សហរដ្ឋអាមេរិកព្យាយាមចូលរួមពាក់ព័ន្ធជាមួយប្រទេសអាស៊ាន
ជាច្រើនដើម្បីប្រជែងឥទ្ធិពលជាមួយចិន ទាំងសេដ្ឋកិច្ចនិងនយោបាយ
តែបញ្ហាជម្លោះព្រំដែនសមុទ្រភាគខាងត្បូងប្រទេសចិន
និងបញ្ហាសិទ្ធិមនុស្សក្នុងតំបន់
ដែលក្រុមអ្នកវិភាគជាតិនិងអន្តរជាតិមើលឃើញថា ជាឧបសគ្គ
ហើយសរអាត្រូវមានការសម្របសម្រួលខ្លះក្នុងការពង្រីកទំនាក់ទំនងនៅ
តំបន់នេះ។
តាមគោលនយោបាយថ្មីរបស់លោកប្រធានាធិបតី Barack Obama
ក្នុងបំណងរិតបន្តឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសក្នុងតំបន់
លោកស្រី ហ៊ីឡឺរី
គ្លីនតុនគ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសកម្ពុជានៅខែកក្កដា នេះ
ដើម្បីចូលរួមកិច្ចប្រជុំវេទិកាតំបន់អាស៊ាន ហៅថា ASEAN Regional
Forum (ARF)
ដែលផ្តោតលើសន្តិសុខក្នុងតំបន់ជាច្រើនរួមទាំងបញ្ហាឧបទ្វីបកូរ៉េ
បញ្ហាដែនសមុទ្រភាគខាងត្បូងប្រទេសចិនក្តី។
លោកបណ្ឌិតចន សូសៀរី (John Ciorciari)
សាស្ត្រាចារ្យផ្នែកគោលនយោបាយសាធារណៈនៃសាកលវិទ្យាល័យ Gerald Ford
School of Public Policy នៃរដ្ឋ Michigan បានថ្លែងថា
ការភ្ជាប់ទំនាក់ទំនងពហុភាគីរបស់រដ្ឋបាលលោកប្រធានាធិបតី អូបាម៉ា
ជាមួយប្រទេសក្នុងតំបន់នឹងធ្វើឲ្យមានតម្លៃនិងផលប្រយោជន៍សម្រាប់
សរអាកាន់តែមានប្រសិទ្ធិភាពឡើង។ ទោះជាយ៉ាងណាក៏ដោយ
ការចូលរួមក្នុងការពិភាក្សារឿងជម្លោះដែនសមុទ្រភាគខាងត្បូង
ប្រទេសចិនគឺជារឿងសំខាន់ ហើយប្រថុយប្រថាន។
«សរអាតែឯងមានកម្លាំងយោធាដើម្បីធានា
សេរីភាពចរាចរណ៍នាវាក្នុងតំបន់អាស៊ីខាងកើតប្រកបដោយការជឿជាក់
តែប្រសិនបើរដ្ឋាភិបាលសរអាប្រើអំណាចនេះដោយមិនប្រយ័ត្ន
វានឹងលើកទឹកចិត្ត
ឲ្យអ្នកចូលចិត្តកំឡាំងយោធាក្នុងប្រទេសចិនឆ្លើយតបដូចគ្នាដែរ»។
លោក សូសៀរីបានអះអាងថា ទំនាក់ទំនងសរអា
ដែលកើនឡើងជាពិសេសក្នុងតំបន់
គឺទំនាក់ទំនងជាមួយប្រទេសដែលធ្លាប់មានប្រវត្តិជូរចត់ជាមួយសរអា។
ប្រទេសទាំងនោះដែលត្រូវគេដឹងថា
មានប្រវត្តិសិទ្ធិមនុស្សអន់ថយនោះគឺប្រទេសភូមា
កម្ពុជានិងវៀតណាម។
«បើទោះបីជាការភ្ជាប់ទំនាក់ទំនងជាមួយរដ្ឋាភិបាលទាំង
នោះចាំបាច់តម្រូវឲ្យសរអាមានការសម្របសម្រួលក៏ដោយ
តែចំណងទាក់ទងសេដ្ឋកិច្ច និងចំណងទាក់ទងខាងនយោបាយខ្លាំងក្លាឡើង
នឹងផ្តល់ឲ្យ សរអាមានឥទ្ធិពលធ្វើឲ្យប្រសើរឡើងនូវកំណែទម្រង់នេះ
ទាំងតាមរបៀបផ្លូវការនិងក្រៅផ្លូវការ»។
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថា
អាស៊ានមាន១០ប្រទេសជាតំបន់មានពលរដ្ឋប្រមាណ៦០០លាននាក់នោះ
និងមានសក្តានុពលផ្នែកសេដ្ឋកិច្ច នយោបាយផងដែរ។
ប្រទេសកម្ពុជាដែលជិតដិត ជាមួយចិននោះ
នៅឆ្នាំនេះក្លាយជាប្រធានប្តូរវេនអាស៊ានជាថ្មី។គេឃើញមានបញ្ហា
ជាច្រើន ដូចជាបញ្ហាជម្លោះព្រំដែនសមុទ្រភាគខាងត្បូងប្រទេសចិន
ដែលសមាគមនេះមិនអាចរកសំឡេងតែមួយដើម្បី ចរចាជាមួយចិនបាន
ទោះបីជាមានសេចក្តីថ្លែងការណ៍រួម
និងកំពុងតាក់តែងក្រមប្រតិបត្តិក្នុងគោលបំណងស្វែងរកដំណោះស្រាយ
ដោយសន្តិវិធីក្តី។ ប្រទេសមួយចំនួនដូចជាហ្វីលីពីន និង
វៀតណាមមានភាពតានតឹងជាមួយចិន
ដែលពេលខ្លះមានការប្រឈមមុខផ្នែកអាវុធជាមួយចិនលើដែនទឹកដែល
គេចាត់ទុកថា ជាតំបន់ដឹកទំនិញដ៏ធំជាងគេក្នុងពិភពលោក។
លោក ជូស្សួ ឃឺឡែនហ្សីក (Joshua Kurlantzick)
អ្នកស្រាវជ្រាវនៃអង្គការស្រាវជ្រាវគោលនយោបាយសរអាមួយឈ្មោះ
«Council on Foreign Relations (CFR)»
គឺក្រុមប្រឹក្សាទំនាក់ទំនងការបរទេស
សម្រាប់កិច្ចការក្នុងតំបន់អាស៊ីអាគ្នេយ៍
ពុំបានជឿជាក់ថានឹងមានដំណោះស្រាយទេ ទោះជាមានការពិភាក្សាក្តី
ដោយសារថា ប្រទេសសមាជិកអាស៊ានមានជំហរផ្ទុយគ្នា
ហើយកម្ពុជាមានទំនាក់ទំនងយ៉ាងជិតដិតជាមួយចិន។
«បញ្ហាក្នុងតំបន់អាស៊ានគឺថា
មានប្រទេសខ្លះដែលបារម្ភពីបញ្ហាជម្លោះដែនសមុទ្រភាគខាងត្បូងប្រទេស
ចិន។ ហើយប្រទេសខ្លះដូចជាកម្ពុជាបារម្ភតិចតួច។
មានប្រទេសខ្លះដែលបារម្ភពីបញ្ហាទន្លេមេគង្គ
ហើយប្រទេសខ្លះបារម្ភតិច។
ក៏ប៉ុន្តែគំនិតរបស់ខ្ញុំសាមញ្ញទេគឺថា លោកហ៊ុន
សែនមានទំនាក់ទំនងយ៉ាងស្និទ្ធស្នាល
និងយ៉ាងល្អជាមួយចិនបច្ចុប្បន្ននេះ។
ដូច្នេះហើយអ្វីដែលធ្វើឲ្យចិនមិនសប្បាយចិត្ត លោកហ៊ុន
សែននឹងព្យាយាមជៀសវៀង»។
ក្រុមអ្នកវិភាគនិងមន្ត្រីកម្ពុជាអះអាងថា
តួនាទីរបស់សរអាដែលជាប្រទេសមហាអំណាចលេខ១លើពិភពលោកខាង
ផ្នែកគ្រឿងសព្វាវុធ
អាចធ្វើឲ្យមានតុល្យភាពកម្លាំងក្នុងជម្លោះនានារវាងប្រទេសក្នុង
តំបន់ជាមួយចិនដែលទើបបានទទួលងារជាមហាអំណាចសេដ្ឋកិច្ចដ៏ធំទីពីលើ
ពិភពលោក។លោកឯកអគ្គរាជទូតកម្ពុជា ហែម ហេង ប្រចាំក្នុងរដ្ឋធានីវ៉ាស៊ីនតោនបានអះអាងថា បញ្ហាប្រឈមមុខក្នុងពិភពលោក និងក្នុងតំបន់ តម្រូវឲ្យមានការចូលរួមដោះស្រាយរួមគ្នា មិនមែនមានន័យថាបញ្ហាតំបន់គឺតំបន់ត្រូវដោះស្រាយទេ។ លោកបានវាយតម្លៃទៅលើដំណើរទស្សនកិច្ចរបស់លោកស្រីហ៊ីលឡារី គ្លីនតុនទៅកាន់កិច្ចប្រជុំវេទិកាតំបន់អាស៊ានដែលផ្តោតលើ សន្តិសុខ។
«ការចូលរួមប្រជុំរបស់លោកជំទាវហ៊ីលឡារី គ្លីនតុន រដ្ឋមន្ត្រីការបរទេសអាមេរិកនេះគឺជាការល្អមួយក្នុងការចូលរួមរបស់ សរអាក្នុងការដោះស្រាយបញ្ហាសន្តិសុខនៅក្នុងតំបន់ផងដែរ។ ហើយម្យ៉ាងទៀតជាការជឿទុកចិត្តមួយទៅដល់កម្ពុជាដែលជាប្រទេសម្ចាស់ ផ្ទះ គឺកម្ពុជាមានសន្តិភាព មានសន្តិសុខ មានសុវត្ថិភាពក្នុងការរៀបចំកិច្ចប្រជុំ នានាជាច្រើន។ ដូច្នេះ នេះធ្វើឲ្យពិភពលោកជឿទុកចិត្តដល់កម្ពុជាផងដែរ»។
លោក ហែម ហេងថ្លែងដូច្នេះសង្កត់ធ្ងន់ទៅលើបញ្ហាឧបទ្វីបកូរ៉េដែលមានអាវុធ នុយក្លេអ៊ែរប្រល័យលោក បញ្ហាប្រទេសភូមានិងបញ្ហាជម្លោះព្រំដែនសមុទ្រភាគខាងត្បូងប្រទេស ចិន ហើយប្រទេសអាស៊ាននីមួយៗ ដែលជាភាគីជម្លោះនោះ នៅប្រទាញប្រទង់គ្នា មិនព្រមចាញ់ឈ្នះនៅឡើយ។ ប្រទេសចិន ដែលចង់ដោះស្រាយបញ្ហាតាមរយៈ យន្តការទ្វេភាគីនោះ ធ្លាប់ព្រមានប្រទេសនានាជាពិសេស មិនឲ្យសរអាចូលជ្រៀតជ្រែកក្នុងជម្លោះរវាងចិននិងប្រទេសសមាជិកក្នុង តំបន់អាស៊ានមួយចំនួនទាក់ទងនឹងរឿងព្រំដែនទឹកនោះ ហើយក៏បានអំពាវនាវឲ្យអាស៊ានមានជំហរឯករាជ្យ។
លោកបណ្ឌិតសុខ ទូច
នាយកសាកលវិទ្យាល័យខេមរៈក្នុងប្រទេសកម្ពុជាកត់សម្គាល់ថា
បើអាស៊ានចង់បានដំណោះស្រាយមួយអាចទទួលយកបាន
នៅពេលសមាគមនេះមិនមានអំណាចដោះសា្រយជាមួយចិន
ហើយគ្មានកម្លាំងសន្តិសុខរួមដូចនៅសហភាពអឺរ៉ុបនោះ
ប្រទេសក្នុងតំបន់អាស៊ានត្រូវការមហាអំណាចឈរនៅពីក្រោយរៀងៗខ្លួន។
«អាស៊ានមានទេឆ្អឹងខ្នងនៃកម្លាំងយោធា?
រាល់កម្លាំងយោធាអាស៊ានលាក់កំបាំងនៅក្នុងសហគមន៍។ ពាក្យថា
សមាគមយើងត្រូវផ្តោះប្តូរព័ត៌មានរៀងៗខ្លួន។ យើងឃើញហើយថា
វៀតណាមទិញអាវុធផ្សេង ម៉ាឡេស៊ីទិញអាវុធផ្សឹង
ហើយហ្វីលីពីនទិញអាវុធផ្សេង»។
លោក អ៊ូ វីរៈ
នាយកអង្គការសិទ្ធិមនុស្សមួយក្នុងប្រទេសកម្ពុជាបានយល់ស្របនឹង
គំនិតដែលថា
កម្លាំងសន្តិសុខអាស៊ានអន់ខ្សោយដូចបញ្ហាសិទ្ធិមនុស្សនិង
ប្រជាធិបតេយ្យ។
លោកថ្លែងថាទោះជាទំនាក់ទំនងរវាងសរអានិងកម្ពុជាមានលក្ខណៈ
ប្រសើរក្តី
តែសរអាមិនគួរសម្របសម្រួលរឿងបញ្ហាសិទ្ធិមនុស្សជាមួយកម្ពុជានិង
អាស៊ាន នោះទេ។
«បើសិនជាអាមេរិកអនុញ្ញាតឲ្យប្រទេសកម្ពុជាមិនគោរព
នូវគោលការគោរពសិទ្ធិមនុស្ស ហើយនៅតែផ្តល់ជំនួយ
ផ្តល់កិច្ចសហការផ្នែកយោធា និងកិច្ចសហការផ្សេងៗទៀត
អាហ្នឹងគឺប្រទេសចិននឹងរិះគន់សរអាវិញ។
ដូច្នេះសរអាត្រូវការប្រុងប្រយ័ត្នមែនទែននូវគោលជំហររបស់ខ្លួន
ក្នុងផ្នែកប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សនេះ»។
ក៏ប៉ុន្តែលោក អ៊ូ វីរៈបានអះអាងថា
សរអានៅតែនិយាយពីស្ថានការណ៍ពិតរឿងសិទ្ធិមនុស្សសម្រាប់ប្រទេស
កម្ពុជានៅឡើយទេ។
លោកថ្លែងយ៉ាងដូច្នេះយោងទៅលើរបាយការណ៍ឆ្នាំ២០១២ដែលបានដាក់ប្រទេស
កម្ពុជាស្ថិតក្នុងប្រទេសអន់ថយផ្នែកសិទ្ធិមនុស្ស។
លោកផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល បានអះអាងថា
បញ្ហាសិទ្ធិមនុស្សមិនមែនជាឧបសគ្គនៃកិច្ចសហប្រតិបត្តិការផ្នែក
ពាណិជ្ជកម្មទេដូចជាកិច្ចសហប្រតិបត្តិការរវាងសរអានិងប្រទេសចិនជា
ឧទាហរណ៍ស្រាប់។
«អ្វីដែលជាសិទ្ធិមនុស្ស
ដែលប្រទេសទាំងអស់នាំគ្នានិយាយជាពិសេសសរអា ខំនិយាយហ្នឹង
គឺនិយាយជាដៃគូក្នុងការពង្រឹងការរស់នៅនៃគុណភាពរបស់ប្រជាពលរដ្ឋ
រៀងៗខ្លួន។ អាហ្នឹងស្ថិតនៅក្នុងគុណធម៌និងសីលធម៌»។
ដំណើរទស្សនកិច្ចរបស់លោកស្រី ហ៊ីលឡារី
គ្លីនតុនទៅកាន់កម្ពុជាដើម្បីចូលរួមកិច្ចប្រជុំវេទិកាតំបន់អាស៊ាន
(ARF) នៅដើមខែកក្កដាខាងមុខនេះ
នឹងមានតំណាងក្រុមហ៊ុនធំៗជាច្រើនពីសរអាទៅកាន់ប្រទេសកម្ពុជាដើម្បី
ត្រួតពិនិត្យមើលឱកាសធ្វើវិនិយោគ
ពាណិជ្ជកម្មក្នុងប្រទេសកម្ពុជានឹងតំបន់អាស៊ាន។លោក Anthony Nelson នាយករងផ្នែកកិច្ចការទំនាក់ទំនងនៃក្រុមប្រឹក្សាពាណិជ្ជកម្មអាស៊ាន ក្នុងប្រទេសអាមេរិក ហៅថា Asean Business Council បានថ្លែងប្រាប់វីអូអេថា ក្នុងពេលកម្ពុជាជាម្ចាស់ផ្ទះតំណាងក្រុមហ៊ុនសរអា ជាច្រើននឹងធ្វើដំណើរទៅកាន់កម្ពុជាដើម្បីចូលរួមកិច្ចប្រជុំអំពី បញ្ហាពាណិជ្ជកម្មនានា។
«ពួកគេពិតជាសម្លឹងមើលឱកាសដើម្បី
ធ្វើការទំនាក់ទំនងពាណិជ្ជកម្មទៅពាណិជ្ជកម្ម និងចូលផងដែរក្នុង
កិច្ចពិភាក្សាផ្តោះប្តូរយោបល់ទៅវិញទៅមករវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល»។
លោក Nelson បដិសេធបញ្ជាក់ពីចំនួននិងឈ្មោះក្រុមហ៊ុន ដែលធ្វើដំណើរទៅកម្ពុជាដោយសារថាដំណើរការ រៀបចំមិនទាន់ធ្វើចប់នៅឡើយ។
លោក ឯកអគ្គរាជទូតកម្ពុជា ហែម
ហេងប្រចាំក្នុងរដ្ឋធានីវ៉ាស៊ីនតោនបានអះអាងថាលោកស្រី គ្លីនតុន
នឹងដឹកនាំអ្នកវិនិយោគ អាមេរិកាំង ប្រមាណ
១០០នាក់មកពីក្រុមហ៊ុនជាច្រើនគ្រោងនឹងធ្វើដំណើរទៅកម្ពុជា
ក្នុងពេលកិច្ចប្រជុំអាស៊ានដែលមានរៀបចំ វេទិកាធុរៈកិច្ច
ឬកិច្ចប្រជុំពាណិជ្ជកម្មសម្រាប់អ្នកវិនិយោគពីសរអា ក្នុងតំបន់
និងបណ្តាប្រទេសផ្សេងៗចូលរួមនោះ។
«ខ្ញុំជឿជាក់ថាវេទិកានេះ
ទីមួយអាចជួយជំរុញទំនាក់ទំនងពាណិជ្ជកម្មក៏ដូចជាវិនិយោគទុននៅតំបន់អាស៊ាន។
ទីពី កម្ពុជាក៏យើងមានចំណេញដែរព្រោះយើងជាម្ចាស់ផ្ទះ
ហើយគេទៅកម្ពុជាដូច្នេះគេនឹងឃើញសភាពការណ៍
ជាក់ស្តែងនៅកម្ពុជាហើយអាចនឹងមានក្រុមហ៊ុនគេនឹងមានគោលបំណង
ដើម្បីនឹងបណ្តាក់ទុននៅស្រុក ខ្មែរដែរ»។
លោក ហែម
ហេងបានអះអាងថាវេទិកាធុរៈកិច្ចដែលមានអ្នកវិនិយោគទុនបរទេសអាមេរិក
និងបណ្តារ ប្រទេស នានាចូលរួមនេះ មានផលប្រយោជន៍ដល់កម្ពុជានិងអាស៊ានផង។
សមាគមអាស៊ានគ្រោងនឹង ធ្វើសាមា ហរណកម្មសេដ្ឋកិច្ចនៅ
ឆ្នាំ២០១៥ខាងមុខដែលអ្នកវិភាគសេដ្ឋកិច្ចខ្លះនិយាយថាអាចជាការទាក់ទាញ
ក្រុម
អ្នកវិនិយោគធំៗរបស់សរអានិងប្រទេសផ្សេងៗទៀតចូលទៅបណ្តាក់ទុននៅក្នុង
តំបន់អាស៊ាន។
ដំណាលគ្នាដែលអ្នកវិនិយោគទុនអាមេរិកធំៗ
ធ្វើដំណើរទៅកាន់កម្ពុជាជាមួយលោកស្រីរដ្ឋមន្ត្រីការ បរទេសសរអា ហ៊ីលឡារី
គ្លីនតុនដើម្បីចូលរួមក្នុងកិច្ចប្រជុំនានារបស់សមាគមអាសាននោះ ក្រុមអ្នក
តាមដានស្ថានការណ៍កម្ពុជាបានអះអាងថានីតិរដ្ឋអន់ខ្សោយក្នុងប្រទេសកម្ពុជា
ទំនងជាមិនអាច ទាក់ទាញក្រុមអ្នកវិនិយោគទុនសរអាបានទេ
ដោយនិយាយថាកម្ពុជាចាំបាច់ត្រូវសើរើ និងពង្រឹងច្បាប់ និងការ
អនុវត្តច្បាប់ប្រាកដប្រជា។
ក្រុមអ្នកវិភាគបានអះអាងថាច្បាប់ក្នុងប្រទេសកម្ពុជា
ស្ថិតនៅលើមាត់អ្នកនយោបាយ មានការផ្លាស់ប្តូរ មិនទៀងទាត់
ការអនុវត្តច្បាប់មានលក្ខណៈធូររលុង អំពើរពុករលួយ
តុលាការមិនឯករាជ្យដែលមិន អាចធានាដល់ជំនឿទុកចិត្តបានរបស់អ្នកវិនិយោគ។
លោកបណ្ឌិត សុខ ទូច
សាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមរៈក្នុងប្រទេសកម្ពុជាបានអះអាង
ថាបើច្បាប់ដែលកើតចេញពីអ្នកនយោបាយប្រែប្រួលទៅតាមមាត់របស់អ្នកនយោបាយ
គេមិនមក វិនិយោគទេសម្រាប់អ្នកវិនិយោគរយៈពេលវែងដូចជាសរអា។
«ពីព្រោះយើងយល់ហើយថាអ្នកវិនិយោគ
គេអត់យកកាំភ្លើងមក។ គេអត់យកកងការពារមកទេ គេយកលុយមកវិនិយោគ។
អញ្ចឹងស្អីការពារគេមិនមែនកាំភ្លើងទេ មិនមែននុយក្លែអ៊ែរទេ គឺប្រព័ន្ធ
ច្បាប់។ អញ្ចឹងកាលណាច្បាប់រឹងមាំវាធ្វើឲ្យអ្នកវិនិយោគមានជំនឿ»។
កំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០១២នេះកើនដល់៦.៥
ភាគរយ។ពលរដ្ឋកម្ពុជាម្នាក់ៗ រកចំណូល
បានតែជិត១ពាន់ដុល្លារក្នុងមួយឆ្នាំបើប្រៀបធៀបនឹងប្រទេសសឹង្ហបូរី
ជាង៥ម៉ឺនដុល្លារសរអាហើយ ប្រទេសថៃជិត១ម៉ីនដុល្លារនោះ។
ពលរដ្ឋកម្ពុជាត្រូវគេប៉ាន់ប្រមាណថាមានជាង២០ម៉ឺននាក់ដែលធ្វើ
ចំណាកស្រុកទៅធ្វើការនៅប្រទេសជិតខាងដោយសារកម្ពុជាខ្លួនឯងគ្មានការងារ
ធ្វើគ្មានទីផ្សារ ការងារនិងផលិតផល។
កម្ពុជាត្រូវគេចាត់ទុកថាជាប្រទេសក្រីក្រមួយក្នុងពិភពលោក។
លោក សុខ ទូចអះអាងថាបើកម្ពុជាមាននីតិរដ្ឋ
ពលរដ្ឋខ្មែរមិនចាំបាច់ទៅធ្វើការនៅប្រទេសក្រៅទេ
ពេលមានអ្នកវិនិយោគរយៈពេលវែងដូចសរអាមកបណ្តាក់ទុនដូចនៅក្នុង
ប្រទេសវៀតណាម។
«វៀតណាមជាប្រទេសកុំម្មុយនីសទៅទៀតហេតុអ្វីបានជាអាមេរិកទៅដាក់សំណង់ IT សំណង់គ្រឿង
យន្តនៅក្នុងប្រទេសវៀតណាម ទី១ គឺស្ថិរភាព ទី២ គឺ ប្រព័ន្ធច្បាប់។
វៀតណាមកាត់ទោសប្រហារជីវិត ហើយមិនរើសមុខ
ទោះបីជាមានពុករលួយដែរតែកម្រិតនៃពុករលួយហ្នឹងវាត្រូវតែគោរពប្រព័ន្ធ
ច្បាប់។ អាហ្នឹងដែលអ្នកវិនិយោគត្រូវការ»។
លោកថ្លែងថាកម្ពុជាមានច្បាប់ តែភាពរឹងម៉ាំនៃច្បាប់
ធ្វើតាមតែតម្រូវការរបស់ អ្នកនយោបាយ ដែលលោកអះអាងថានេះជាបញ្ហា។
លោកបានថ្លែងដូច្នេះលើកយកឧទាហរណ៍ចំពោះបញ្ហាបឹងកក់ និង
បូរីកីឡាដែលមានពលរដ្ឋរាប់ពាន់គ្រួសាររងទុក្ខទោសដោយសារអ្នកនយោបាយ។
លោកសុខ
ទូចបានអះអាងថាការវិនិយោគក្នុងប្រទេសកម្ពុជាមានអ្នកវិនិយោគរយៈពេលខ្លីឬ
វិនិយោគ បែបឆក់កណ្តៀត។ លោកសំដៅទៅលើក្រុមហ៊ុនចិនដូចជាកំពុងធ្វើការជីករ៉ែ
ឬការវិនិយោគរយៈពេល ខ្លីរបស់ប្រទេសផ្សេងទៀតដែលទិញកោះហើយ
លក់អាជ្ញាបណ្ណបន្តទៀតជាដើម ។ លោកពន្យល់ថា
វិនិយោគបែបឆក់កណ្តៀតគឺមានន័យថាមានអ្វីជាឱកាសគេវិនិយោគភ្លាម
ហើយដកថយភ្លាមៗ គឺមិន មានជាលក្ខណៈកសាងរោងចក្រ ប្រើប្រាស់ធនធានមនុស្ស
កែច្នៃផលិតផលដើម្បីឲ្យពលរដ្ឋមាន
ការងារធ្វើដូចជាវិនិយោគមកពីប្រទេសជប៉ុន អាមេរិកនោះទេ។ លោកថ្លែងថា
ស្ថិរភាពនយោបាយ
ជាកត្តាសំខាន់សម្រាប់វិនិយោគមែនតែវាទាមទារអ្វីជាប្រព័ន្ធច្បាប់
ដែរ។
អ្នកវិនិយោគប្រទេសអាមរិកធំៗចំនួនជាង១០០នាក់
គ្រោងនឹងជួបប្រជុំគ្នាក្នុងទីក្រុងសៀមរាប
ប្រទេសកម្ពុជានៅសប្តាហ៍ខាងមុខដើម្បីពិភាក្សាពីឱកាសវិនិយោគជាមួយដៃគូ
ក្នុងតំបន់អាស៊ាន រួមទាំងកម្ពុជាផង។
លោក អ៊ូ វីរៈ
នាយកមជ្ឍមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានអះអាងថាកម្ពុជាពិបាក
ក្នុងការទាក់ទាញ
វិនិយោគទុនធំៗពីសរអាមែនទែនដោយសារយើងអត់មានប្រព័ន្ធនីតិរដ្ឋមួយ
ត្រឹមត្រូវ។ ការទាក់ទាញ
វិនិយោគដែលសំខាន់ជាងគេនោះគឺប្រទេសកម្ពុជាត្រូវមាននីតិរដ្ឋ
ហើយបញ្ហាសន្តិសុខនិងនយោបាយ ជាបញ្ហាបន្ទាប់បន្សំ។
«វាអាស្រ័យធំជាងគេគឺនីតិរដ្ឋហ្នឹងហើយ
វាអត់មានអីធំជាងនីតិរដ្ឋទេ។ ហើយបើសិនជាមាននីតិរដ្ឋ អ្នក វិនិយោគ
គេហ៊ានមកវិនិយោគមកក្នុងប្រទេសកម្ពុជាច្រើនជាង។
ដូច្នេះខ្ញុំមើលទៅកត្តានយោបាយក្នុង
ពេលបច្ចុប្បន្ននេះជាកត្តាតូចតាចជាងសម្រាប់ការវិវត្តន៍សេដ្ឋកិច្ចនៅក្នុង
ប្រទេសកម្ពុជានិងក្នុងតំបន់។
ខ្ញុំមើលទៅប្រទេសណាដែលមាននីតិរដ្ឋទោះបីនៅក្នុងតំបន់អាស៊ានក៏ដោយនៅក្រៅ
តំបន់អាស៊ាន ក៏ដោយតែងតែមានការអភិវឌ្ឍនមួយត្រឹមត្រូវ»។
លោកអះអាងថាប្រទេសសឹង្ហបូរីដែលមានការរីកចម្រើនលូតលាស់
ផ្នែកសេដ្ឋកិច្ចខ្លាំងជាឧទារហរណ៍
ស្រាប់។ប្រទេសនេះមានអ្នកវិនិយោគធំៗច្រើនហ៊ានវិនិយោគទោះបីជា
ប្រទេសសីង្ហបូរីមិនមាន ស្ថិរភាពផ្នែកសន្តិសុខ
តែមានជម្លោះជាមួយប្រទេសម៉ាឡេស៊ីជាប្រវត្តិសាស្ត្រក្តី។
មួយទៀតគឺប្រទេស
កូរ៉េខាងត្បូងជាប្រទេសមួយដែលពុំមានសន្តិសុខទេតែមាននីតិរដ្ឋយើងឃើញថា
មានការអភិវឌ្ឍ សេដ្ឋកិច្ចដ៏ធំ។
លោកអ៊ូ
វីរៈបានរំលឹកឲ្យដឹងថាការកែប្រែប្រទេសឲ្យនីតិរដ្ឋ
ការគោរពច្បាប់ត្រឹមត្រូវ បំបាត់អំពើ ពុករលួយ ការិយាធិបតេយ្យ
កែទម្រង់ប្រព័ន្ធតុលាការប្រទេសកម្ពុជានឹងមានការវិវត្តន៍លឿនទៅមុខ
ផ្នែកសេដ្ឋកិច្ច។
«បើសិនជាប្រព័ន្ធតុលាការយើង
អាចបំពេញតួនាទីមួយក្នុងការធានាថាច្បាប់របស់យើងថាបានអនុវត្ត
ត្រឹមត្រូវនិងយុត្តិធម៌អាហ្នឹងគឺអ្នករកស៊ីក្នុងស្រុកក៏ហ៊ានវិនិយោគ
ពីក្រៅក៏ហ៊ានវិនិយោគក្នុងប្រទេស កម្ពុជា។
ដូច្នេះការរីកចម្រើនសេដ្ឋកិច្ចគឺតែងតែរំពឹងទៅលើប្រព័ន្ធនីតិរដ្ឋនេះ។
យើងមើលទៅប្រទេស
សឹង្ហបូរីប្រទេសមួយចំនួនផ្សេងទៀតបានបង្ហាញថានីតិរដ្ឋគឺជាគោលសំខាន់
ក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចផងដែរ»។
លោកបានថ្លែងថា
ប្រទេសអាមេរិកប្រហែលជាមិនចាប់អារម្មណ៍បណ្តាក់ទុននៅកម្ពុជាទេតែចាប់
អារម្មណ៍ លើទីផ្សារ៦០០លាននាក់ជាពលរដ្ឋក្នុងប្រទេស អាស៊ានទាំង១០
សម្រាប់ផលិត ផល របស់អាមេរិក
នៅពេលអាស៊ានបើកចំហរទីផ្សាររួមរបស់ខ្លួនឆ្នាំ២០១៥។ ហើយការមកកម្ពុជារបស់
ក្រុមអ្នកវិនិយោគ សរអាយ៉ាងច្រើនជាមួយលោកស្រីហ៊ីលឡារី
គ្លីនតុនលើកនេះគឺដោយសារកម្ពុជា ជាប្រធានអាស៊ាន។
ទោះជាយ៉ាងណាក៏ដោយលោកហែម
ហេងឯកអគ្គរាជទូតកម្ពុជាប្រចាំរដ្ឋធានីវ៉ាស៊ីនតោនបានអះអាង
ថាអ្នកវិនិយោគទុនធំៗអាមេរិកប្រមាណ១០០នាក់នឹងជួបប្រជុំគ្នាក្នុង
វេទិកាធុរកិច្ចជាមួយ ដៃគូរ
វិនិយោគអាស៊ាននិងកម្ពុជាក្នុងខេត្តសៀមរាបនៅថ្ងៃ១៣កក្កដា
ដើម្បីពិភាក្សាគ្នាអំពីឱកាសវិនិយោគ។ លោក
ថ្លែងថាកម្ពុជាក៏ដូចជាអាស៊ានដែររំពឹងថាអាចទទួលបានការទាក់ទាញទឹកចិត្តពី
អ្នកវិនិយោគ សរអា។
«ខ្ញុំជឿជាក់ថាវេទិកានេះ
ទីមួយអាចជួយជម្រុញទំនាក់ទំនងពាណិជ្ជកម្មក៏ដូចជាវិនិយោគទុន
នៅតំបន់អាស៊ាន។ទីពី កម្ពុជាក៏យើងមានចំណេញដែរព្រោះយើងជាម្ចាស់ផ្ទះ
ហើយគេទៅកម្ពុជាដូច្នេះគេនឹងឃើញសភាពការណ៍
ជាក់ស្តែងនៅកម្ពុជាហើយអាចនឹងមានក្រុមហ៊ុនគេនឹងមានគោលបំណង
ដើម្បីនឹងបណ្តាក់ទុននៅស្រុក ខ្មែរដែរ»។
លោក Anthony Nelson
នាយករងផ្នែកកិច្ចការទំនាក់ទំនងនៃក្រុមប្រឹក្សាពាណិជ្ជកម្មអាស៊ាន
ក្នុងប្រទេសអាមេរិក ហៅថា Asean Business Council
បានថ្លែងប្រាប់វីអូអេថាក្នុងពេលកម្ពុជាជាម្ចាស់ផ្ទះតំណាងក្រុមហ៊ុន សរអា
ជាច្រើននឹងធ្វើដំណើរទៅកាន់កម្ពុជាដើម្បីកិច្ចប្រជុំអំពី
បញ្ហាពាណិជ្ជកម្មនានា។
«ពួកគេពិតជាសម្លឹងមើលឱកាសដើម្បីធ្វើ
ទំនាក់ទំនងពាណិជ្ជកម្មហើយក៏ចូលផងដែរក្នុងកិច្ចពិភាក្សាផ្តោះប្តូរ
យោបល់ទៅវិញទៅមករវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល»។
លោក លោកបណ្ឌិតចន សូសៀរី (John Ciorciari)
សាស្ត្រាចារ្យផ្នែកគោលនយោបាយសាធារណៈ នៃសាលា Gerald Ford School of
Public Policy នៃសាកលវិទ្យាល័យ Michigan បានថ្លែងថា
ប្រទេសកម្ពុជាត្រូវពង្រឹងច្បាប់ នីតិរដ្ឋ
និងការតាំងចិត្តប្រាកដប្រជាមួយចំនួនដើម្បីទទួលបានទំនុកចិត្តពី
អ្នកវិនិយោគ។
«អ្នកវិនិយោគឯកជនសំឡឹងមើលជាសំខាន់នោះគឺផលចំណេញ
និង សុវត្ថិភាព។ ដូច្នេះ បន្ថែមពីលើការបង្ហាញថា
លោកស្រីរដ្ឋមន្ត្រីការបរទេសសរអាហ៊ីលឡារី គ្លីនតុន
និងពាណិជ្ជករសរអាចាប់អារម្មណ៍អំពីមូលដ្ឋានសេដ្ឋកិច្ចច្បាស់លាស់នោះ
ខ្ញុំគិតថា បញ្ហាប្រសើរបំផុត គឺថា ប្រទេសកម្ពុជា
និងប្រទេសជិតខាងក្នុងសមាគមអាស៊ានអាចបង្ហាញនោះគឺសញ្ញាប្តេជ្ញា
ចិត្តដ៏ពិតប្រាកដ ដើម្បីអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា
ដើម្បីអនុវត្តកិច្ចសន្យា ហើយក្រៅពីនេះគឺត្រូវកសាងច្បាប់ នីតិរដ្ឋ
ដែលជាអំណោយផលចំពោះសន្តិសុខ និងការវិនិយោគក្នុងតំបន់»។
លោក ជៀម យាប
អ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជានិងជាប្រធានគណៈកម្មការ
សេដ្ឋកិច្ច និងហិរញ្ញវត្ថុសភា
បានអះអាងថាកម្ពុជាបានធ្វើច្បាប់ជាច្រើនតាមកម្រិតស្តង់ដារ
អន្តរជាតិ និងអង្គការ ពាណិជ្ជកម្មពិភពលោក WTO
ដើម្បីទាក់ទាញអ្នកវិនិយោគបរទេសយ៉ាងច្រើនដែលកំពុងវិនិយោគក្នុង
ប្រទេសកម្ពុជា។ លោកថ្លែងថារោងចក្រ
សហគ្រាសបរទេសដែលកំពុងដំណើរការ មានជាង៥៤០
ដែលទទួលបានការជឿទុកចិត្តពីកម្ពុជាទាក់ទងនឹងសន្តិភាព
សុវត្ថិភាព។
«កម្ពុជានឹងក្លាយជានីតិរដ្ឋបណ្តើរៗ
ដោយសារច្បាប់អ្វីៗទាំងអស់ដែលមានការពាក់ព័ន្ធទៅនឹងសង្គម
របស់កម្ពុជា ពាក់ព័ន្ធទៅនឹងការធ្វើអាជីវកម្ម ឬក៏វិនិយោគរបស់បរទេស
យើងមានច្បាប់គ្រប់គ្រាន់។ ហើយទន្ទឹមនេះទៀត យើងឃើញថា
សុខសន្តិភាពពេញលេញហ្នឹងគឺជាការលើកទឹកចិត្តដល់វិនិយោគគិន
ទាំងជាតិនិងអន្តរជាតិ»។
កម្ពុជាត្រូវគេដឹងថា
នាំចេញផលិតផលរបស់ខ្លួនភាគច្រើនជាសម្លៀកបំពាក់ទៅកាន់ទីផ្សារ
អាមេរិកជាង២ពាន់លានដុល្លារនៅឆ្នាំកន្លងទៅនេះ
តែសរអានាំចូលមកកម្ពុជាមានតែជាង១៥០លានដុល្លារប៉ុណ្ណោះ។
ប្រទេសចិនជាប្រទេសនាំមុខគេក្នុងការធ្វើវិនិយោគ
ក្នុងប្រទេសកម្ពុជា។ ប្រទេសកូរ៉េខាងត្បូង
និងអឺរ៉ុបឈរក្នុងលំដាប់លេខរៀងបន្តបន្ទាប់។