Saturday, July 7, 2012

បុរសៗ​ដែល​ចូល​ចិត្ដ​ភ្លក់​ម្ហូប​ក្រៅ​ផ្ទះ​អួត​ថា​សណ្ឋាគារ​ឡាក់​ស្ទ័​រ​រី​វើ​ល​មាន​សេវា​ម៉ាស្សា​និង​បម្រើ​ផ្លូវភេទ

ភ្នំពេញ​ ៖​ បើ​ទោះជា​ច្បាប់​ត្រូវ​បាន​រឹត​បន្ដឹង​ពី​បញ្ហា​ជួញដូរ​ផ្លូវភេទ​ ប៉ុន្ដែ​មនុស្ស​មួយ​ចំនួន​ដែល​គេ​សំដៅ​ថា​ មាន​ខ្នងបង្អែក​នោះ​ ចូល​ចិត្ដ​តែ​ធ្វើ​អាជីវកម្ម​ បំពាន​ទៅ​នឹង​ច្បាប់​ហាមឃាត់​ ហើយ​កើត​មាន​ជា​ច្រើន​កន្លែង​នៅ​រាជធានី​ភ្នំពេញ​ ក្នុង​នោះ​សណ្ឋាគារ​ឡាក់​ស្ទ័​រ​ រី​វើ​ល​ ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ លេខ​២០០​ សង្កាត់​បឹង​រាំង​ ខណ្ឌដូនពេញ​ ក៏​មាន​បម្រើសេវា​ផ្លូវភេទ​ ដោយ​គ្មាន​លាក់លៀម​ ។​ គេ​សង្ស័យ​ថា​ការ​បើក​ អាជីវកម្ម​បម្រើ​ផ្លូវភេទ​នៅ​ក្នុង​សណ្ឋាគារ​ នេះ​អាច​ពាក់ព័ន្ធ​អ្នកធំ​ណាមួយ​ជា​បង្អែក​ទើប​ដំណើរការ​បាន​ ។​
​បុរសៗ​ដែល​ចូល​ចិត្ដ​ភ្លក់​ម្ហូប​ ក្រៅ​ផ្ទះ​ បាន​លើក​ឡើង​ពី​អំណួត​ប្រាប់​ទៅ​មិត្ដភក្ដិរបស់​គេ​ថា​ សណ្ឋាគារ​ឡាក់​ស្ទ័​រ​រី​វើ​ល​ មាន​កន្លែង​ម៉ាស្សា​ និង​សេវា​ផ្លូវភេទ​ដំណើរការ​ទាំង​យប់​ទាំង​ថ្ងៃ​ ហើយ​នៅ​ជាន់​ទី​២​នៃ​សណ្ឋាគារ​នេះ​ គេ​បាន​រៀបចំ​នារី​ស្អាតៗ​ទាំង​ខ្មែរ​ និង​ជនជាតិ​វៀតណាម​ អង្គុយ​ក្នុង​កញ្ចក់​ ក្នុង​រូបភាព​ទទួល​សេវា​កម្ម​ម៉ាស្សា​ ប៉ុន្ដែ​ទីតាំង​នេះ​លួច​បង្កប់​នូវ​សេវា​បម្រើ​ផ្លូវភេទ​ ។​
​បុរសៗ​ទាំងនោះ​បាន​បញ្ជាក់​ថា​ តម្លៃ​សេវា​ម៉ាស្សា​១០​ដុល្លារ​ ប៉ុន្ដែ​បើ​ចង់​ភ្លក់​ម្ហូប​ប្លែក​រឿង​សេវា​ផ្លូវភេទ​នោះ​ បើ​ទោះ​ជា​មិន​បាន​គិត​នៅ​ក្នុង​វិក្កយបត្រ​ ប៉ុន្ដែ​អ្នកគ្រប់គ្រង​តម្រូវ​ឱ្យ​នារីៗ​ទាំងនោះ​កំណត់​តម្លៃ​ដោយ​ខ្លួនឯង​ ជាមួយនឹង​បុរស​ដែល​ទៅ​ឡើងឋានសួគ៌​ក្នុង​តម្លៃ​ពី​៣០​ដល់​៥០​ ដុល្លារ​ ក្នុង​នោះ​សម្រាប់​ភ្ញៀវ​បុរសៗ​ភាគ​ ច្រើន​ជា​ជនជាតិ​បរទេស​ច្រើន​ជាង​បុរស​ជនជាតិ​ខ្មែរ​ ។​
​ពាក់ព័ន្ធ​នឹង​សណ្ឋាគារ​ឡាក់​ស្ទ័​រ​ រី​វើ​ល​ មាន​បង្កប់​សេវា​ផ្លូវភេទ​ លោក​សុខ​ សម្បត្ដិ​ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ​ ដូនពេញ​ បានឱ្យ​នគរវត្ដ​ដឹង​ថា​ លោក​ ទទួលស្គាល់​ថា​ សណ្ឋាគារ​នេះ​កន្លង​ទៅ​ ធ្លាប់​មាន​បញ្ហា​អានា​ចារ​ ហើយ​លោក​ បាន​ចុះ​ទៅ​ម្ដង​រួច​មក​ហើយ​បាន​បិទ​ និង​ តម្រូវ​ឱ្យធ្វើ​កិច្ចសន្យា​ ប៉ុន្ដែ​បើ​មាន​ករណី​ បម្រើសេវា​ផ្លូវភេទ​មែន​ លោក​នឹង​ចាត់​ ឱ្យ​មន្ដ្រី​ចុះ​ទៅ​ពិនិត្យ​ដោយ​ផ្ទាល់​ ។​
​លោក​កែវ​ ធា​ ប្រធាន​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​រាជ​ ធានី​ភ្នំពេញ​ បានឱ្យ​ដឹង​ដែរ​ថា​ កន្លង​ ទៅ​លោក​បានឱ្យ​មន្ដ្រី​ចុះ​ទៅ​ជាមួយនឹង​ខណ្ឌដូនពេញ​ក្នុង​ការ​ឱ្យ​ម្ចាស់​ សណ្ឋាគារ​ឡាក់​ស្ទ័​រ​រី​វើ​ល​ ធ្វើ​កិច្ចសន្យា​រឿង​ជួញដូរ​ ផ្លូវភេទ​នេះ​ ។​ ប៉ុន្ដែ​មួយ​រយៈ​នេះ​ លោក​ មិន​បានដឹង​ថា​មាន​បើក​សេវា​ផ្លូវភេទ​ ដូច្នេះ​នឹង​ចាត់​ឱ្យ​មន្ដ្រី​ចុះ​ពិនិត្យ​ម្ដងទៀត​។​
​ប្រភព​ខ្លះ​បាន​ធ្លោយ​ឱ្យ​ដឹង​ថា​ អាជ្ញា​ធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​អាច​ដឹង​ថា​ ទី​នេះ​ជាទី​តាំង​សំបុក​បម្រើ​ផ្លូវភេទ​ ប៉ុន្ដែ​ ឮ​ថា​ មាន​អ្នកធំ​១​រូប​នៅ​ពីក្រោយ​ខ្នង​ ទើប​មិន​ហ៊ាន​ប៉ះពាល់​ ។​ ដូច្នេះ​អ្នកធំ​រូប​ណា​ដែល​ចូល​ចិត្ដ​មក​ប្រឡូកប្រឡាក់​នឹង​បទល្មើស​ ព្រហ្មទណ្ឌ​ ដែល​រដ្ឋាភិបាល​ ហាមឃាត់​នោះ​?​ ៕

Comments system

Disqus Shortname