ភ្នំពេញ៖ អតីតពិធីការិនីល្បីឈ្មោះនៅទូរទស្សន៍ស៊ីធីអ៊ិន អ្នកនាង ខៀវ សានសាណា ដែលចាប់ដៃគូជាមួយ លោក ខៀវ សំផេន គឺ ត្រូវបានប្រភពព័ត៌មានពីអ្នកសិល្បៈនិយាយថា អតីតពិធីការិនីរូបនេះ កំពុងតែសម្លឹងរកមើលតំណែងចាស់របស់ខ្លួននៅស្ថានីយទូរទស្សន៍ស៊ីធីអ៊ិន បន្ទាប់ពីឮដំណឹងកថា នាងកំពុងតែមានបញ្ហារកាំរកូសជាមួយស្វាមី ដែលជាសាស្ដ្រាចារ្យនៅសកលវិទ្យាល័យមួយនៃប្រទេសកាណាដា។
ទីផ្សាររបស់ពិធីការិនីរូបនេះ ហាក់រក្សានៅដដែល បើទោះបីជាពេលនេះ នាងបានបោះបង់ការងារជាពិធីការិនីរយៈពេលជាងពីរឆ្នាំ ទៅរួមរស់ជាមួយស្វាមីនៅឯប្រទេសកាណាដា រហូតបានចំណងដៃកូនពីរនាក់ទៅហើយក្ដី ក៏រូបសម្រស់របស់នាងនៅរក្សា បានយ៉ាងស្អាតផូរផង់ ពេលនាងបង្ហាញខ្លួនលើកទីមួយ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១២ នៅមជ្ឈមណ្ឌលកម្សាន្តណាហ្គាវើល ក្នុងនាមជាពិធីការិនី ចាប់ដៃគូជាមួយពិធីករ ប៊ីអាយជី ក្នុងកម្មវិធីសម្ពោធឆ្នោតកោស។
ការបង្ហាញមុខលើកទីមួយនេះ ត្រូវបានគេយល់ឃើញថា អ្នកនាង សានសាណា នឹងវិលមកកាន់អាជីពចាស់វិញ ដោយប្រភពមួយបាននិយាយថា នាងកំពុងសម្លឹងមើលតំណែងនៅស៊ីធីអ៊ិន តែមិនទាន់ច្បាស់ថា តំណែងដែលនាងទទួលបានជាតំណែងអ្វីនោះទេ។
ការវិលមកវិញរបស់ អ្នកនាង ខៀវ សានសាណា នាពេលនេះ បានធ្វើឲ្យសាធារណជនមានការងឿងឆ្ងល់យ៉ាងខ្លាំង ព្រោះនាងបានបោះបង់ចោលការងារនេះ ជាងពីរឆ្នាំទៅហើយ ចុះហេតុអ្វីបានជាចង់វិលមកវិញ ឬក៏នាងមានបញ្ហាជាមួយស្វាមីនៅប្រទេសកាណាដា? បានជាចង់មកយកតំណែងចាស់វិញ។
គួររំលឹកថា អ្នកនាង ខៀវ សានសាណា បានចាកចេញពីស៊ីធីអ៊ិន កាលពីពាក់កណ្ដាលឆ្នាំ២០០៩ ដោយនាងបានបញ្ជាក់ថា ទៅរៀនបន្ដនៅកាណាដា តែក្រោយមកក៏ធ្លាយរឿងនាងទៅសម្រាលកូន ហើយប្រកាសរៀបការតាមព្រពៃណីខ្មែរ កាលពីឆ្នាំ២០១០ ៕