Thursday, July 5, 2012

រដ្ឋាភិបាល​កម្ពុជា​បារម្ភ​ចំពោះ​ការ​ស្លាប់​កុមារ​ដោយ​ជំងឺ​ដែល​គេ​មិនទាន់​ស្គាល់​ឈ្មោះ

រដ្ឋមន្ត្រី ​ក្រសួង​សុខាភិបាល​កម្ពុជា លោក​ វេជ្ជបណ្ឌិត​ម៉ម ប៊ុនហេង​បាន​សម្តែង​ការ​ព្រួយបារម្ភ​ចំពោះ​ស្ថានភាព​នៃ​ការស្លាប់​របស់​ កុមារ​ខ្មែរ​ ដោយសារ​ជំងឺ​មួយ​ប្រភេទ ដែល​គេ​នៅ​មិនទាន់​ស្គាល់ឈ្មោះ។

បើតាម​ការបញ្ជាក់​របស់​លោក​រដ្ឋមន្ត្រី​ម៉ម ប៊ុនហេង ក្រុមការងារ​ចម្រុះ​មួយ​ដែល​មាន​ការចូលរួម​ពី​វេជ្ជបណ្ឌិត​ផ្នែក​កុមារ​របស់ ​ ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក កំពុង​បន្ត​សិក្សា​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​នៃ​មេរោគ​អាថ៌កំបាំង​នេះ ដែល​ក្រសួងសុខាភិបាល​ទើបតែ​ទទួល​ព័ត៌មាន​បាន​កាលពីពេលថ្មីៗនេះ។

អង្គការ​សុខភាព​ពិភពលោក (WHO) បានប្រកាស​អោយដឹងថា ក្នុង​អំឡុងពេល​៣ខែ​កន្លងមកនេះ ពោលគឺ​ចាប់ពី​ខែមេសា​មក កុមារ​ខ្មែរ​​អាយុ​ក្រោម៧ឆ្នាំ ចំនួន ៦០នាក់​​ហើយ ដែល​​បាន​ស្លាប់​ដោយសារ​ជំងឺ​មួយ​ដែល​គេ​មិនដែល​ស្គាល់៕

Comments system

Disqus Shortname