ស្ថិតនៅក្នុងកម្រិតសីតុណ្ហភាពប្រមាណ៨២ដឹក្រេនៅកោះ Coney Island រដ្ឋ Brooklyn មានមនុស្សប្រមាណ៤ម៉ឺននាក់ជួបជុំគ្នានៅឯ Surf និង Stillwell ដើម្បីទស្សនាការប្រកួតញ៉ាំអាហារហត់ដក Nathan ឆ្នាំ២០១២។ កាលពីថ្ងៃអង្គារព្រឹត្តិការណ៍នោះបានបង្កើតជាប្រវត្តិសាស្ត្រ ហើយ Joey Chestnut ជា
ជ័យលាភី។
គាត់បានព្យាយាមបង្កើតឯកទត្តកម្មកំណត់ត្រាជយលាភីលើកទីមួយសម្រាប់
ព្រឹត្តិការណ៍ប្រកួតកាលពីថ្ងៃទី៤ ខែកក្កដានេះ។
Chestnut វ័យ
២៨ឆ្នាំបាននិយាយមុនពេលឡើងលើវេទិការថា “ខ្ញុំឃ្លានខ្លាំងណាស់។
ខ្ញុំបាត់បង់ ហើយខ្ញុំទទេស្អាត”។
ក្នុងចំណោមអ្នកចូលរួមប្រកួតមានដូចជា Gravy Brown, Tim Janusហៅ Eater X, Bob Shoudt, Matt និងជ័យលាភីលេខ២កាលពីឆ្នាំមុន Bertoletti រហ័សនាម “ចានធំ”។
ប្រធានអ្នកគ្រប់គ្រងពានរង្វាន់នេះលោក George Shea និងមានហ្វូងមនុស្សទស្សនាយ៉ាងច្រើនកុះករ។ ការប្រកួតមានរយៈពេល១០នាទី។ បេក្ខជន Bertoletti បានញុំាហត់ដកបានអស់មុនគេមួយតែប៉ុណ្ណោះក្នុងមួយនាទី។ ប៉ុន្តែChestnut បានចាប់ផ្តើមយ៉ាងអស្ចារ្យដោយអស់មួយកញ្ចប់កន្លះ។
ការប្រញាប់
ប្រញាលដើម្បីបញ្ចប់គឺបានធ្វើញាប់ញ័រយ៉ាងខ្លាំង
ហើយគ្មានអ្វីក្រៅពីខំប្រឹងយ៉ាងណាដើម្បីឲ្យហត់ដករបស់ពួកគេ
ធ្លាក់ចូលក្នុងពោះឲ្យបានឆាប់រហ័ស។
ប៉ុន្តែគ្មានបេក្ខភាពណាម្នាក់ធ្វើបានល្អដូចបេក្ខជនដែលមានរហ័សនាម
ថា Jawsនោះទេ។
លោក Chestnut ញុំ
ាបានយ៉ាងលឿងហើយបំបែកឯកតទ្តកម្មបានចាប់តាំងពីឆ្នាំ២០០១ដល់
ឆ្នាំ២០០៦ដោយការញុំាហត់ដកអស់ចំនួន៦៩។ ចំណែក Janus បានជាប់ចំណាត់ថ្នាក់លេខ២ ដោយញុំាអស់ចំនួន៦១ ខណៈ Bertoletti បញ្ចប់
ដោយចំណាត់ថ្នាក់លេខ៦ដោយញុំាអស់៥១។
ទោះបីជាយ៉ាងណាក៏ដោយចំនួនជ័យលាភីដែបំបែកឯកទត្តកម្មនៅលើពិភពលោកគឺ
Chestnut ចាប់តាំងពីឆ្នាំ២០០៦។ បន្ទាប់ពីការប្រកួតចប់គាត់មានអារម្មណ៍ថា មិនស្រួលសោះនៅចំពោះហ្វូងមនុស្សរាប់ម៉ឺននាក់។
ជ័យលាភីរូបនេះនិយាយថា “ខ្ញុំចង់បានឯកទត្តកម្មថ្មីទៀត ហើយប្រហែលជាឆ្នាំក្រោយខ្ញុំទទួលបានជ័យលាភីទៀតហើយ”។
គ្មាន
នរណាម្នាក់គ្មានមិនពេញចិត្តចំពោះបេក្ខភាពឡើយ
ហើយជ័យលាភីរូបនេះនៅតែដណ្តើមបានជ័យលាភីពាក់កណ្តាលទសវត្សរ៍ហើយ
សម្រាប់កោះ Coney Island នេះ។ ទាំងជ័យលាភីលើកទីមួយរបស់គាត់ត្រូវបានគេគណនាថា មានហត់ដកចំនួន៣៧៧ហើយដែលគាត់បានញុំា។
មុនពេលជ័យជម្នះរបស់ Chestnut ការប្រកួតញុំាហត់ដកស្ត្រីបានចាប់ផ្តើមដែរ ហើយស្ត្រីមេមាយម្នាក់ឈ្មោះ Sonya ជាអ្នកឈ្នះ។ នាងបានការពារតំណែងជ័យលាភីបានសម្រេច ខណៈពេលនាងបានឈ្នះកាលពីឆ្នាំមុន និងជាឆ្នាំដំបូង។
ទោះបីជា
ជយលាភីរបស់នាងកាលពីឆ្នាំ២០១១ក៏ដោយ
នាងមានអារម្មណ៍មោទនភាពចំពោះលទ្ធភាពដ៏អស្ចារ្យរបស់នាងដែលបានញុំ
ាហត់ដកអស់ចំនួន៤១។
ការចាប់ផ្តើមកាលពីថ្ងៃអង្គារ៍សម្រាប់នាងទីដំបូង នាង Sonya និង Juliet Lee ហាកស្ទាក់ស្ទើរៗ ប៉ុន្តែសម្រាប់៥នាទីចុងក្រោយ នាង Sonya ធ្វើបានយ៉ាងឆាប់រហ័សរហូតដល់១៣ហត់ដកដែជាហេតុធ្វើឲ្យនាងបានច្រើនជាងគេ។
នាង
និយាយប្រាប់អ្នកសារព័ត៌មានអំពីជ័យជម្នះរបស់ខ្លួនថា
“ខ្ញុំមានបំណងញុំាឲ្យចំនួន៤៥ហត់ដក។
តែខ្ញុំធ្វអត់បានចិត្តសោះ
បានត្រឹមតែ៤១គឺនៅខ្វះ៤ទៀតស្តាយដល់ហើយ តែមិនថ្វីទេ
ព្រោះខ្ញុំនៅតែឈ្នះ”៕
វេហា