តាមសេចក្ដីរាយការណ៍បានបញ្ជាក់ថា នាយប៉ុសិ៍្ដដែលទទួលរងការចោទប្រកាន់ក្នុងរឿងប្រព្រឹត្ដបទល្មើស ព្រៃឈើខុសច្បាប់ ខាងលើនេះឈ្មោះ សួង ចំរើន ដែលគេ ស្គាល់ថាគឺជាឈ្មួញដ៏ធំនិងមានប្រវត្ដិជា អ្នករកស៊ីឈើប្រណីតខុសច្បាប់ជាយូរ យាណាស់មកហើយដែលប្រជាពលរដ្ឋ ក្នុងស្រុកស្នួលបាននិយាយតៗគ្នាថាបច្ចុប្បន្នគាត់កំពុង កាក់កបក្នុងអាជីពជា អ្នកជំនួញឈើខុសច្បាប់។
ប្រភពបានបន្ដទៀតថា ជារៀងរាល់យប់ក្រុមរថយន្ដដឹកឈើប្រណីតជាច្រើនគ្រឿងបានដង្ហែក្បួន ចេញពីតំបន់ផ្សេងៗ ក្នុងខេត្ដក្រចេះភាគច្រើន ដឹកចេញពី ភូមិរលួស ឃុំរលួស ស្រុកសំបូរ ខេត្ដក្រចេះ ឆ្ពោះមកកាន់ ស្រុកស្នួល ចូលតាមផ្លូវក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច (ស៊ីអាយវី) យ៉ាងគគ្រឹកគគ្រេងដោយមានការទទួលទិញពីសំណាក់ឈ្មួញឈើ ជានាយប៉ុសិ៍្ដនគបាលរូបនេះ។
ប្រភពមួយផ្សេងទៀតបាននិយាយឱ្យ ដឹងថា លោកសួង ចំរើន ដែលគេស្គាល់ថា ជាឈ្មួញរកស៊ីឈើដ៏ល្បីល្បាញផង និងមានតួនាទីជានគរបាលផងដែលសមត្ថ កិច្ចល្មមៗពុំហ៊ានទៅក្បែរឬប៉ះគំនរឈើរបស់គាត់ឡើយ។ អ្វីដែលកាន់តែធ្វើឱ្យគាត់មានភាពរីកចម្រើនក្នុងមុខរបរ រកស៊ីឈើនាំចេញទៅកាន់ប្រទេសវៀតណាមខ្លាំងក្លានោះ គឺដោយសារតែគាត់មាន ប្អូនប្រុសម្នាក់ឈ្មោះ សួង សារី គឺជា អ្នកដើរ ប្រមូលម៉ូយដឹកឈើខុសច្បាប់ ឱ្យយកឈើទៅលក់ឱ្យបងប្រុសរបស់ ខ្លួន។ មិនតែប៉ុណ្ណោះលោកសួង ចំរើន នៅមានភរិយាម្នាក់ទៀតដែលជាជន ជាតិវៀតណាម ឈ្មោះ យាយ ព្រឿង គឺ ជាអ្នកគិតលុយដ៏សំខាន់និងជាអ្នកហៅ ឈ្មួញវៀតណាមមកទិញ ឈើខុសច្បាប់ ដល់កន្លែងតែម្ដង។
ទោះបីជាមានសេចក្ដីរាយការណ៍ពី សកម្មភាពរកស៊ីឈើខុសច្បាប់របស់ លោក សួង ចំរើន និងក្រុមគ្រួសារដ៏ល្បីល្បាញពេញស្រុកស្នួលយ៉ាងណាក្ដី ក៏ពុំទាន់មានការបញ្ជាក់ពី លោក សួង ចំរើន ក៏ដូចជាមេព្រៃក្នុងខេត្ដក្រចេះ ជាពិសេសលោកសូយ សារិទ្ធ នាយខណ្ឌ រដ្ឋបាលព្រៃឈើខេត្ដក្រចេះនៅឡើយទេ នៅព្រឹកថ្ងៃទី៦ កក្ដដានេះ ព្រោះទូរស័ព្ទចូលហើយគ្មានអ្នកទទួល ៕