នៅពេលសាលាក្តីកាត់ទោសមេដឹកខ្មែរក្រហមប្រឈមមុខឧបសគ្គជាច្រើន
ដូចជាសហចៅក្រមនិងសហព្រះរាជអាជ្ញាអន្តរជាតិលាឈប់ពីការងារ
និងកង្វះថវិកានោះ
លោកបាន់គីមូន អគ្គលេខាធិការអ.ស.ប.បានតែងតាំងលោកDavid Scheffer
ជាអ្នកជំនាញពិសេសក្នុងសាលាក្តីកាត់ទោសមេដឹកនាំខ្មែរក្រហម។
លោក David Scheffer បានសម្តែងការតាំងចិត្តដ៏មុះមុតក្នុងបេសកកម្មរបស់លោកនៅអង្គ ជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាដើម្បី កាត់ទោសមេដឹកនាំរបបកម្ពុជាប្រជាធិបតេយ្យរបស់ខ្មែរក្រហម។
ថ្វីបើមានសហចៅក្រមនិងសហព្រះរាជអាជ្ញាអន្តរជាតិជាបន្តបន្ទាប់ បានលាលែងពីការការងារនៅសាលាក្តីកាត់ទោសមេដឹកនាំខ្មែរក្រហមក្តី លោក David Schefferនៅបង្ហាញសុទិដ្ឋិនិយមប្រាប់វីអូអេ កាលពីពាក់កណ្តាលខែ មិថុនានេះថា៖
«ករណីចៅក្រមស៊ើបអង្កេតពីរនាក់នេះ ខ្ញុំគិតថា ពិតជាមានបញ្ហា តែយើងត្រូវដោះស្រាយបញ្ហាទាំងនេះ។ នេះជាកិច្ចការលំបាក វែង ឆ្ងាយ តែមិនមែនជាឧបសគ្គដែលធ្វើឲ្យស្ទះដំណើរការសាលាក្តីនេះទេ។ វាជា មូលដ្ឋានដែលយើងត្រូវជំនះ។ យើងអាចជំនះឧបសគ្គនេះ ដោយដាក់មនុស្សថ្មី ដែលអាចដោះស្រាយស្ថានការណ៍នេះមានប្រសិទ្ធិភាពជាងអ្នកមុន ហើយដែល អាចទទួលបានកិច្ចសហប្រតិបត្តិការពីរដ្ឋាភិបាលប្រសើរឡើង។ នេះជារបៀប ដោះស្រាយបញ្ហា។ យើងបានឆ្លងកាត់ឧបសគ្គនេះ»។
លោកនិយាយថា ការលាឈប់របស់ចៅក្រមក្នុងការកាត់ទោសឧក្រិដ្ឋកម្មអន្តរជាតិ មិនមែនមានតែនៅតុលាការកាត់ទោសខ្មែរក្រហមទេ។
David Scheffer ជាអតីតសាស្ត្រាចារ្យច្បាប់នៅសាលាច្បាប់ North Western University School of Law រដ្ឋ Chicago និងអតីតឯកអគ្គរដ្ឋទូតគោរចរណ៍របស់ស.រ.អា.ពីឆ្នាំ១៩៩៧ដល់ឆ្នាំ២០០១ អំពីឧក្រិដ្ឋកម្មសង្គ្រាម។ លោកពន្យល់ថា តាមបទពិសោធន៍ ការកាត់ទោស ឧក្រិដ្ឋកម្មសង្គ្រាមតែងតែមានបញ្ហា ដូចជានៅរវ៉ាន់ដា យូហ្គោស្លាវ សេរ៉ាលីអន និងនៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ។
មានការរិះគន់ថា តុលាការកាត់ទោសខ្មែរក្រហមឈានទៅរកបរាជ័យ ប៉ុន្តែលោកDavid Scheffer មិនយល់ដូច្នោះទេ។
«តែនៅទីបញ្ចប់ លោកឃើញថា តើតុលាការនេះធ្វើអ្វីខ្លះ? មានការ កាត់ទោសឌុច។ ការកាត់ទោសមេដឹកនាំខ្មែរក្រហម ដែលជាសហការីកំពូលរបស់ ប៉ុល ពតក្នុងទសវត្សរ៍១៩៧០នោះ គឺកំពុងដំណើរការ។ យើងត្រូវចាំមើល ក្នុងពេលច្រើនឆ្នាំទៀត ទើបអាចសន្និដ្ឋានថា តុលារការនេះជោគជ័យ ឬបរាជ័យ»។
ពេលផ្សព្វផ្សាយសៀវភៅរបស់លោក ដែលសរសេរពីការកាត់ទោសឧក្រិដ្ឋកម្ម ធំៗ លោក David Schefferសង្ខេបពីខ្លឹមសារសំខាន់ៗក្នុងសៀវភៅរបស់លោកថា ‘សៀវភៅAll The Missing Souls’ និយាយពីប្រវត្តិការងាររបស់លោកទាក់ទងនឹងតុលាការនៅរវ៉ាន់ដា យូហ្កោស្លាវ សេរ៉លីអូន តុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម តុលាការ ឧក្រិដ្ឋកម្មអន្តរជាតិ ដែលកាត់ទោសឧក្រិដ្ឋកម្មសង្គ្រាមធំៗទាំងនេះ។
លោកនិយាយថា៖
«សៀវភៅនេះសរសេរអំពីកិច្ចការទូត ប្រវិត្តិសាស្ត្រ រឿងរបស់ មនុស្ស និងអំពីច្បាប់ដែលនាំឲ្យមានការបង្កើតតុលាការតុលាការ ឧក្រិដ្ឋកម្មសង្គ្រាមទាំង៥នេះ»។
លោក Maxwell Myman ជានិស្សិតអាមេរិកាំងចុះកម្មសិក្សានៅតុលាការកាត់ទោសមេដឹកនាំ ខ្មែរក្រហម។ ជីតារបស់លោកបានរួចជីវិតពីឧក្រិដ្ឋកម្មរបស់អ៊ិត្លែ។
«ដំណើរជីវិតមនុស្សយើងតែងមានកំហុស។ ដូច្នេះ ជាការចាំបាច់ដែលយើង ត្រូវទទួលយកទស្សនៈ អ្នកជំនាញ មានបទពិសោធន៍ដើម្បីកែតម្រូវការខុស ឆ្គងជាមួយគ្នា។ ខ្ញុំគិតថា ជារឿងសំខាន់ដែលយើងត្រូវរៀនសូត្រពីការ តស៊ូរបស់គាត់ក្នុងការចរចាជាមួយរដ្ឋាភិបាលដើម្បីធានាថា យើងសម្រេច បានផលប្រយោជន៍ និងសម្រេចគោលដៅរួមគឺសន្តិភាព និងការទទួល ខុសត្រូវ»។
តុលាការខ្មែរក្រហមស្ថិតក្នុងដំណើរការជំនុំជម្រះសំណុំរឿង០០២ កាត់ទោសមេដឹកនាំខ្មែរក្រហម មាននួនជា អតីតប្រធានរដ្ឋសភា ខៀវ សំផន អតីតប្រមុខរដ្ឋ អៀង សារី អតីតរដ្ឋ រដ្ឋមន្ត្រីការបរទេសនិង អៀង ធីរិទ្ធ អតីតរដ្ឋមន្ត្រីសង្គមកិច្ច។ ជនជាប់ចោទទាំងនេះសុទ្ធតែមាន វ័យចំណាស់ តែលោក David Scheffer យល់ថា វាមិនមែនជាបញ្ហាទេ។
«ចុងចោទចាស់ៗមានច្រើនក្នុងពិភពលោក។ ជួនការគេស្លាប់មុនកាត់ទោស។ ករណីនេះមិនមែនមានតែនៅកម្ពុជាទេ។ លោកមីឡូសុវិចស្លាប់នៅបាល់កង់ មុនតុលាការយូហ្កោស្លាវសម្រេចទោស។ គាត់បានឆ្លងកាត់សវនាការជំនុំជម្រះ ទោសគាត់។ ដូច្នេះវ័យចំណាស់របស់ជនជាប់ចោទមិនមែនជាឧបសគ្គនៃដំណើរការ កាត់ទោសទេ។ មេដឹកនាំទាំងនេះនៅរស់ មានសុខភាពអាចឡើងតុលាការបាន។ ដូច្នេះយើងត្រូវចាំមើលលទ្ធផលដំណើរការនេះសិន»។
បញ្ហាចម្រោងចម្រាស់ដែលនាំឲ្យចៅក្រមអន្តរជាតិលាលែងគឺការមុនចុះ សម្រុងគ្នារវាងភាគីអ.ស.ប.និងភាគីកម្ពុជាអំពីសំណុំរឿង០០៣ និង ០០៤៕