងអំឡុង​​ឆ្នាំ​ដំបូង​នៃ​ការគ្រប់គ្រង​របស់​គណបក្សជាតិនិយម​នៅ​ តៃវ៉ាន់​ ការិយាល័យ​ព័ត៌មាន​​រដ្ឋាភិបាល​ បាន​ហាមឃាត់​យ៉ាងដាច់​អហំការ ចំពោះ​​សារព័ត៌មាន ឬ​​ព្រឹត្តិបត្រ​ទាំង​ឡាយ​ណា​ ដែល​​ចោទសួរ​អំពី​​ការគ្រប់គ្រង​របស់គណបក្សជាតិនិយមនេះ។ កិច្ចប្រឹងប្រែងរបស់ខ្លួន​ គឺជា​ផ្នែក​មួយនៃ​​ការ​បង្ក្រាប​យ៉ាងធំធេង​​ ហើយ​​ពេល​ខ្លះ​អាច​បណ្តាល​ឲ្យ​ស្លាប់​ ​ដែល​ត្រូវ​បានស្គាល់ថា​ជា​​ «អំពើ​ភេរវកម្ម​​ពណ៌​ស» ឬ​ហៅ​ជា​ភាសា​អង់គ្លេស​ថា White Terror។ នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៨០ ការិយាល័ដូចគ្នា​​នេះ​ដែរ បាន​បញ្ឈប់​ការ​បោះពុម្ព​ផ្សាយ​ដែល​បង្កើត​ឡើង​ដោយ​ចលនា​មួយ​ដែល​ក្រោយ​មក បាន​​ក្លាយ​ទៅ​ជា​គណបក្ស​​ប្រឆាំង​ដ៏​ធំ​របស់​កោះ​តៃវ៉ាន់ ​បន្ទាប់​ពី​លទ្ធិប្រជាធិបតេយ្យ​បាន​ចាក់​ឬសនៅ​​លើ​ដែន​កោះ​នេះ។​
នៅ​​ក្នុង​​​ឆ្នាំ​១៩៨៧​​ បន្ទាប់​​ពី​កំនើន​សេដ្ឋកិច្ច​យ៉ាង​​ឆាប់​រហ័សអស់​រយៈពេល​ជាង​មួយ​ ទសវត្សរ៏រួចមក​ ​នៅ​ទីបំផុត តៃវ៉ាន់ ​​បាន​​ដក​ចេញ​​ច្បាប់​អាជ្ញាសឹក​​ដើម្បី​បន្ធូរ​​សម្ពាធពីសំណាក់​ ប្រជាពលរដ្ឋ​ ក៏ដូច​ជា​​​សម្ព័ន្ធ​មិត្ត​មិន​ផ្លូវការយ៉ាង​​រឹងមាំ​របស់ខ្លួន គឺ សហរដ្ឋ​​អាមេរិក។​ កាលពី​​ប៉ុន្មាន​ឆ្នាំ​មុន​​នេះ​ ស្ថាប័ន​​ជាច្រើន​ដែល​ធ្លាប់​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​អនុវត្ត​ការ​គ្រប់ ​គ្រង​បែប​ផ្តាច់ការ ​ត្រូវ​បាន​រំលាយ​ចោល​ឬ​រៀប​ចំឡើងវិញដើម្បី​​​ឲ្យ​សម​ស្រប​ទៅតាម​​​ លទ្ធិប្រជាធិបតេយ្យ។​
លោក​​រដ្ឋមន្រ្តី​​ទទួល​បន្ទុក​​ការិយាល័យ​ព័ត៌មាន​​រដ្ឋាភិបាល​ដែល​ផុត​ អណត្តិ​​ លោក​ហ្វីលីព​ យ៉ាង (Philip Yang) ​មាន​ប្រសាសន៍​​ថា​​ បន្ទាប់មក​ ទីភ្នាក់ងារ​​​របស់​​លោក​​បាន​ផ្លាស់​ប្តូរ​ជា​អ្នក​បម្រើក្នុង​​វិស័យ​ ព័ត៌មាន​​​សេរី​ និងប្រើប្រាស់​ការ​បោះពុម្ពផ្សាយ​​ក្នុង​ស្រុក​ដើម្បី​ផ្សព្វផ្សាយ​ពី​ តៃវ៉ាន់​នៅឯ​ក្រៅ​ប្រទេស។
លោក​ប្រធានាធិបតី​ ម៉ា យីង​ជឺ​ បាន​ថ្លែង​​ក្នុង​​ពិធី​លាគ្នា​របស់​​ការិយាល័យ​ព័ត៌មាន​រដ្ឋាភិបាល​ថា​ ជោគវាសនារបស់​នាយកដ្ឋាន​នេះ​ កំពុង​ចោទជាបញ្ហា​​​ចាប់​តាំង​ពី​​ថ្ងៃ​ដែល​ច្បាប់​អជ្ញា​រសឹក​ត្រូវបាន​​ រំលាយ​ចោល។​
លោក ​ម៉ា ​មាន​ប្រសាសន៍​​ថា ​ពិភពលោក​​ទាំងមូល​ គិត​ថា​ តៃវ៉ាន់​កំពុង​តែ​ផ្លាស់​ប្តូរ ​ប៉ុន្តែ​នៅ​ពេល​​ច្បាប់​អាជ្ញាសឹក ​ត្រូវបាន​​ដក​ចេញ ​មនុស្ស​​ជាច្រើន​​មិន​ដឹងអំ​ពី​ថាតើ​ពួក​​គេ​​ត្រូវ​ដោះស្រាយ​​​ជាមួយ​នឹង​ ​ភាព​​ជា​អ្នក​​​ដឹក​នាំ​​បែប​ថ្មី​យ៉ាងដូចម្តេច​នោះ​ទេ។ ​ហើយ ការិយាល័យ​​ព័ត៌មាន​រដ្ឋាភិបាល ​បាន​​​ប្រឈម​បញ្ហា​ធំៗ​​មួយ​ចំនួន ដើម្បី​​ស្វែង​យល់​តួ​នាទី​របស់ការិយាល័យ​ នាពេល​​អនាគត។​
កាលពី​ថ្ងៃ​ទី​៥​ខែ​ឧសភា​ បុគ្គលិក​ការិយាល័យ​ព័ត៌មានចំនួនប្រហែល​ ​៧០០​នាក់ ​និង​ការតព្វកិច្ច​របស់ពួកគេ ​ត្រូវ​រួមបញ្ចូលទៅ​​ក្នុង​នាយកដ្ឋាន​ដទៃទៀត​​របស់​រដ្ឋាភិបាល ពោលគឺ ​ក្រសួង​ការបរទេស​និង​ក្រុមប្រឹក្សា​កិច្ចការ​វប្បធម៌ជាដើម៕

Comments system

Disqus Shortname