កម្មកររាប់ពាន់នាក់នៅរោងចក្រតៃ យ៉ាង (Tai
Yang)ដែលមានទីតាំងនៅក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល
កាលពីថ្ងៃពុធម្សិលមិញ បានសម្រេចចិត្តបិទផ្លូវជាតិលេខ៤ ជាលើកទីពីរ
ដើម្បីជំរុញឲ្យក្រុមហ៊ុនស្វែងរកដំណោះស្រាយនូវបញ្ហា៥ចំណុចដល់
កម្មករ។ ប៉ុន្តែដោយពុំមានដំណោះស្រាយណាមួយ នៅព្រឹកថ្ងៃនេះ
ពួកគេបានបន្តធ្វើកូដកម្ម ហែចូលក្នុងទីក្រុងភ្នំពេញវិញម្តង។